រឿង​ស្នេហា​ត្រីកោណ ហ៊ុន សែន និង ពិសិដ្ឋ ពិ​លីកា ត្រូវ​ទម្លាយ​តាម​បណ្ដាញ​សង្គម​

738

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ក្រុម អ្នក ប្រើ បណ្ដាញ សង្គម Facebook បាននាំគ្នា ទម្លាយ និង ចែករំលែក ពី មនុស្ស ម្នាក់ ទៅ ម្នា ក់នូវ ឯកសារ ទាក់ទង នឹង រឿង ស្នេហា ត្រីកោណ រវាង លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៃ ប្រទេស កម្ពុជា ជាមួយនឹង ស្ត្រី តួកុន ខ្មែរ ដ៏ ល្បី ពិសិដ្ឋ ពិ លីកា ដែល ត្រូវ ឃាតកស៊ីឈ្នួល ធ្វើឃាត នៅ ទីក្រុង ភ្នំពេញ កាលពី ឆ្នាំ ១៩៩៩ ។ ការទម្លាយ នូវ ឯកសារ ដែល ក្រុម អ្នក ប្រើ បណ្ដាញ សង្គម Facebook ចាត់ទុក ថា ជា ករណី ឃាតកម្ម ទាក់ទិន នឹង រឿង ស្នេហា ត្រីកោណ របស់ លោក ហ៊ុន សែន និង អ្នកស្រី ប៊ុន រ៉ានី ជា ភរិយា ជាមួយនឹង ស្ត្រី តួកុន ដ៏ ល្បី ពិសិដ្ឋ ពិ លីកា នោះ ខណៈដែល នៅ ពេល ថ្មីៗ នេះ យុវជន ម្នាក់ ឈ្មោះ ស្រី ចំរើន បានដាក់ ញត្តិ ជូនទៅ រដ្ឋសភា ខ្មែរ និង ស្ថាប័ន ផ្សេងៗ ទៀត ក្នុង គោលបំណង ទាមទារ ឲ្យ លោក កឹម សុខា ប្រធានស្តីទី គណបក្ស ស ង្គ្រោះ ជាតិ ចេញមុខ បកស្រាយ រឿង ខ្សែអាត់ សំឡេង សាសង ស្នេហា ជាមួយ នារី ដែល យុវជន រូបនេះ យល់ថា ទង្វើ របស់ លោក កឹម សុខា ប្រាស ចាក សីលធម៌ ហើយ ខុស នឹង ច្បាប់ ថែមទៀត ។

កំណាព្យដែលគេចាត់ទុកថាជារបស់ ហ៊ុន សែន ផ្ញើជូន ពិសិដ្ឋ ពិលីកា ។
កំណាព្យដែលគេចាត់ទុកថាជារបស់ ហ៊ុន សែន ផ្ញើជូន ពិសិដ្ឋ ពិលីកា ។

នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៦ គណនេយ្យ Facebook ឈ្មោះ លី ចន្ទ វ តី (Ly Chan Vatey) បាន ទម្លាយនូវឯកសារសំណេរដៃមួយ ដែល គេ ចាត់ទុកថា ជាសំណេរដៃ នៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់សិល្បករ ពិសិដ្ឋ ពិ លីកា ដែលបានសរសេរ កាលពី ឆ្នាំ ១៩៩៩ អំពី រឿង ផ្ទាល់ខ្លួន ជាប់ទាក់ទិន នឹងរឿង ប្ដី ប្រពន្ធ លោក ហ៊ុន សែន ។

គណនេយ្យ Facebook ឈ្មោះ Ly Chan Vatey បានចេញ ផ្សាយ នូវឯកសារសំណេរដៃ ហើយភ្ជាប់ជាមួយ នឹង ពាក្យសរសេរ រថា ៖ “ កាលពី នៅក្មេង ខ្ញុំធ្លាប់អានម្តង ពេលនេះ ខ្ញុំអានម្តងទៀត ពិតជាអយុត្តិធម៌ណាស់ សម្លាប់ ជីវិតមនុស្ស ដូចជីវិតសត្វ ពិតជាតិរច្ឆានពេកហើយ ” ។

