មនុស្ស​រាប់សែន​នាក់ សំរុក​ផ្តុំគ្នា​បាតុកម្ម​នៅ​បាងកក​

0 230

នៅទីក្រុងបាងកក​ថ្ងៃ ទី ២៥ ខែវិច្ឆិកា នេះ ប្រឈមមុខ​នឹង​ការជាប់គាំង​ទាំងស្រុង​ មួយខណៈពេលដែល​មនុស្ស​រា​ប់​សែន​នាក់ ធ្វើ​ព្យុហយាត្រា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​រាជធានី ទាមទារ​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី យី​ងលក្ខណ៍ ជីនវ័ត្រ ។​

ក្បួនបាតុកម្មរបស់ពលរដ្ឋថៃនៅបាងកក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
ក្បួនបាតុកម្មរបស់ពលរដ្ឋថៃនៅបាងកក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

​ហ្វូងមនុស្ស​ដ៏​ធំ​សម្បើម​ប្រជ្រៀត​គ្នា នៅ​តំបន់​ជុំវិញ​ស្តូប​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា ហាក់ដូចជា​ការប៉ុនប៉ង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​សម្ព័ន្ធមិត្ត​ពួកគេ លើកឡើង​នូវ​សំណើរ​ជាច្រើន បង្ខំ​ឲ្យ​សម្ព័ន្ធភាព​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ កាន់អំណាច ចុះ​ចេញពី​តំណែង ។ ដំបូង​បំណង​ពួកគេ​លើកឡើង គឺ​បង្ខំ​ឲ្យ​របស់​ដែល​ហៅថា រដ្ឋអំណាច​របស់លោក ទក្សិណ ជីនវ័ត្រ ត្រូវ​បញ្ឈប់​សកម្មភាព តែ​ក្រោយមក គឺ​បញ្ឈប់​ការកាន់កាប់​អំណាច ។​

​តាម​ក្រុម​ដឹកនាំ​បាតុកម្ម បា​ន្ល​ថ្លែងថា មាន​មនុស្ស ១ លាន​នាក់ ចូលរួម​ធ្វើបាតុកម្ម ប៉ុន្តែ តាម​ការប៉ាន់ស្មាន​រប​ស់​ប៉ូលីស គឺមាន​ប្រមាណ ២០០,០០០ នាក់ ប៉ុណ្ណោះ ៕​

Leave A Reply

Your email address will not be published.