សកម្មជន​តវ៉ា​រឿង​ស្រះ​គូ មក​ពិនិត្យ​ជើង​នៅ​ប្រទេស​ថៃ​

232

(​ទីក្រុង​បឹងកក់​, ប្រទេស​ថៃ​) – សកម្មជន​តវ៉ា​រឿង​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង នាង ស្រី​ណែ​ត បាន​ទៅ​ព្យាបាល​ជំងឺ​ជើង របស់ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ នាទី​ក្រុង​បឹងកក់ ប្រទេស​ថៃ បន្ទាប់ពី​នាង​បានចេញ​សេចក្ដីអំពាវនាវ​មួយ​តាមរយៈ បណ្ដាញ សង្គម Facebook សុំ​ឲ្យ​សប្បុរសជន​ជួយ​នាង​ឲ្យ​រួចផុត​ពិការភាព ប្រសិន​ប់​នាង​បាន គ្រូពេទ្យ​ព្យាបាល​ទាន់ពេល ។​

នាង ស្រី ណែត ចេញពីពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ នាទីក្រុងបឹងកក់ ប្រទេសថៃ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ ។
នាង ស្រី ណែត ចេញពីពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ នាទីក្រុងបឹងកក់ ប្រទេសថៃ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ ។

​ខណៈដែល​នាង​បាន​ចូល​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​អាការៈរោគ​ជាបឋម​នោះ សហការី នៃ​វិទ្យុ​សំឡេង កម្ពុជា​ក្រោម និង សារព័ត៌មាន ព្រៃនគរ លោក សឺ​ន ថា​យ ធន បាន​ឱកាស​ជួប​នាង​ផ្ទាល់ ដើម្បី​ធ្វើ កិច្ច​សម្ភាស អំពី​ការព្យាបាល​ជំងឺ​របស់ នាង និង​អំពី​រឿង​ស្រះ​គូ​ត្រូវ​គោក​ដែល​នាង​ធ្លាប់​បានដាក់​ញត្តិ ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ស្ដារ ស្រះ និង​មិន​ឲ្យ​ធ្វើ ច្រាំង​ថ្ម​ជុំវិញ នាពេល​កន្លងមក ។​

​ក្រោយពី​ការតវ៉ា ប៉ូលិស​វៀតណាម​បានមក​ផ្ទះ​របស់​នាង​ដើម្បី​សួរចម្លើយ​ម្ដាយ​ឱ​ពុក​នាង​ជាច្រើន លើក ក្នុង​គោលបំណង មិន ឲ្យ​នាង​ចូលរួម​សកម្មភាព​តវ៉ា​នេះ​តទៅទៀត ។​

សូម​លោកអ្នក​ស្ដាប់ លោក សឺ​ន ថា​យ ធន សម្ភាស នាង ស្រី ណែ​ត និង លោក ថាច់ ម៉ិ​ន តឹ​ម អ្នកបកប្រែ​ប្រចាំ​មន្ទីរ ពេទ្យ​ដែល នាង ស្រី ណែ​ត កំពុង​ពិនិត្យ​ជំងឺ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖​

Comments are closed.