អង្គការសហប្រជាជាតិ​ប្រារព្ធ​ “ទិវាអន្តរជាតិ ឆ្នាំ ២០២០ របស់​ជនជាតិ​ដើម​ទូទាំង​ពិភពលោក​”

0 128

ដោយ ថាច់ ប្រីជា គឿន​

នៅ​ថ្ងៃ​ចន្ទ ទី ១០ ខែសីហា ដើម​សប្ដាហ៍​នេះ​ អង្គការសហប្រជាជាតិ​ នឹង​ប្រា​រព​ទិវា​ជន ជាតិ​ដើម តាមរយៈ Online ក្រោម​ប្រធានបទ “ទិវាអន្តរជាតិ ឆ្នាំ ២០២០ របស់​ជនជាតិ ដើម​ទូទាំង​ពិភពលោក​” ។

រូប​ថត​អនុស្សាវរីយ៍ ក្នុងសន្និ​បាត​យុវ​ជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ​នៅ​ទី​ក្រុង ​Philadelphia ថ្ងៃ​ទី ​១៧ ​ខែ​ឧសភា​ ២០១៤
រូប​ថត​អនុស្សាវរីយ៍ ក្នុងសន្និ​បាត​យុវ​ជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុ​ជា​ក្រោម ​នៅ​ទី​ក្រុង ​Philadelphia ថ្ងៃ​ទី ​១៧ ​ខែ​ឧសភា​ ២០១៤

ទិវាអន្តរជាតិ​នៃ​ជនជាតិ​ដើម​ពិភពលោក​” ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា​ “IDWIP​” ជា​ទិវា អន្តរជាតិ​មួយ បាន​អង្គការសហប្រជាជាតិ​កំណត់​យក​ថ្ងៃទី​ ៩ ខែសីហា ដើម្បី​ប្រារព្ធ​ពិធី ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​លើកកម្ពស់​នូវ​ការ​យកចិត្ត​ទុក​ពី​សហគមន៍​អន្តរជាតិ ដល់​សិទ្ធិ​ជា​ មូលដ្ឋាន​របស់​ជនជាតិ​ដើម ក្នុង​ពិភពលោក ។

ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ជនជាតិ​ដើម អង្គការសហប្រជាជាតិ បានសម្រេច​ចិត្ត​ក្នុង​ឆ្នាំ​ ១៩៩៤ កំណត់​យក​ថ្ងៃទី ៩ ខែសីហា ថា ជា​ទិវាអន្តរជាតិ​នៃ​ជនជាតិ​ដើម​ពិភពលោក ។ ថ្ងៃទី ៩ ខែសីហា គឺជា​ទិវា​ដែល​មាន​កិច្ចប្រជុំ​ជាលើកដំបូង​មួយ នៃ​ក្រុមការងារ​របស់​អង្គ ការ​សហប្រជាជាតិ​ស្តី​ពី​ជនជាតិ​ដើម​នៅ​ឆ្នាំ​ ១៩៨២ ។

យោង​តាម​សេចក្ដីរាយការណ៍​របស់​អង្គការសហប្រជាជាតិ សព្វថ្ងៃ មាន​ជនជាតិ​ដើម​ក្នុង​ ពិភពលោក ប្រមាណ ៤៧៦ លាន​នាក់ រស់នៅ​ក្នុង​ប្រទេស​ជាង ៩០ និង​និយាយ​ជាង ៤០០០ ភាសា​ ​; ។

យោង​តាម​អង្គការសហប្រជាជាតិ ជនជាតិ​ដើម​ទាំងនេះ​ មិន​ត្រឹមតែ​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ នោះ​ទេ​តែ​ថែមទាំង​ក្លាយជា​គោលដៅ​នៃ​ការរើសអើង​ពូជសាសន៍ និង​ត្រូវ​រង​នូវ​អំពើ​ហិង្សា​ ទៀតផង ។

អ្វី​ដែល​អង្គ​កា​រស​ប្រជាជាតិ​បាន​រាយការណ៍​នោះ​ វា​ត្រូវ​នឹង​ស្ថានភាព​របស់​ជនជាតិ​ដើម ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​កំពុងតែ​ត្រូវ​រដ្ឋាភិបាល​យួន​រំលោភសិទ្ធិ​មនុស្សជា រៀងរាល់ថ្ងៃ ។

ខ្មែរក្រោម ជា​ជនជាតិ​ដើម ឬ ជា​ម្ចាស់​ស្រុក នៃ​ទឹកដី​កម្ពុជាក្រោម​ តែ​រដ្ឋាភិបាល​យួន សព្វថ្ងៃ ចាត់ទុកថា ជនជាតិភាគតិច ។ ជា​រៀងរាល់​ឆ្នាំ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន បញ្ជូន​ប្រតិភូ​របស់​ខ្លួន​ទៅ​ចូល​ប្រជុំ​នៅក្នុង​ វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី បញ្ហា​ជនជាតិ​ដើម (UNPFII​) ដើម្បី​ជម្រាប​អំពី​បញ្ហា​សិទ្ធិ​របស់​ខ្មែរ​ ក្រោម​នៅ​កម្ពុជាក្រោម ឲ្យ​សហគមន៍​អន្តរជាតិ​បាន​ជ្រាប ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ទាមទារ​ឲ្យ​រដ្ឋា​ភិ បាល​យួន ទទួលស្គាល់​ខ្មែរក្រោម​ថា​ជា​ជនជាតិ​ដើម ៕

Leave A Reply

Your email address will not be published.