បញ្ហាបាត់បង់កម្ពុជាក្រោមទៅយួន តាមការបញ្ជាក់របស់ ឈាន វ៉ម
ដោយ លោក ថាច់ សេ
យោបល់អ្នកបកប្រែ
ថ្ងៃ ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជាទិវាអាណានិគមបារាំង វែនសង់ អូរិយ៉ោល (Vincent Auriol) បានប្រគល់ទឹកដី កូស័ងស៊ីន (កម្ពុជាក្រោម) ឲ្យយួនបាវដាយ (Bạo Đại) គឺនៅក្នុងរជ្ជកាលហ្លួងសីហនុ (១៩៤១-១៩៦០)តាមឯកសារ របស់លោក ឈាន វ៉ម (ឆ្នាំ១៩៩៩ )អតីតនាយករដ្ឋមន្ត្រីនៃរាជារណាចក្រកម្ពុជាជំនាន់នោះ បានបញ្ជាក់ថា ហ្លួងបានចាត់ឲ្យលោក សឺន សាន និងលោក ឈាន វ៉ម ទៅតវ៉ាជាមួយរដ្ឋសភាបារាំង គឺមិនមែនទាមទារទឹកដីកូស័ងស៊ីន ឫុកម្ពុជាក្រោមនោះទេ គឺគ្រាន់តែ៖ ១- ទាមទារសិទ្ធិជាជនភាគតិចឲ្យខ្មែរក្រោម ។ ២ – ខ្មែរមានសិទ្ធិប្រើប្រាស់កំពង់ផែព្រៃនគរ និងទន្លេ មេគង្គ ។ ៣- បន្ថយព្រំដែនត្រង់ព្រែកជីកយិនតេ គឺព្រំដែនកាលមុនបារាំង ត្រួតត្រា ដែនកូស័ងស៊ីន ។ ថែមពីលើនោះទៀត នៅពេល លោក សឺន សាន និង-ឈាន វ៉ម កំពុងតវ៉ាជាមួយរដ្ឋសភាបារាំងសេះ ស្តីពីបញ្ហា ៣ ខ ខាង លើស្រាប់ តែមានទូរលេខ ផ្ញើពីកម្ពុជាមកកាន់រដ្ឋសភាបារាំងសេះថា លោក សឺន សាន និង លោក ឈាន វ៉ម មិនមែនជាប្រតិភូតំណាង ពេញច្បាប់ឲ្យរាជរដ្ឋាភិបាលកម្ពុជាទៀតទេ ។ ឯកសារបានសរសេរបន្តថា គាត់មានការស្រងាកចិត្តខ្លាំងណាស់ពេលបាន ឭុលោក ម៉ាក់ រីកា អានទូរលេខនេះ នៅក្នុងរដ្ឋសភាបារាំងសេះ ។
មុននឹងប្រគល់ឯកសារនេះឲ្យលោក ថាច់ វៀង (បច្ចុប្បន្នជាអធិបតីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម) ដែលជាអ្នកស្នើសុំ ឲ្យគាត់សរសេរពី ប្រវត្តិព្រឹត្តិការណ៍ ៤ មិថុនា នេះ គឺមិនត្រូវផ្សព្វផ្សាយឯកសារនេះ ពេលគាត់នៅមានជីវិតនោះបាន ឡើយ ។ លោក ឈាន វ៉ម បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០០០ ។ ឯកសារនេះមាន ៤ ទំព័រ អត្ថបទ ដើមជាភាសាបារាំងរួចបកប្រែជាអង់គ្លេស ។ នៅឆ្នាំ ២០០២ ខ្ញុំ ថាច់ សេ បានបកជាខ្មែរម្តងហើយ តែគ្មានកាស ផ្សព្វផ្សាយនៅឆ្នាំនេះ ខ្ញុំចង់ផ្សាយក្នុង ហ្វេសប៊ុកជាខ្មែរ-យួន ដើម្បីឲ្យកូនចៅពូជជិនវង្ស បានយល់រឿងរ៉ាវខ្មែរក្រោម ស្តីពីព្រឹត្តិការណ៍ ៤ មិថុនា ១៩៤៩ ។
ដោយគោរពរាប់អានដ៏ស្មោះពីខ្ញុំ ថាច់ សេ
សហរដ្ឋអាមេរិក ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥
ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំង ឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ មានសេចក្តីទាំងស្រុងដូចតទៅនេះ៖
យោងតាមមតិពីរដ្ឋសភានៃសហភាពបារាំងសេះ រដ្ឋសភានិងក្រុមប្រឹក្សាសាធារណរដ្ឋបារាំងបានសម្រេច ហើយ អនុម័តដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតីនៃសាធារណរដ្ឋ ប្រកាសច្បាប់ដូចតទៅនេះ៖
