ខ្ញុំ​មាន​សុបិន​មួយ​សម្រាប់​ខ្មែរក្រោម​

0 64

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ២០ ខែមករា ជា​ថ្ងៃ​ឈប់សម្រាក់​ផ្លូវការ​របស់​សហរដ្ឋអាមេរិក ដើម្បី​រំឭក​ដល់​ថ្ងៃ​ខួបកំណើត​របស់ ម៉ា​ធី​ន លូ​ធើ​ឃី​ង (Martin Luther King Jr.) មេ​ចលនា “​សិទ្ធិ​ពលរដ្ឋ​” របស់​អាមេរិក​ស្បែក​ខ្មៅ ដែល​បានកើត​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ១៩២៩ ។ នៅ ថ្ងៃ​ច័ន្ទ ទី ២០ ខែមករា ឆ្នាំ ២០១៤ នេះ ជា​ខួប ៨៥ ឆ្នាំ ថ្ងៃកំណើត​របស់ ម៉ា​ធី​ន លូ​ធើ​ឃី​ង ។ កាលពី ៥០ ឆ្នាំមុន ម៉ា​ធិ​ន លូ​ធើ​ឃី​ង បាន​អាន​សុន្ទ​កថា​ដ៏​ល្បីល្បាញ​មួយ​មាន​ចំណងជើង​ថា “​ខ្ញុំ មាន​សុបិន​មួយ​” ដែល​ក្រោយមក សុន្ទ​កថា​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ហើយ​នាំ ឲ្យ​មាន​ចលនា​អហិង្ស​ទូទាំងប្រទេស ដើម្បី​លុបបំបាត់ ការ ប្រកាន់​ព័ណ៌​សម្បុរ​នៅ​សហ​ហរ​ដ្ឋ​អាមេរិក ។ ៥០ ឆ្នាំ ក្រោយមក នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្នុង​ទិវា​ខួប ៥០ ឆ្នាំ នៃ​សុន្ទរកថា “​ខ្ញុំ​មាន​សុបិន​មួយ​” របស់ ម៉ា​ធី​ន លូ​ធើ​ឃី​ង ប្រធានាធិបតី​ស្បែក​ខ្មៅ​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​បញ្ជាក់ថា “​ព្រោះតែ​ពួកគេ​ធ្វើ ព្យុះ​យាត្រា​សហរដ្ឋអាមេរិក​បាន​ផ្លាស់ប្ដូរ , ទីបំផុត​សេត​វិមាន ក៏ត្រូវ បាន​ផ្លាស់ប្ដូរ​ដែរ​” ។​

 

លោក Martin Luther King, Jr. អានសុន្ទកថា " I Have A Dream" នៅ វិមានអនុស្សាវរីយ៍ Lincoln (Lincoln Memorial) នារដ្ឋធានី Washington កាលពីថ្ងៃ ២៨ ខែសីហា ឆ្នាំ ១៩៦៣ ។
លោក Martin Luther King, Jr. អានសុន្ទកថា ” I Have A Dream” នៅ វិមានអនុស្សាវរីយ៍ Lincoln (Lincoln Memorial) នារដ្ឋធានី Washington កាលពីថ្ងៃ ២៨ ខែសីហា ឆ្នាំ ១៩៦៣ ។

ចុចស្ដាប់ ខ្ញុំមានសុបិនមួយសម្រាប់ខ្មែរក្រោម

​ប្រក​ដ​ណាស់ មកដល់ពេលនេះ សហរដ្ឋអាមេរិក មានការ​ផ្លាស់​ទាំងស្រុង គឺ​ក្រុម​ជនជាតិដើម​ស្បែក​ក្រហម និង ក្រុម​អាមេរិក ស្បែក​ខ្មៅ ត្រូវបាន​គេ​សិទ្ធិ​ស្នើ​គ្នា​ភាព​គ្នា ដោយ​មិនមាន​ការប្រកាន់ ឬ រើសអើង​ទៀត​ឡើយ ។ កាលពី ៥០ ឆ្នាំ មុន​ជនជាតិ អាមេរិក​ស្បែក​ខ្មៅ ត្រូវបាន​គេ​រើសអើង​យ៉ាងធ្ងន់ធ្ងរ ដោយ​រដ្ឋាភិបាល​បាន​បែងចែក​ដាច់ស្រឡះ រវាង​មនុស្ស​ស្បែ​កស និង ស្បែក​ខ្មៅ ដូចជា នៅ​ទីសាធារណៈ​ទឹក​សម្រាប់​ជនជាតិ​ស ជនជាតិ​ស្បែក​ខ្មៅ មិនមាន សិទ្ធិ​ផឹក​ឡើយ នៅតាម​ឡានក្រុង ក្រុម​ជន​ស្បែក​ជាតិ​ខ្មៅ​ត្រូវបាន​គេ​ឲ្យ​ចូល​ទ្វា​ខាងក្រោយ ឬ បើ​ក្រុម​ជនជាតិ ស្បែក​ស​ខ្វះ​កៅអី គេ​អាច​ដេញ​ជន ជាតិ​ស្បែក ខ្មៅ​ឲ្យ​ក្រោក​ចេញ ដើម្បី​យក​កៅអី​មក​អង្គុយ​បាន ជាដើម ។​

