សម្ភាសន៍ លោក ប្រាក់ សេរីវុឌ្ឍ អំពី «លទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម»
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរយៈពេលពេលពីរថ្ងៃ ចាប់ពីសៅរ៍ទី ៣១ ដល់ថ្ងៃអាទិត្យទី ១ ខែ កញ្ញា នៅទីក្រុងឡាសវើហ្វាស រដ្ឋណេវាដា (Nevada) ។ ក្នុងកិច្ចប្រជុំនេះ មេដឹកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានអនុម័តផែនការណ៍ និងយុទ្ធសាស្រ្តមួយចំនួន ដើម្បីធានាថា ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើដែនដីកម្ពុជាក្រោម មានសិទ្ធិគ្រប់គ្រាន់ជាជនជាតិដើមកំណើត ។ លោក យន់ សាមៀន នៃវិទ្យុអាស៊ីសេរី បានសម្ភាសន៍លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញរឿងនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកមកចាក់ផ្សាយឡើងវិញ ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ៖