មាត្រា១-ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសេះ និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំទី ២៣ ខែមេសា ១៩៤៩ លក្ខន្តិកៈដែនដីកូស័ងស៊ីន ត្រូវបានកែប្រែតាមមាត្រាដូចខាងក្រោម៖
មាត្រា ២- ដែនដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ៥ ខែមិថុនា ១៩៤៨ និងសេចក្តី ប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ដែនដីកូស័ងស៊ីន ឈប់ស្ថិតនៅក្នុងលក្ខន្តិកៈ ជាដែនដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣- ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈកូស័ងស៊ីនត្រូវបានចាត់ទុកជាកម្មវត្ថុ នៃការ សម្រេច ចិត្តរបស់សភាខាងលើ ដូចបានចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃសភាបារាំងសេះ ) ។
ច្បាប់នេះ នឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ោល (Vincent Auriol) (ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (Henri Queuille ) (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូល កូស្តផ្លូរេត៍ (Paul Coste Floret (រដ្ឋមន្ត្រីដែនដីបារាំងសេះឯនាយសមុទ្រ)
បញ្ហាដែនដីកូស័ងស៊ីន ដោយលោក ឈាន វ៉ម (ច្បាប់ដើមជាភាសាបារាំង បកប្រែដោយ VK ពិនិត្យដោយ លោក ថាច់ តាន់តារា) មានសេចក្តីបញ្ជាក់ថា សាច់រឿងដ៏ពិស្តារខ្លះៗ ដូចជាថ្ងៃ ខែ ឆ្នាំ ដែលត្រូវលើកយកមក និយាយ ជាសាក្សីខ្លះនោះ វាជាការស្រពិចស្រពិលផងដែរ ព្រោះហេតុថា ព្រឹត្តិការណ៍កន្លងផុតទៅវាអស់ពេលជាង ៥០ ឆ្នាំ ហើយដែរ ។ ម្យ៉ាងទៀត ដោយមានកង្វះឯកសារសំខាន់ៗ ហើយឯកសារទាំងនោះត្រូវបំផ្លិតបំផ្លាញអស់ដោយពួក ខ្មែរក្រហម ។ ជាការពិតណាស់ ប្រជាពលរដ្ឋដែលមានលំនៅឋាននៅភ្នំពេញទាំងអស់ រួមទាំងខ្ញុំនិងគ្រួសារ ត្រូវបានបង្ខំឲ្យចោលផ្ទះសំ បែងរបស់ខ្លួនព្រមទាំងអ្វីៗទាំងអស់ដែលនៅក្នុងនោះ តាំងពីថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ នោះមកម្ល៉េះ ។

ទង្វើបត់បែនរបស់បារាំងសេះ ក្នុងការបោះបង់កូសាំងស៊ីនឬកម្ពុជាក្រោមឲ្យយួន៖
ដើម្បីប្រឈមមុខតទល់ជាមួយ ម្សៀយួន ហូ ជី មិញ កំពុងកាន់កាប់ក្រុងហាណូយក្រោយ ពីការចុះចាញ់របស់ ជប៉ុននៅឆ្នាំ ១៩៤៥ នោះមក ។ រដ្ឋាភិបាលបារាំងអាចស្មានថាបានរួចខ្លួន ដោយលើកយកអតីតហ្លួង បាវ ដាយ ដែលកាលណោះបានក្លាយជារាស្ត្រ ឈ្មោះ យិន ថ្វី ( Vinh Thuỷ) មកតែងតាំងជាប្រមុខរដ្ឋាភិបាលមួយឲ្យឈ្មោះថា ”រដ្ឋាភិបាលបាវដាយ” ។ នៅខែមករា ឆ្នាំ ១៩៤៨ រដ្ឋាភិបាលបារាំងបានចុះហត្ថលេខាជាមួយនឹងបាវដាយ នូវសន្ធិ សញ្ញាមួយនាឆកសមុទ្រហាឡុង(Agreement Along Bay) ដោយទទួលស្គាល់គោលការណ៍បង្រួបបង្រួមនូវបណ្តា រដ្ឋទាំងបី គឺរដ្ឋ តុង កឹង, អណ្ណាម និង កូស័ងស៊ីន ។
