ដំណឹងមរណភាព
លោកតា កៀង ចន (John Kien) ទើបតែទទួលអនិច្ចកម្មដោយរោគជរាពាធ នៅមន្ទីរពេទ្យ Memorial ទីក្រុងឡងបីច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ៦ កើត ខែបឋមាសាធ ឆ្នាំមមែ សប្តស័ក ព.ស. ២៥៥៩ ត្រូវ នឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៥ រសៀល ក្នុងជន្មាយុ ៩២ ឆ្នាំ។
លោកតា កៀង ចន ត្រូវជាឪពុកបង្កើតរបស់អ្នកស្រី កៀង សាខន អ្នករៀបរៀងផលិតកម្មខ្មែរក្រោម និងជាលេខាធិការ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ។
សូមបញ្ជាក់ថា លោកតា កៀង ចន មានដើមកំណើត នៅភូមិក្នុងស្រុក ខែត្រព្រះត្រពាំង កម្ពុជាក្រោម ។
ដំណឹងនេះ ចាត់ទុកជាសេចក្ដីជូនដំណឹងដល់ញាតិសាលោកហិតជិតឆ្ងាយ និងសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមទាំងអស់ នៅគ្រប់ទិសទីឲ្យបានជ្រាបជាព័ត៌មាន ។
កម្មវិធីបុណ្យបូជាសព និងបុណ្យទក្ខិណានុប្បទាន យើងខ្ញុំ នឹងជំរាបជូននៅពេលក្រោយ ។
ព័ត៌មានបន្ថែម សូមលោក លោកស្រី ទាក់ទងអ្នកស្រី កៀង សាខន តាមទូរស័ព្ទលេខ៖ ៥៦២ ៣៨៧ ៩២៣៩
Comments are closed.