សម្ភាសន៍លោក សឺន ជុំជួន អំពីដំណើរទៅប្រជុំដំណាច់ឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
នៅខែធ្នូខាងមុខនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំរបស់ខ្លួនដើម្បីបូកសរុបការងារប្រចាំឆ្នាំ ២០១៥ និងចេញផែនការសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០១៦ ។ ថ្នាក់ដឹកនាំមូលដ្ឋាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមរដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក និងប្រទេសនានា កំពុងតែត្រៀងខ្លួន នឹងចេញដំណើរទៅ ចូលរួមកិច្ចប្រជុំមួយនេះ ទៅតាមការអញ្ជើញរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងតាមពេលវេលាកំណត់ ។

យោងតាមប្រភពពីសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington ដែលជាគណៈកម្មការចាត់តាំង កិច្ចប្រជុំឆ្នាំនេះ បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ២២ ខែវិច្ឆិកា ថា អ្នកដែល នឹងធ្វើដំណើរទៅចូល រួមកិច្ចប្រជុំឆ្នាំនេះ មានមកពីប្រទេសមួយចំនួន ដូចជា រដ្ឋានានាក្នុងទឹកដីសហរដ្ឋអាមេរិក, ប្រទេសកាណាដា , អូស្ត្រាលី, បារាំង, អ៊ីតាលី និងកម្ពុជា ។
ចំណែកនៅប្រទេសកម្ពុជាវិញ លោក សឺង ជុំជួន នាយកម្មវិធីយុវជននៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក៏នឹងធ្វើដំណើរទៅប្រជុំនៅខែធ្នូ ខាងមុខនេះដែរ ។
សូមស្ដាប់បទសម្ភាស រវាង លោក ស៊ឺន ចែង ចើន នៃវទ្យុសំឡេងកម្ពុជាក្រោម និង លោក សឺង ជុំជួន អំពីរឿងនេះ ដូចតទៅ៖
Comments are closed.