សំណេរដៃកំណត់ហេតុរបស់ ពិសិដ្ឋ ពិ លីកា ដែលគណនី Facebook មួយនេះ យកមកចុះផ្សាយនោះ បានយោងតាមគេហទំព័រមួយ ដែលមាន អាសយដ្ឋាន www.pisethpilika.free.fr ។ គេហទំព័រ មួយនេះដាក់ឈ្មោះថា ពិសិដ្ឋ ពិលីកា បានផ្ទុកទាំងស្រុងនូវឯកសារ ទាក់ទិន នឹងករណីឃាតកម្ម លើអ្នកស្រី ពិសិដ្ឋ ពិលីកា ហើយបានបញ្ជាក់ថា អ្នកស្រី ពិសិដ្ឋ ពិលីកា ជា “ សិល្បករ និង តួឯកខ្មែរដ៏ ល្បីល្បាញ ដែលត្រូវឃាតកជាជនដៃដល់ស៊ីឈ្នួលភរិយា នៃនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់នៅទីក្រុង ភ្នំពេញ នៅឆ្នាំ ១៩៩៩” ។

សំណេរដៃ ដែលបានដកស្រង់ចេញពីទំព័រមួយ ក្នុងចំណោមទំព័រជាច្រើនផ្សេងទៀត នៃសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ ពិសិដ្ឋ ពិលីកា ហើយ ត្រូវបានបង្ហោះនៅតាមបណ្ដាញសង្គម Facebook នោះ មានសេចក្ដីថា ៖

“​ថ្ងៃ​ចន្ទ ទី ២៦ ខែមេសា ឆ្នាំ ១៩៩៩ ម៉ោង ៧៖៣០ ព្រឹក ខ្ញុំ​បាន​ទៅ​បើកប្រាក់​របស់ខ្ញុំ​នៅ​ធនាគារ កាណាឌីយ៉ា តែ​គេ​បិទ​មិន​ដំណើរការ​លុយ​ឱ្យ ព្រោះ​មាន​បញ្ហា ប៊ុន រ៉ានី [​ភរិយា លោក ហ៊ុន សែន​] មិន​អនុញ្ញាតឱ្យ​ខ្ញុំ​ទេ ព្រោះ​គេ​ថា​នេះ​ជា​លុយ​របស់​ប្ដី​គេ​ឱ្យ ។ ទឹកប្រាក់​សរុប​ចំនួន ២០ ម៉ឺន​ដុល្លារ តែ​ខ្ញុំ​បើក​បាន ៥ ម៉ឺន​ដុល្លារ និង​ការប្រាក់​ជិត ២០០០ ដុល្លារ ។​ថ្ងៃ​សៅរ៍ ទី ១ ខែឧសភា ឆ្នាំ ១៩៩៩ បង សែន បាន​ឱ្យគេ អុំ រថ សេង ឡុង មក​យក​រូប ថត​ដែល​ខ្ញុំ​ថត​ជាមួយ​គេ ២ នាក់​ប្ដី​ប្រពន្ធ ខ្ញុំ​ក៏ ២ នាក់​ប្ដី​ប្រពន្ធ​ដែរ រូបនោះ​ខ្ញុំ​ថត​នៅ​កូរ៉េ កាល​ឆ្នាំ ១៩៩៣ ឬ ១៩៩៤ ខ្ញុំ​ឲ្យ​គេ​ទៅ ទាំង​ចិត្ត​សោកសៅ ព្រួយបារម្ភ ខ្ញុំ​ហែក​រូបថត​ទាំង​ញ័រ​ដៃ​ទទ្រើត ខ្ញុំ​ទើប​ដឹងថា ខ្ញុំ​ជាស​ត្វ​មមាច ដែល​កំពុង​ចូល​ភ្លើង ខ្ញុំ​ពុំ​ដឹងថា ខ្ញុំ​ត្រូវបាន​សុខ ឬ អត់ បើ​ម្ចាស់​ប្រុស គេ​ផ្ទាល់​ជា​អ្នកធ្វើ​មកលើ​យើង ។​មួយរយៈ​នេះ ខ្ញុំ​តែង​លាក់ខ្លួន​ក្នុងផ្ទះ កើត​ទុក​រហូត​ចង់ទៅ​បួស ។ ក្រោយមក​ខ្ញុំ​តាំងចិត្ត​ភ្លេច​រាល់រឿង​ឈឺចាប់ ខ្ញុំ​បាន​វិលវល់មិនដឹងថា​ថ្ងៃ​ណា​ខ្ញុំ កាត់ចិត្ត​បានទេ រហូត​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ បន្តិច​ម្ដងៗ រលាយ​ការឈឺចាប់ ។​ថ្ងៃ​ចន្ទ ទី ១០ ខែឧសភា ឆ្នាំ ១៩៩៩ ម៉ោង ៩៖១៥ នាទី ព្រឹក លោក អគ្គនាយក​នគ​បាន​ជាតិ ហុក ឡង់ឌី បាន​ហៅ​ខ្ញុំ​ទៅ​ជួប​ដើម្បី​និយាយ​កិច្ចការ ខ្ញុំ​ភ័យ​ផង អរ​ផង ក្រែង​បានទទួល​ដំណឹង ពី បង សែន ផ្ដាំផ្ញើរ​តែ​ខ្ញុំ​ទៅ​ជួប ហុក ឡង់ឌី នៅ​កៀនស្វាយ កន្លែង​ឆ្ងាយ​ស្ងាត់ គឺ​ភោជនីយដ្ឋាន​មួយ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឲ្យ​ខ្ញុំ​រត់គេចខ្លួន​ទៅ​ទីណា​ឆ្ងាយ​មួយរយៈ​សិន​ទៅ ព្រោះ​លោក ជំទាវ ប៊ុន​រ៉ា នី កំពុង​ខឹង​ខ្លាំងណាស់ ប៉ង​ផ្ដាច់ជីវិត​ខ្ញុំ​ទៀ ខ្ញុំ​ភ័យ​ណាស់​…” ។​

