ការអនុវត្តលើសេចក្តីប្រកាសជាសកលរបស់ អ.ស.ប. ស្ដីពីសិទ្ធិជនជាតិដើម
កិច្ចប្រជុំលើកទី ១៤ នៃ វេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម
របៀបវារៈ ៧ A: សិទ្ធិមនុស្ស
(ក) ការអនុវត្តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម
សេចក្តីថ្លែងការណ៍រួមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងវត្តខ្មែរកម្ពុជាក្រោម
វាគ្មិន៖ នាង ហាង សុភ័ណ (Conduct Hang)
ប្រែសម្រួលជាភាសាខ្មែរ៖ ថាច់ ប្រីជា គឿន

នៅក្នុងថ្ងៃទី ៤ នៃសប្ដាហ៍ទី ២ របស់កិច្ចប្រជុំលើកទី ១៤ នៃវេទិកាអចិន្ត្រៃយ៍ អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) ដែលកំពុងតែប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានអធីបតីនៃកិច្ចប្រជុំអនុញ្ញាតឲ្យឡើងថ្លែងការណ៍ដល់អង្គវេទិកាជាលើកទី ៣ ស្ដីពីការអនុវត្តលើ “សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជន ជាតិដើម” (UNDRIP) ។
នៅថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមេសា នាង ហាង សុភ័ណ យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) មកពីទីក្រុងភីឡាដែលភា (Philladelphia) , រដ្ឋផែនស៊ីវេនៀ (Pennsylvania), សហរដ្ឋអាមេរិក បានអាននូវសេចក្ដីថ្លែងការណ៍រួមរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់អនុសាសន៍ដល់អង្គការសហប្រជាជាតិយ៉ាងនេះថា៖

លោកស្រី អធិបតី
តាងនាមពលរដ្ឋខ្មែរក្រោមរាប់លាននាក់ដែលគ្មានសំឡេងរស់នៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ យើងសូមសម្ដែងសេចក្ដី ស្មោះត្រង់របស់យើងអរគុណចំពោះវេទិកាអចិន្ត្រៃយ៍ សម្រាប់ការងារដ៏អស្ចារ្យរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិជនជាតិដើមរ បស់បងប្អូនយើងដែលរស់នៅទូទាំងពិភពលោក ។ ជាអាទិភាពរបស់វេទិកាអចិន្ត្រៃយ៍នេះ មានន័យថា ជនជាតិដើមមិនមានការទទួលស្គាល់ ដូចជាខ្មែរក្រោម ឲ្យមានលទ្ធភាពបញ្ចេញក្តីសង្ឃឹមរបស់ពួកគេ និងហ៊ានមានសុបិនមួយសម្រាប់ពិភពលោកមួយល្អប្រសើរជាងមុន ហើយគ្រាន់តែដើម្បីកំណត់នូវអនាគតរបស់ខ្លួនផ្ទាល់ដោយមិនចាំបាច់មានការភ័យខ្លាច ឬ ការរើសអើងឡើយ ។
ខាងក្រោមជាវីដេអូសេចក្ដីថ្លែងការណ៍របស់ KKF ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ជាភាសាខ្មែរ
ខខណៈដែលវាត្រូវគេលើកទឹកចិត្តដើម្បីមើលឃើញកំណើនសេដ្ឋកិច្ចដ៏ខ្លាំងនៃប្រទេសវៀតណាម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនបានដឹងថា ជីវិតខ្មែរក្រោមនៅតែត្រូវគេបោះបង់ចោលឲ្យនៅក្រោយវាំងននដ៏អាថ៌កំបាំង ។ តាមប្រពៃណី ខ្មែរកក្រោមជាអ្នកធ្វើស្រែ ។ ពួកគេមិនអាចលក់ស្រូវរបស់ខ្លួនបានទេ ដោយសារតែតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដូវកាលប្រមូលផលស្រូវ ។ ការដែលពួកគេមិនអាចលក់ស្រូវបាន ពួកគេបានក្លាយទៅជាជនរងគ្រោះដោយសារជំពាក់បំណុលរដ្ឋាភិបាលវៀតណាម និងបានបង្ខំឲ្យពួកគេលក់ដីកេរដូនតារបស់ខ្លួនដើម្បីដោះបំណុល ។ ខ្មែរក្រោមជាកសិករ តែពួកគេមិនអាចរក្សា និងគ្រប់គ្រងទីផ្សារសេដ្ឋកិច្ចប្រពៃណីរបស់ពួកគេបានឡើយ ។ ចឹងហើយ បានជាវាកាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ខ្មែរក្រោម ពេលដែលពួកគេអាចមានសិទ្ធិចូលរួមក្នុងវេទិកា ស្ដីពីសិទ្ធិសង្គម, សេដ្ឋកិច្ច និងវប្បធម៌ដែលបានធានាតាមមាត្រា ២០ និង ៣២ នៃ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