​ដោយ​មានសកម្មភាព​ប្រកាន់​ព័ណ៌​សម្បុរ និង​រើសអើង​ពូជសាសន៍​បែបនេះ ទើប ម៉ា​ធី​ន លូ​ធើ​ឃី​ង ចេញមុខ​ដឹកនាំ​ធ្វើ ការ តស៊ូអហិង្សា ដើម្បី​ទាមទារ “​សិទ្ធិ​ស៊ីវិល ឬ សិទ្ធិ​ពលរដ្ឋ​” យោងតាម​សេចក្ដី​ប្រកាសឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក ដែល បាន ប្រកាស កាលពី ១៧៧៦ ថា “​មនុស្ស​គ្រប់រូប​កើតមក​មាន​សិទ្ធិ​ស្មើគ្នា ធម្មជាតិ​បានផ្ដល់​ឲ្យ​ពួកគេ​នូវ​សិទ្ធិ​ដែល មិនអាច​ប៉ះពាល់ បាន ឡើយ ។ នៅក្នុង​សិទ្ធិ​នោះ មាន​សិទ្ធិ​រស់រានមានជីវិត សិទ្ធិសេរីភាព និង​សិទ្ធិ​ស្វែងរក សុភមង្គល​” ។ ម៉ា​ធី​ន លូ​ធើ​ឃី​ង បានបញ្ជាក់ ថា មនុស្ស​គ្រប់រូប​មិន​ថា ស្បែ​កស ឬ ស្បែក​ខ្មៅ​ទេ ដែលជា​ពលរដ្ឋ អាមេរិកកាំង ត្រូវតែ​ទទួលបាន​ផល ប្រយោជន៍ ពី​កិច្ចសន្យា​របស់​សេចក្ដីប្រកាស​ឯករាជ្យ​នេះ​គ្រប់ៗ​គ្នា ។​

នៅក្នុង​ខ្លឹមសារ​មួយ​នៃ​សុន្ទ​កថា “​ខ្ញុំ​មាន​សុបិន​មួយ​” ម៉ា​ធី​ន លូ​ធើ​ឃី​ង បាន​ថ្លែងថា “​ខ្ញុំ​មាន​សុបិន​ថា ថ្ងៃ​ណាមួយ កូន​របស់ ខ្ញុំ ទាំង ៤ នាក់ នឹងត្រូវ​បានរស់នៅ​ក្នុង​ប្រទេសមួយ​ដែល​ពួកគេ​មិន​ត្រូវបាន​វាយតម្លៃ​ដោយ​សម្បុរស្បែក តែ​ដោយ អាកប្បកិរិយា របស់​ពួក​គេ​” ។​

​ខណៈដែល​សុបិន​របស់ ម៉ា​ធី​ន លូ​ធើ​ឃី​ង បាន​ក្លាយជា​ការពិតហើយ យើង​ក្រឡេកមើល​វាសនា​របស់​ខ្មែរក្រោម ដែលជា ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម​វិញ ពួកគេ នៅតែ​រង​ការរើសអើង​ពូជសាសន៍​ពី​សំណាក់​រដ្ឋាភិបាល​វៀត ណា​ម និង​ជន ជាតិ​យួន​ជា​អាណា​និគមជន ដែល​បាន​ចូលមក​ធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់ ស្រុក ដដែល ។​

​មកដល់​ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ៦៥ ឆ្នាំ ហើយ ដែល​ខ្មែរក្រោម​រស់នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម ក្រោយពី បារាំង បាន​ផ្ទេរ​ដែនដី​កូស័ងស៊ីន ឬ កម្ពុជា​ក្រោម ឲ្យ​ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម ចាប់ពី​ថ្ងៃ​ទៅ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ជីវិត​ខ្មែរក្រោម​តែ​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​រើសអើង​ពូជសាសន៍ ធ្វើទុក្ខបុកម្នេញ រៀងរាល់ថ្ងៃ ឥត​ស្រាកស្រាន្ត ។​