កំណត់ហេតុរបស់ ពិសិដ្ឋ ពិលីកា ។
កំណត់ហេតុរបស់ ពិសិដ្ឋ ពិលីកា ។

ក្រៅពី ទម្លាយ នូវ សំណេរ ដៃ របស់ ពិសិដ្ឋ ពិ លីកា អ្នក ប្រើ បណ្ដាញ សង្គម Facebook ក៏បាន ទម្លាយ នូវ កំណាព្យ សរសេរ ផ្ទាល់ដៃ ដែល គេ ចាត់ទុកថា ជា របស់ លោក ហ៊ុន សែន បាន ផ្ញើជូន ពិសិដ្ឋ ពិ លីកា ផងដែរ ។

គណនេយ្យ Facebook ឈ្មោះ Samath Chhun បាន យក កំណាព្យ ដែល ខ្លួន ចាត់ទុកថា ជា របស់ លោក ហ៊ុន សែន ហើយ បាន ទស្សនាវដ្ដី ឥន្ទ្រ ទេវី ធ្លាប់បាន ចុះផ្សាយ នាពេលនោះ ភ្ជាប់ ជាមួយ នឹង ពាក្យ សរសេរថា “ នេះ ជា អនុស្សា រី យ៍ ដែល ហ៊ុន សែន មិនអាច រើរួច ” ។

កំណាព្យ របស់ លោក ហ៊ុន សែន ដែល បាន ចុះផ្សាយ នៅលើ ទំព័រ ទស្សនាវដ្ដី ឥន្ទ្រ ទេវី ភ្ជាប់ ជា មួយ នឹង រូបថត របស់ លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី និង អ្នកស្រី ពិសិដ្ឋ ពិ លីកា ហើយ ដាក់ ចំណងជើង ថា “ កំណាព្យ ស្នេហា ដែល L’EXPRESS ផ្សាយ ថា ជា កំណាព្យ របស់ សម្ដេច ហ៊ុន សែន ផ្ញើ អ្នកស្រី ពិសិដ្ឋ ពិ លីកា ” ហើយ ត្រូវបាន អ្នក ប្រើ បណ្ដាញ សង្គម Facebook ចែករំលែក បន្ត គ្នា ព្រោងព្រាត នៅពេល ថ្មីៗ នេះ មាន សេចក្ដី យ៉ាងនេះ ថា ៖