ខាងក្រោមជាវីដេអូកិច្ចប្រជុំ UNPFII ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ ជាភាសាអង់គ្លេស
មកដល់ពេលនេះ ជាពេលវេលាកត់សម្គាល់ខួប ៨ ឆ្នាំ ដែលវៀតណាមបានចុះហត្ថលេខាលើការគាំទ្រ ការអនុម័ត សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។ ទោះជាយ៉ាងណា យើងនៅតែមានក្ដីកង្វល់យ៉ាងខ្លាំង ព្រោះនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនជូនទៅគណៈ កម្មាធិការសង្គម សេដ្ឋកិច្ច និង វប្បធម៌ វៀតណាមបានថ្លែងថា “មិនមានជនជាតិដើមនៅក្នុងប្រទេស វៀតណាម” ឡើយ ។ យើងបានស្នើឱ្យការបដិសេធត្រូវតែបញ្ចប់ និងការទទួលស្គាល់ត្រូវតែចាប់ផ្តើម ។ យើងសូមបញ្ជាក់ជាថ្មីនូវសិទ្ធិរបស់យើង ដើម្បីជាការបញ្ជាក់លើអត្តសញ្ញាណខ្លួនឯងថាជាជនជាតិដើមខ្មែរក្រោម មកពីតំបន់ដែនដីសណ្តទន្លេមេគង្គ តាមមាត្រាទី ២ នៃសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
យើងសូមស្នើឱ្យវេទិកាធ្វើតាមអនុសាសន៍មួយចំនួនដូចតទៅនេះ៖
- ជម្រុញឱ្យប្រទេសវៀតណាម ដើម្បីអញ្ជើញអ្នករាយការណ៍ពិសេស លោកស្រី Vicky Tauli-Corpuz ទៅជួបជនជាតិដើម ជាពិសេសខ្មែរក្រោមរបស់យើងនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។
- ជម្រុញឱ្យប្រទេសវៀតណាម ដោះលែងជាបន្ទាន់មេដឹកនាំស្មារតីរបស់យើង , ព្រះតេជព្រះគុណ ថាច់ធឿន និង ព្រះតេជព្រះគុណ លីវ នី ដែលបានជាប់ពន្ធនាគារ ដោយសារតែការប្រើសិទ្ធិរបស់ខ្លួនក្នុងការអភិរក្សភាសា វប្បធម៌ និង សាសនា របស់យើង ។
- សមាជិករដ្ឋដែលមិនមានការទទួលស្គាល់ជនជាតិដើមរបស់ខ្លួនរួចទៅហើយ ត្រូវធ្វើការជាមួយនឹងវេទិកាអចិន្ត្រៃយ៍ដោយមានសម័យប្រជុំមួយ ដើម្បីរៀបចំការកំណត់ពេលវេលាមួយ ក្នុងការចាប់ផ្តើមការទទួលស្គាល់ស្ថានភាពស្របច្បាប់ និងស្ថានភាពនយោបាយ និងសិទ្ធិរបស់ជនជាតិដើមដែលមិនបានទទួលស្គាល់ទាំងអស់ ។
- ចូរស្វែងរកជំនួយពីវេទិកាអចិន្ត្រៃយ៍ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការយូណេស្កូ ក្នុងការធ្វើការជាមួយអង្គការជនជាតិដើមភាគតិច ក្នុងការជួយកសាងគម្រោងការកសាងសមត្ថភាពនៅលើដី ដើម្បីជួយបង្កើនការយល់ដឹងអំពីសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រ ជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Twitter ជាដើម ។
