សម្ភាសន៍ ​លោក ប្រាក់ សេរីវុឌ្ឍ អនុ​ប្រ​ធាន​សហ​ព័ន្ធ​ខ្មែ​រកម្ពុ​ជា​ក្រោម ជុំ​វិញ​ការ​ចូល​រួម​ជា​វា​គ្មិន ក្នុង​សន្និសីទ​អា​ស៊ី​ភាគ​អា​គ្នេយ៍ នៅ​សហ​រដ្ឋ​អា​មេ​រិក

105

កាលពី​ថ្ងៃទី ២១ តុលា ២០១៦ កន្លងទៅ​ថ្មីៗ នេះ តំណាង​មន្ត្រីជាន់ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​ចូលរួម​អង្គ​សន្និសីទ​អាស៊ី​ភាគ​អាគ្នេយ៍ នៅ​សាកលវិទ្យាល័យ​មួយ នាទី​ក្រុង​អា​លិ​ង​តុ​ន (Arlington) រដ្ឋ​វឺ​ជី​នៀ (Virginia) សហរដ្ឋអាមេរិក ។ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ប្រាក់ សេរី​វុ​ឌ្ឍ ដែល​បាន​ចូលរួម​ជា​វាគ្មិន​មួយរូប​ក្នុង​សន្និសីទ​អាស៊ី​ភាគ​អាគ្នេយ៍​នោះ បាន​រៀបរាប់​ពី​ស្ថានការណ៍​ដ៏​លំបាក​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​រង​ការរំលោភបំពាន​គ្រប់បែបយ៉ាង​ពី​អាជ្ញាធរ​វៀតណាម ទៅកាន់​ស្ថាប័ន​អង្គការ​ជាច្រើន ដែល​បាន​ចូលរួម​ក្នុង​អង្គ​សន្និសីទ ។ ដើម្បី​ជ្រាប​កាន់តែច្បាស់ លោក ស៊ឺន ថា​យ​ធន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសម្ភាសន៍​លោក ប្រាក់ សេរី​វុ​ឌ្ឍ ជុំវិញ​រឿងនេះ ដូចតទៅ​៖

​លោក ប្រាក់ សិរីវុឌ្ឍិ៍ (ស្តាំ) អនុប្រធាន​ទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែង​ក្នុង​អង្គ​មហាសន្និបាត​សកល​លើក​ទី ១០ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​សាន់​ហូ​ស្សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០១៦ ។​ រូបថតៈ ស៊ឺន ចែងចើន

Comments are closed.