“ ១- បង​គេង​សុបិន​នឹក​ដល់​ក្លិន​ស្រី ជីវិត​មានន័យ​ជួប​ស្រី​ស្នេហ៍​
មរតក​ជីវិត​ភ្លេច​មិន​បានទេ ចំណង​បុ​ព​ពេ​ភ្ជាប់​អូន​និង​បង​
២- បង​សែន​នឹកគិត​ជីវិត​ស្នេហា ១៨ សីហា​ចារ​ចាំ​ជានិច្ច​
ជាតិ​នេះ​ជាតិ​ក្រោយ​ផ្ញើ​ក្ដី​អាណិត បង​សុំ​ស្នេហ៍​ពិត​សុំ​ស្រី​មេត្តា​
៣- រៀបការ​គ្មាន​ភ្លេង​តែ​សែន​មានន័យ ព្រោះ​បង​និង​ស្រី​មានចិត្ត​ស្ម​គ្រ​ស្មោះ​
លះបង់​ខ្លួនប្រាណ​ឥត​ស្ដាយស្រណោះ បង​សែន​អាឡោះអាល័យ​ស្នេហ៍​យើង​
៤- បង​សែន​អាណិត​ដល់​ទឹកភ្នែក​ស្រី តើ​កម្មផល​អ្វី​នាំ​ស្រី​អភ័ព្វ​
ជីវិត​កំព្រា​វិនាស​វ​ប្រាស់ប្រាត់ មាន​ប្ដី​ចិត្ត​ក្បត់​បន្ថែម​ទុក្ខា​
៥- បង​យល់ចិត្ត​ស្រី​ផ្ញើ​ក្ដី​សណ្ដោស ចិត្តជា​កូនប្រុស​បង​ត្រូវ​ហ៊ាន​ថា​
អូន​ត្រូវ​ក្លាហាន​ឆ្លងកាត់​ព្យុះ​មា ដើម្បី​ស្នេហា​ដែល​អូន​ពេញចិត្ត​
៦- បង​សុំ​ចិត្ត​ស្រី​សុំ​ក្ដី​អាណិត មេត្តា​បង​ពិត​ដល់​ចិត្ត​រៀម​រ៉ា​
រូប​បង​រូប​ស្រី​មានទុក្ខ​ដូចគ្នា នេះ​ជា​វេរា​មរតក​ជីវិត​
៧- បើ​មិនបាន​អូន​ក៏​បង​មិន​ថា តែ​សុំ​ជីវ៉ា​កុំ​បិទ​ទូរស័ព្ទ​
អាណិត​ឆ្លើយឆ្លង​ដោយ​ពាក្យ​សាស័ព្ទ យើង​មិន​ឃ្លាត​ព្រាត​ជា​រៀងរហូត “ ។​

សូមបញ្ជាក់ថា អ្នកស្រី ពិសិដ្ឋ ពី លីកា គឺជា តារា សម្ដែង ដ៏ ល្បី មួយរូប នៅក្នុង ប្រទេស កម្ពុជា ។ អ្នក ស្រី កើត នៅ ឆ្នាំ ១៩៦៥ នៅ ទីក្រុង ភ្នំពេញ និង ទទួលមរណភាព នៅ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩ នៅ មន្ទីរពេទ្យ ៨ ថ្ងៃ បន្ទាប់ ពី អ្នកស្រី ត្រូវ ខ្មាន់កាំភ្លើង មិន ស្គាល់មុខ ម្នាក់ បាញ់ប្រហារ នៅ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៩៩ ។ មកទល់ពេលនេះ រយៈពេល ១៧ ឆ្នាំ ហើយ តែ ពន្លឺយុត្តិធម៌ នៅតែ មិនទាន់ រកឃើញ នៅឡើយ ។

ក្រៅពី ករណី បាញ់ប្រហារ ពិសិដ្ឋ ពិ លីកា ដែល គេ ចាត់ទុកថា ជា សំណុំរឿង ទាក់ទិន នឹង រឿង ស្នេហា ត្រីកោណ របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និង ភរិយា គឺ អ្នកស្រី ប៊ុន រ៉ានី ដែល រដ្ឋាភិបាល ខ្មែរ មិនទាន់ រកឃើញ យុត្តិធម៌ ជូន ដល់ ជនរងគ្រោះ នៅមាន ករណី ជាច្រើន ទៀត ដូចជា ករណី បាញ់ ប្រហារ ប្រធាន សហជីព សេរី កម្មករ កម្ពុជា លោក ជា វិជ្ជា ព្រះតេជព្រះគុណ សំ ប៊ុនធឿន តារា ចម្រៀង ទូច ស៊ិន និច្ច ពៅ បញ្ជា ពេជ្រ និង សកម្មជន ការពារ ព្រៃឈើ ឈុត វុទ្ធី ជាដើម ។

រហូតមកទល់ ពេលនេះ គេ នៅ មិនទាន់ ឃើញ ក្រុមនិស្សិត ខ្មែរ រូប ណា ហ៊ាន ចេញមុខ ដាក់ ញត្តិ ទៅ រដ្ឋ សភា ប្រទេស កម្ពុជា និង ស្ថាប័ន ពាក់ព័ន្ធ ដទៃទៀត ដើម្បី ជំរុញ ឲ្យ រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើ ការស៊ើបអង្កេត លើ ករណី ព្រហ្មទណ្ឌ ធ្ងន់ៗ ខាងលើ នៅឡើយ ប៉ុន្តែ ឃើញតែ ដាក់ ញត្តិ ក្នុង គោល បំណង ទាមទារ ឲ្យ លោក កឹម សុខា ប្រធានស្តីទី គណបក្ស ស ង្គ្រោះ ជាតិ ចេញមុខ បកស្រាយ រឿង ខ្សែអាត់ សំឡេង សាសង ស្នេហា ជាមួយ នារី តែប៉ុណ្ណោះ ៕

Comments are closed.