សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប ១០៥ ឆ្នាំ នៃទិវា​នារី​អន្តរជាតិ ៨ មីនា​

198

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​តំណាង​ស្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ ផែន​ស៊ី​វេ​ណៀ (Pennsylvania) និង រដ្ឋ នី​វ​ជើ​ស៊ី (New Jersey) សហរដ្ឋអាមេរិក នឹង​ប្រារព្ធ​ពិធី​រំឭក​ខួប ១០៥ ឆ្នាំ នៃ ទិវា​នារី​អន្តរជាតិ នៅ​ទីក្រុង​ភី​ឡា​ដែល​ផ្យា (Philadelphia) នៅ​ថ្ងៃទី ៥ ខែមីនា ខាងមុខនេះ ដើម្បី​អបអរសាទរ​ដល់​ថ្ងៃ​ដែល​ស្ត្រី​នៅលើ​ពិភពលោក បានទទួល​ជ័យ​ជំ​នៈ លើ​ការតស៊ូ​របស់ខ្លួន ដើម្បី សមភាព យុត្តិធម៌ សន្តិភាព អភិវឌ្ឍន៍ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន ។​

អ្នកស្រី សឺង ធី ណិត ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
អ្នកស្រី សឺង ធី ណិត ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់ អ្នកស្រី សឺ​ង ធី ណិ​ត ប្រធាន​ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​គោរព​អញ្ជើញ​សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រប់​ជាន់ថ្នាក់ និង ពលរដ្ឋ​ខ្មែរ​អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់ទិសទី សូម​ចូលរួម​ពិធី​រំឭក​ខួប ១០៥ ឆ្នាំ នៃ ទិវា​នារី​អន្តរជាតិ ដែល ស្ថាប័ន​ស្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ប្រារព្ធ​នាពេល​ខាងមុខនេះ ដើម្បី​រំឭក​អំពី​ស្ថានភាព​របស់ ស្ត្រី​ខ្មែរ នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ដែល​បាននិងកំពុង​តែ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង ធ្ងន់​ពី​រដ្ឋាភិបាល​បក្ស កុ​ម្មុយ និ​ស្ត​យួន ។​

កម្មវិធី​នេះ នឹង​ប្រារព្ធ​ចាប់ពី​ម៉ោង ៧ ល្ងាច ដល់ ១២ អ​ធ្រា​ធ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៦ ដោយមាន​កម្មវិធី​ប្រគំ​តន្ត្រី កម្សាន្ត ផង ។ កម្មវិធី ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈកម្មការ​នាយក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​នានា ក្នុង​ពិភពលោក ដើម្បី ពិភាក្សាគ្នា​អំពី​បញ្ហា​កម្ពុជា​ក្រោម និង​អំពី​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែ អនុវត្ត​រាល់ថ្ងៃ ក្នុង​គោល ដៅ ស្វែងរក​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួន ឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី កម្ពុជា ក្រោម ។​

សូមបញ្ជាក់ថា ទិវា​នារី​អន្តរជាតិ ឬ ទិវា​អង្គការសហប្រជាជាតិ​ដើម្បី​សិទ្ធិ​ស្ត្រី និង សន្តិភាព​អន្តរជាតិ ត្រូវបាន​អង្គការ​សហ ប្រជា ជាតិ ចាត់ទុកជា​ថ្ងៃ​ផ្លូវការ​ចាប់ពី​ឆ្នាំ ១៩៧៧ មក ។ ក្នុង​មួយ​សតវត្សរ៍​កន្លងមក​នេះ ស្ត្រី បានទទួល​នូវ​សមភាព នៅ​ចំពោះមុខ ច្បាប់​គ្រប់​វិស័យ​នៅក្នុង​ពិភពលោក តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​ស្ត្រី​ជាច្រើន​នៅក្នុង​ប្រទេស​នានា ជុំវិញ​ពិភពលោក កំពុងតែ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស មានការ​រើសអើង និង​រង នូវ​អំពើ ហិង្សា ហើយ​ពួកគេ​កំពុង តែ ធ្វើការ​តស៊ូ​មិន​ឈប់ ឈរ​ដើម្បី​សិទ្ធិ​សមភាព​របស់​នារី​ឲ្យ​ស្មើនឹង​បុរស ។​

​ខណៈដែល​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នៅតែ​កំពុងតែ​ប្រ ឈម​នឹង រើសអើង​ពូជសាសន៍​ជា​ទម្ងន់​ពី​សំណាក់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។ ស្ត្រី​ខ្មែរ​នៅ កម្ពុជា​ក្រោម ភាគ ច្រើន​មិន ចេះ អក្សរ​ខ្មែរ​ជា​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន​ទេ ព្រោះថា នៅ​កម្ពុជា​ក្រោម​មិនមាន​សាលា សម្រាប់​រៀនអក្សរ​ខ្មែរ ឡើយ ក្រៅពី​នៅតាម វត្ត​អារាម ។​

​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​នេះ លោកអ្នក​អាចទាក់ទង​ទៅ​អ្នក​ចាត់តាំង​កម្មវិធី តាមរយៈ​លេខ​ទូរស័ព្ទ​ដូច ខាង ក្រោម​៖​

តំណាងនៅទីក្រុង ភីឡាដែលផ្យា
អ្នកស្រី សឺង ធី ណិត (267) 240-5603
លោក លឹម កួន (215) 552-1329

តំណាងនៅរដ្ឋ នីវ ជើស៊ី
លោក លី អាន់ (856) 524-0223

Comments are closed.