ព័ត៌មានស្ដីពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
នៅថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា សប្ដាហ៍នេះ ចាប់ពីម៉ោង ២ រសៀល ម៉ោង នៅរដ្ឋ California សហរដ្ឋអាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាលើកដំបូងបានរៀបចំកិច្ចប្រជុំតាមរយៈ Online ដើម្បីជួបសមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក ទាក់ទង នឹងផលប៉ះពាល់ នៃ ជំងឺ កូវីដ-១៩ ។ តាមប្រភពពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានលុបចោល និង ផ្អាកនូវសកម្មភាពទាំងអស់ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោង នឹងរៀបចំនៅក្នុងឆ្នាំ ២០២០ នេះ ។ លោក ប្រាក់ សេរីវុឌ្ឍ ក៏បានលើកឡើងនូវសកម្មភាព ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមុនពេលជំងឺ កូវីដ ១៩ ចាប់ផ្ដើម ផងដែរ ។ ឆ្លើយតប នឹងសំនួររបស់សមាជិកដែលចូលប្រជុំ លោក ប្រាក់ សេរីវុឌ្ឍ ក៏បានជម្រាបអំពីកិច្ចការមួយចំនួ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោង នឹងធ្វើនាពេលខាងមុខ ផងដែរ ។

ព័ត៌មានទាក់ទង នឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ដដែល លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិ ប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងដឹកនាំថ្នាក់ដឹកនាំរបស់ខ្លួនចូលរួមកិច្ចប្រជុំ Online នៃ មហាសន្និបាតរបស់អង្គការ UNPO រយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ខាងមុខនេះ ; ទាក់ទង នឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ តាមប្រភពី សហព័ន្ធខ្មែរកម្ពុជាក្រោម កិច្ចប្រជុំរយៈពេល ៣ ថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនាមជា គណៈកម្មការនាយករបស់ អង្គការ UNPO នឹងលើកឡើងអំពីបញ្ហារបស់ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ។ នៅក្នុងកិច្ចពិភាក្សាជាក្រុម ថ្នាក់ដឹកនាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងពិភាក្សាជាមួយនឹងអង្គការ UNPO លើប្រធានបទ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ដែលសហព័ន្ធ ខ្មែរកម្ពុជាក្រោម កំពុងតែតស៊ូមតិនៅលើឆាកអន្តរជាតិ សព្វថ្ងៃ ផងដែរ ។