ចំពោះលទ្ធផលនៃកលល្បិចដ៏សមហេតុសមផលនេះ រដ្ឋសភាបារាំង ក៏សម្រេចបង្កើតច្បាប់ ”បូរណភាពដែនដីនៃសភា កូស័ងស៊ីន ” ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៤៩ ។ មាត្រា ៤ នៃច្បាប់នេះបានចែងថា សភាមានសិទ្ធិដកចេញ ឬច្រាន ចោល នូវការប្រើប្រាស់អនុសាសន៍ យោងតាមមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញបារាំងសេះ ស្តីពីការផ្លាស់ប្តូរ លក្ខន្តិកៈ ដែនដីកូស័ងស៊ីននៅក្នុងសហភាពបារាំងសេះ ដោយរាប់បញ្ចូលទាំងសមាគតរដ្ឋយួនផងដែរ ឬ ដោយជ្រើសរើស យកលក្ខខណ្ឌណាមួយក៏បាន ដូចនៅក្នុងមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញបារាំងសេះ ។
កិច្ចចរចានូវគំរោងច្បាប់សម្ររាប់សន្ធិសញ្ញាបារាំង-ខ្មែរ ក្នុងន័យជំនួសកិច្ចព្រមព្រៀងបណ្តោះអាសន្ន ៖
នៅក្នុងសភាសហភាពបារាំងសេះឯណេះវិញ កិច្ចប្រជុំការងារ ១ ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៤៩ ក្រុមប្រឹក្សា កម្ពុជាមានអស់ លោក សឺម វ៉ា, ថុន អ៊ុក ,សុក ឆុង និង ក្សត្រីយ៍ ពីងពាងយុគន្ធរ ដែលបានក្រុមប្រឹក្សា ជាមិត្តជាច្រើនជួយគាំទ្រ ដោយបង្ហាញនូវគំរោងការណ៍មួយ ហើយក៏បានអញ្ជើញឲ្យរដ្ឋាភិបាលបារាំងធ្វើការចរចា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាស្តីពីសន្ធិសញ្ញាដែលសមស្របទៅនឹងមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញបារាំងសេះ ។ ដោយអនុញាតឲ្យជំនួសកិច្ចព្រមព្រៀងបណ្តោះអាសន្នចុះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៤៦ ដែលជាគំនាបយោធាបារាំង មក លើកម្ពុជាក្នុងការវិលត្រឡប់មកឥណ្ឌូចិនវិញ ក្រោយពីការចុះចាញ់របស់ជប៉ុននៅឆ្នាំ ១៩៤៥ ។ ជាការជាក់ស្តែង ណាស់ទៅហើយ (ត្រូវអាសាបង់ ឬ ជាមោឃៈ) កិច្ចព្រមព្រៀងបណ្តោះអាសន្ន (Modus-Vivendi) ក្រោយពីកម្ពុជា បានប្រកាសឯករាជ្យ នៅចំពោះមុខរដ្ឋសភាសហភាពបារាំងចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ ។
សូមអរគុណជាអនេកចំពោះការប្រឹងប្រែង របស់ក្រុមប្រឹក្សារបស់យើង ដោយគំរោងច្បាប់នោះ ត្រូវបានរដ្ឋសភា សហភាពបារាំង បោះឆ្នោតនៅក្រុងវៀកសីយ៍ (Versailles) បន្ទាប់មក តាំងពីថ្ងៃដំបូង នៃខែឧសភា ឆ្នាំ ១៩៤៩ គណៈប្រតិភូបារាំង-កម្ពុជា បានជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ជាក់ទូទៅនូវកិច្ចព្រមព្រៀងបារាំង-ខ្មែរ ។ ប្រតិភូបារាំង ដឹកនាំលោកដាវ៉េ (Davée) ។ ប្រតិភូខ្មែរដឹកនាំដោយលាក សឺន សាន ។ ខ្ញុំ ឈាន វ៉ម ចូលរួមនេះ គ្រាន់តែជំនួសមុខសមាជិកដែលសអញ្ជើញទៅយឺត គឺលោក សិន វ័ន សាយ, សុក ឆុង និង ២ រូបទៀត ខ្ញុំភ្លេចឈ្មោះ យើងទាំងអស់គ្នាបានទៅកន្លែងគណបក្សប្រជាធិបតេយ្យ ។