​ការដែល​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​វៀតណាម នៅតែ​ប្រកាន់ពូជសាសន៍​លើ​ពលរដ្ឋ​ខ្មែរក្រោម​នោះ មានដូចជា ជនជាតិយួនមាន សិទ្ធិផ្ដាច់មុខ​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក គ្រប់យ៉ាង​ទាំងអស់ ។ ឧ​ទា​រណ៍​ជាក់ស្ដែង ពិធីបុណ្យ​ចូលឆ្នាំ យួន​រៀងរាល់ ឆ្នាំ ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស ត្រូវបាន​រដ្ឋាភិបាល​អ​នុ​ម័ត​ឲ្យ​ឈប់សម្រាក់ រយៈពេល​កន្លះ​ខែ តែ​សម្រាប់ បុណ្យចូលឆ្នាំ និង បុណ្យ​សែនដូនតា​របស់​ខ្មែរក្រោម ក្នុង​មួយឆ្នាំ មានតែ ៤ ថ្ងៃ​ប៉ុណ្ណោះ មិនត្រូវ​បាន​រដ្ឋា ភិ​បាល​វៀតណាម ប្រកាស​ឲ្យ​ឈប់ សម្រាក់​ទូទាំង​ដែនដី​កម្ពុជា​ក្រោម​ឡើយ ។ រដ្ឋាភិបាល​វៀតណាម​បាន​បើក សា​សា​ឲ្យ​ជនជាតិ​យួន​រៀន​ទូទាំងប្រទេស លោក គ្រូ អ្នកគ្រូ មាន​ប្រាក់ខែ តែ​មិនបាន​បើក​សាលា​កម្មវិធី​ជា​ខ្មែរ សម្រាប់​ខ្មែរក្រោម​ទូទាំង ដែនដី​កម្ពុជា​ក្រោម បាន​សិក្សា ឡើយ ។ ទង្វើ​នេះ កូនចៅ​ខ្មែរក្រោម នឹង​ក្លាយទៅជា​ជនជាតិ យួន​យ៉ាងពិត​ប្រាកដ ដោយសារ​ពួកគេ​មិនបាន ចេះអក្សរ​សាស្ត្រ​ជាតិរ បស់​ខ្លួន ព្រោះ​នាំគ្នា​រៀន​តែ​សាលា​រដ្ឋ​យួន ។​

នៅពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ចំនួន ៨ អង្គ និង រូប ក្នុងនោះ បាន​ចាប់​ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់​ច្រកចូល​បាវ​យកទៅ​ធ្វើ​ទារុណកម្ម ដោយ ចោទថា ព្រះសង្ឃ អង្គ​នេះ បាន​ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។ ចំណែក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវ បាន ចាប់​ផ្សឹក និង​ដាក់គុក ៦ ឆ្នាំ ដោយ​គ្រាន់តែ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បានផ្ដល់ បទសម្ភាសន៍​តិចតួច ជាមួយ​វិទ្យុ សំឡេង កម្ពុជា ក្រោម និង វិទ្យុ​អាស៊ីសេរី ។ នៅមាន​រឿង​ដែល​រដ្ឋាភិបាល​វៀតណាម បាន​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន ទៀត ដែល​មិនអាច​រៀបរាប់​អស់​បានឡើយ ។​

“​យើង​មាន​សុបិន​មួយ​សម្រាប់​ខ្មែរក្រោម​” ថា ថ្ងៃ​ណាមួយ​ខ្មែរក្រោម នឹងមិន​មានការ​រើសអើង​ពូជសាសន៍ ពី សំណាក់ រដ្ឋា​ភិ បាល វៀតណាម និង​ពី​ជនជាតិ​យួន​ទៀតឡើយ ។ ខ្មែរក្រោម នឹងមាន សិទ្ធិ​ស្មើ​ជន ជាតិ​យួន ដោយ ពួកគេ មាន សាលារៀន​កម្ម វិធី​ខ្មែរ​របស់ខ្លួន និង​រាល់ពេល​បុណ្យជាតិ របស់​ពួកគេ ត្រូវបាន​រដ្ឋាភិបាល ប្រកាស​ឲ្យ​សាលារៀន ក្រុមហ៊ុន​ផ្សេងៗ និង​គ្រប់ ស្ថាប័ន រដ្ឋ​នៅ​ដែនដី​កម្ពុជា​ក្រោម ត្រូវតែ​បិទទ្វារ ដើម្បី​ពលរដ្ឋ ខ្មែរ ក្រោម​បាន​សម្រាក់​ថ្ងៃ បុណ្យជាតិ​របស់​ពួកគេ​ដោយ​សេរី ។​

យើង​មាន​សុបិន​មួយ​សម្រាប់​ខ្មែរក្រោម​” ថា ថ្ងៃ​ណាមួយ ពលរដ្ឋ​ខ្មែរក្រោម នឹង​បានសម្រេច​វាសនា​ខ្លួន ដោយ​ខ្លួន ដោយ​ខ្លួនឯង​នៅលើ​ទឹកដី​កម្ពុជា​ក្រោម របស់ខ្លួន​ដោយ​មិន​មិនមាន​រដ្ឋាភិបាល​វៀតណាម​ធ្វើ អាណានិគម ហើយ​ធ្វើ ទុក្ខ​បុក​ម្នេញ លើ​ពលរដ្ឋ​ខ្មែរ​តទៅទៀត​ឡើយ ៕

 

Leave A Reply

Your email address will not be published.