កិច្ច​សម្ភាសន៍​៖ ការ​តស៊ូ​មតិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​ស្វែងរក​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​

0 334

នៅ​ចុងខែ​មេសា​ ឆ្នាំ​ ២០១៩​ នេះ​ ប្រតិភូ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចូល​ជួប​ មន្ត្រី​ក្រសួង​ការបរទេស​ហរ​ដ្ឋ​អាមេរិក​, អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human​ Rights​ Watch​) ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ មុន​ពេល​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រុងប្រៀប​រៀបចំ​សន្និសីទ​ដ៏​ធំ​មួយ​នៅក្នុង​អគារ​វិមាន​សន្តិភាព​ នាទី​ក្រុង​ឡា​អេ​ នៃ​ ប្រទេស​ហូ​ឡង់​ ក្រោម​ប្រធានបទ​ “សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​” នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ខាងមុខនេះ​ ។ ក្រៅពី​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​បញ្ជូន​ ក្រុម​យុវជន​របស់​ខ្លួន​ឲ្យ​ចូល​ប្រជុំ​នៅក្នុង​ មហាសន្និបាត​ លើក​ទី​ ១៨​ នៃ​ វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការ​សហ​ ប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ (UNPFII​) រយៈពេល​ ២ សប្ដាហ៍​ ចាប់ពី​ថ្ងៃទី​ ២២​ មេសា​ ដល់​ ទី​ ៣ ខែឧសភា​ ឆ្នាំ​ ២០១៩​ ផង​ដែរ​ ដើម្បី​នាំ​យក​បញ្ហា​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ទៅ​លាតត្រដាង​នៅក្នុង​អង្គការសហប្រជាជាតិ​ ។

ស្រប​ពេល​ដែល​ លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ជា​ប្រធានប្រតិបត្តិ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ទើបតែ​បាន​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​អន្តរជាតិ​លើក​នេះ​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​អញ្ជើញ​ លោក​មកកាន់​បន្ទប់​ផ្សាយ​ នៃ​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (VOKK​) និង​ ទូរទស្សន៍​ ព្រៃនគរ​ ដើម្បី​ធ្វើ​កិច្ច​សម្ភាសន៍​ ។ លោក​ ថាច់​ វឿង​ បាន​ធ្វើ​កិច្ច​សម្ភាសន៍​ លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ដែល​មានខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

Leave A Reply

Your email address will not be published.