បច្ចុប្បន្នភាព​របស់​ប្រតិភូ​ខ្មែរក្រោម​ ដែល​ចូលរួម​វេទិកា​ របស់​អង្គការសហប្រជាជាតិ​ ​; ស្តី​ពី​បញ្ហា​ជនជាតិ​ដើម​

0 247

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ រួមមាន​ព្រះសង្ឃ​ និង​យុវជន​ បាន​ចូលរួម​វេទិកា​អចិន្ត្រៃយ៍​ ស្ដីពី​បញ្ហា​ជនជាតិ​ដើមកំណើត​ របស់​អង្គការសហប្រជាជាតិ​លើ​ទី​ ១៨​ នៅ​ឯបុរី​ញូ​វយ៉​ក (New​ York​) ចាប់ពី​ថ្ងៃច័ន្ទ​ ទី​ ២២​ ដល់​ថ្ងៃទី​ ៣ ឧសភា​ ។ សម្រាប់​សប្ដាហ៍​ទីមួយ​ យុវជន​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​លើក​បញ្ហា​អាជ្ញាធរ​វៀតណាម​ ដែល​មិន​ផ្ដល់​ឱកាស​ឲ្យ​កូន​ៗ ជា​ជនជាតិ​ខ្មែរ​កម្ពុ​ជា​ក្រោ​ មអាច​សិក្សា​ភាសាខ្មែរ​ នៅ​សាលារៀន​រដ្ឋ​ ។ បច្ចុប្បន្ន​កូនខ្មែរ​អាច​រៀន​ភាសាខ្មែរ​ បាន​នៅ​តាម​វត្ត​តែប៉ុណ្ណោះ​ ។ សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក​ យន់​ សា​មៀន​ នៃ​វិទ្យុ​អាស៊ី​សេរី​ជាមួយ​ នឹង​ព្រះតេជព្រះគុណ​ សឺង​ យ៉ឹ​ងរ​តនា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​ នៅ​ទី​ក្រុង​សាន់​ហូស្សេ​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ (California​) សហ​រដ្ឋា​អាមេរិក​ ស្តី​ពី​បញ្ហា​នេះ​ ដូចតទៅ​៖

Leave A Reply

Your email address will not be published.