បទសម្ភាសន៍ អំពីសន្និបាតប្រចាំឆ្នាំ ២០១៨ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ ដែលមានអ្នកចូលរួមប្រមាណជាង ១៥០ នាក់ ក្នុងនោះមានវាគ្មិនជាតំណាងអង្គការអន្តរជាតិ មកពីប្រទេសផ្សេង ៗ និងសមាជិកព្រឹទ្ធសភាអាមេរិក មកចូលរួមនៅទីក្រុង សាន់ ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិករយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃសុក្រទី ៧ ដល់ថ្ងៃអាទិត្យទី ៩ ធ្នូ ។ អង្គមហាសន្និបាតបានធ្វើរបាយការណ៍ បូកសរុបអំពីអាជ្ញាធរវៀតណាម ធ្វើទុកបុកម្នេញមកលើពលរដ្ឋខ្មែរក្រោម នៅលើទឹកដីកំណើតរបស់ខ្លួន នៅក្រោយពីមហាសន្និបាតនេះ បានបញ្ចប់ ។ អង្គសន្និបាតក៏បានអំពាវនាវ ឲ្យរដ្ឋភិបាលវៀតណាម គោរពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ដែលបានចុះហត្ថលេខាទទួលស្គាល់សិទ្ធិជនជាតិដើម នៃអង្គការសហប្រជាជាតិ និងត្រូវបញ្ឈប់នូវរាល់ការរើសអើង លើជនជាតិដើម ។ ចា៎! តទៅនេះ សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា នៃវិទ្យុអាស៊ីសេរី និងលោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីរឿងនេះ ដូចតទៅ៖