ក្រុមយុវជនបង្កើតក្រុមតន្ត្រី ដើម្បីចូលរួមច្រៀងសម្តែងក្នុងខួប ៦៨ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាម
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃអាទិត្យ ទី ៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក បានប្រារព្ធខួប ៦៨ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃដែលបារាំង បានកាត់ដែនដីកម្ពុជាក្រោមឲ្យទៅវៀតណាម ធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។
រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា ពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជា ថៃ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី New Zealand និងប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែងតែប្រារព្ធទិវា ៤ មិថុនា ដើម្បីសម្ដែងការសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម និងការឈឺចាប់ចំពោះការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់រដ្ឋាភិបាលអាណានិគមយួនសព្វថ្ងៃ ។
ចំណែកនៅឯប្រទេសកម្ពុជាឯណេះវិញ នៅថ្ងៃទី ២៤ មិថុនា ខាងមុខនេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ក៏នឹងប្រារព្វខួប ៦៨ ឆ្នាំ នៃទិវាកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួននេះផងដែរ ។ តាមអង្គការ-សមាគមខ្មែរកម្ពុជាក្រោម ការលើកពេលប្រារព្ធខួប ៦៨ ឆ្នាំ មកថ្ងៃទី ២៤ មិថុនា នេះ ក៏ព្រោះតែនៅថ្ងៃទី ៤ មិថុនា កន្លងទៅ គឺចំថ្ងៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី ៤ ។
ទន្ទឹម នឹងនេះ ដើម្បីចូលរួមរំឭកដល់ថ្ងៃប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួនផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់យួននោះ មានក្រុមតន្ត្រីរបស់យុវជនមួយក្រុម កំពុងតែដុតដៃដុតជើងហាត់សម ដើម្បីចូលរួមច្រៀងសម្តែងក្នុងកម្មវិធីខួប ៦៨ ឆ្នាំនោះ ជាថ្ងៃទុក្ខសោករបស់ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់ នៅឯដែនដីកម្ពុជាក្រោម ។
តើអ្វីជាគោលបំណងសំខាន់របស់ក្រុមតន្ត្រីនេះ ? តើការនិពន្ធ «ទំនុកចម្រៀង និងបទភ្លេង» ដោយពួកគេផ្ទាល់ ឬយ៉ាងណា ? ហើយខ្លឹមសារនៃបទចម្រៀងនីមួយៗ បង្ហាញពីអត្ថន័យអ្វីខ្លះ ? ដើម្បីជ្រាបច្បាស់ជុំវិញរឿងនេះ លោក ស៊ឺន ចែងចើន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ជាមួយលោក អន លីម៉ា តំណាងក្រុមតន្ត្រី ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
ខាងក្រោមនេះ ជារូបថត និងវីដេអូនៃសកម្មភាពហាត់សមរបស់ក្រុមយុវជន ៤ មិថុនា ។ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.