- ជម្រុញឱ្យប្រទេសវៀតណាមដើម្បីអនុញ្ញាតមានការចែកចាយ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ ដើម (UNDRIP) ដោយសេរីនៅក្នុងប្រទេសវៀតណាម ។ នៅឆ្នាំ ២០០៩ អង្គការមូលនិធិអង្គការសហប្រជាជាតិសំរាប់ការអភិវឌ្ឍន៍ស្ត្រីបានផ្ដល់មូលនិធិដើម្បីជួយដល់ការបកប្រែសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ ដើម (UNDRIP) ប៉ុន្តែ ខណៈដែលនាពេលបច្ចុប្បន្ននេះ ឯកសារដែលបានបកប្រែដ៏សំខាន់នេះគ្រាន់តែមាននៅលើវែបសាយនៃរដ្ឋសភាវៀតណាម តែប៉ុណ្ណោះ ។ (http://www.na.gov.vn/ nnsvn/ upload/images/ Attach/Quyen_ cua_ nguoi_thieu_so%20va%20 ban% pdf) ។ ភាគច្រើន ជនជាតិដើមនៅក្នុងប្រទេសវៀតណាម មិនបានដឹងអំពីអត្ថិភាពនៃឯកសារដ៏សំខាន់នេះទេ ។
- ជម្រុញឱ្យប្រទេសវៀតណាមអនុវត្តតាមមាត្រា ១៦ នៃ សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិ ដើម (UNDRIP) ដើម្បីអនុញ្ញាតឱ្យខ្មែរក្រោម មានប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យបានដោយសេរី ដោយការបង្កើតឡើងដោយខ្លួនផ្ទាល់ ដោយគ្មានការភ័យខ្លាច និងការរើសអើងឡើយ ។ ដូច្នេះពួកគេអាចលើកកម្ពស់សិទ្ធិដ៏សំខាន់ដែលមានចែងក្នុងសេចក្ដីប្រ កាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដើម្បីប្រជាជនផ្ទាល់របស់ពួកគេ ។
- ស្នើឲ្យវៀតណាមបង្កើតកម្មវិធីបណ្តុះបណ្តាសិទ្ធិមនុស្ស មិនត្រឹមតែសម្រាប់ក្រុមមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន ប៉ុន្តែសិក្ខាសាលាបើកចំហដើម្បីអប់រំមនុស្សខ្មែរក្រោម ជាជនជាតិដើមនៅតាមមូលដ្ឋានអំពីសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម របស់ខ្លួន ។
- ក្នុងការអនុវត្តនៃមាត្រា ១៣ នៃសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP), យើងបានសុំឱ្យប្រទេសវៀតណាមទទួលស្គាល់ភាសាខ្មែរថា ជាភាសាផ្លូវការនៃប្រទេសវៀតណាម និងប្រើភាសាទាំងពីរនៅលើឯកសារផ្លូវការនៅតំបន់ដីសណ្តទន្លេ មេគង្គ ឬ ដែមដីកម្ពុជាក្រោម ។
- ក្នុងការលើកកម្ពស់ និងការការពារអត្តសញ្ញាណវប្បធម៌របស់យើង, យើងបានសុំឱ្យប្រទេសវៀតណាមធ្វើការផ្លាស់ប្តូរឈ្មោះនៃខេត្តខ្មែរ និងទីកន្លែងដ៏សំខាន់ជាប្រវត្តិសាស្ត្រមកជាឈ្មោះដើមរបស់ខ្លួនវិញ ។ ឧទាហរណ៍ដូចជា ខេត្តត្រាវិញ វាគួរតែត្រូវគេហៅមកជាភាសាខ្មែរថា ខេត្តព្រះត្រពាំង ជាដើម ។
- ជម្រុញឱ្យប្រទេសវៀតណាមអនុញ្ញាតឱ្យខ្មែរក្រោម អាចបង្កើតសមាគមឯករាជ្យមួយសម្រាប់ជនជាតិដើមខ្មែរក្រោម របស់ខ្លួន ។ ដូច្នេះ ពួកគេអាចបញ្ជូនតំណាងខ្មែរក្រោមពីតំបន់កម្ពុជាក្រោម ដើម្បីតំណាងឲ្យខ្លួនឯងនៅក្នុងវេទិកានេះ និងយន្ដការសហប្រជាជាតិដទៃទៀត និងអនុញ្ញាតឱ្យពួកគេបានមើលឃើញដោយផ្ទាល់នូវការងារជាសកលនៃជនជាតិដើម ដើម្បីលើកកម្ពស់សេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។
ឆ្នាំនេះ ជាឆ្នាំទី ១១ ហើយ ដែលយើងបានចូលរួមនៅក្នុងវេទិការអចិន្ត្រៃយ៍នេះ ។ យើងមានអារម្មណ៍ថា វាជាពេលវេលា ដើម្បីបញ្ឈប់នូវការបដិសេធ ហើយសម្រាប់សមាជិករដ្ឋដែលមិនទាន់បានទទួលស្គាល់ជនជាតិដើមរបស់ពួកគេ គួរតែធ្វើនៅក្នុងស្មារតីនៃភាពជាដៃគូពិតប្រាកដ និងការស្រុះស្រួល ៕
សូមអរគុណលោកស្រីអធិបតី ។
…………………………………………..
ទាញយកឯកសារអត្ថបទភាសាអង់គ្លេស UNPFII2015_Item7a-ImplementUNDRIP
Comments are closed.