តាំងតែពីចាប់ផ្តើមចរចារគ្នាភ្លាម ប្រតិភូទាំងពីរបានប្រកែកដាក់គ្នា យ៉ាងតឹងសរសៃក (ដោយមិនចាំបាច់ មានអ្នកបកប្រែ )អំពីពាក្យថា “ឯករាជ្យកម្ពុជា” ។ ភាគីបារាំងថា ឯករាជ្យ កម្ពុជាត្រូវតែប្រព្រឹត្តទៅតាមដំណាក់ការ តាមសមត្ថភាព ដែលរដ្ឋាភិបាលខ្មែរអាចធ្វើទៅបាន ។ ឯកម្ពុជាវិញទាមទារឲ្យមានឯករាជ្យពេញលេញបានន័យថា បារាំងត្រូវប្រគល់ មកឲ្យខ្មែរវិញ គ្រប់អំណាចទាំងអស់ មានការទូត យោធា សេដ្ឋកិច្ច ហិរញ្ញវត្ថុជាដើម ។
គំរោងច្បាប់ភ្ជាប់កូស័ងស៊ីនទៅយួន ត្រូវតែមានបាវដាយជាអធិបតី ដោយយល់ឃើញថា កិច្ចចរចារនៅភ្នំពេញត្រូវ ជាន់ឈ្លីភាគីខ្មែរបានផ្អាកការចរចារជាឯកតោភាគី ។ នៅក្នុងឧកាសបើកកិច្ចប្រជុំរបស់សហសភាប្រាំងសេះ នៅក្រុង វៀកសីយ៍ (Versailles) ស្តីពីការជជែកគ្នានូវច្បាប់ភ្ជាប់កូសាំងស៊ីនឲ្យយួន ។ ក្នុងពេលនោះ យើងបាន ពន្យា ពេលចរចា ហើយប្រកាសជាបន្ទាន់ មុនពេលបើកកិច្ចប្រជុំរដ្ឋសភានៅក្រុងវៀកសីយ៍ តាមច្បាប់ប្រវត្តិសាស្ត្រ ខ្មែរនៅតែមាន សិទ្ធិលើកូស័ងស៊ីនជាដរាប ដោយបានធ្វើការប្រកាសនៅចំពោះមុខ គណៈប្រតិភូបារាំងទៀតថា បើយើងទាមទារនូវសិទ្ធិទាំងនេះមិនបានទេ យើងមិនអាចចរចារជាមួយបារាំងបានតទៅទៀតឡើយ ។ សិទ្ធិទាំង នោះរួមមាន ១-លក្ខន្តិកៈសម្រាប់ខ្មែរក្រោម ។ ២-កែទម្រង់ព្រំដែនខ្មែរ-យួនដោយកំណត់យក ព្រែកជីកយិនតេ ជា កំណត់មុនពេលបារាំងចូលមក ។ ៣-ការប្រើប្រាស់ដោយសេរីនូវកំពង់ផែព្រៃនគរនិង ទន្លេមេគង្គ ។
លោក សឺង សាន បានដឹកនាំប្រតិភូ ទៅស្រុកបារាំងជាយថាហេតុ ដោយមានខ្ញុំជាសមាជិកមុនពេលទៅស្រុកបារាំង ខ្ញុំបានទៅជួបហ្លួងសីហនុ ទ្រង់មានបន្ទូលថា បញ្ហាកម្ពុជាក្រោមជាបេះដូងរបស់ទ្រង់ បើការតវ៉ារបស់យើងមិនបាន សម្រេចទេនោះ ទ្រង់នឹងសូមអន្តរាគមន៍ពីលោកនេរុ នាយករដ្ឋមន្ត្រីឥណ្ឌា ដែលជាមិត្តរបស់ទ្រង់ ។ លោក សឺង សាន និង ខ្ញុំទៅដល់ស្រុកប្រាំងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៤៩ ដោយមានក្សត្រី ពីងពាងយុកគន្ធរ លោក សឺម វ៉ា លោក សុក ឆុង និងលោក ថុន អ៊ុក មកទទួលដំណើរផង ។ ខ្ញុំក៏បានរាយការណ៍ជូនប្រតិភូយើង ពីកិច្ចប្រជុំនៅ ក្រុងភ្នំពេញ ។ ជាពិសេសនូវសេចក្តីសំរេចចិត្តរបស់ប្រតិភូយើង នៅក្រុងភ្នំពេញថា បើការតវ៉ានេះមិនបានសំរេចទេនោះ គឺគ្មានការតវ៉ាទៀតទេ ។
ខាងក្រោមនេះជាកិច្ចពិភាក្សារវាងយើងនិងទីប្រឹក្សារបស់យើងនៅរដ្ឋសភា ក្រុងវៀកសីយ៍ប្រទេសបារាំង បានចាប់ អារម្មណ៍អំពីការតវ៉ារបស់ប្រតិភូយើង ពួកគាត់បានប្រាប់ដល់យើងថា ការគាំទ្ររបស់ពួកគាត់ក៏យោងទៅតាម មូលហេតុរបស់យើងផងដែរ ។
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៤៩ បញ្ហាកូស័ងស៊ីន (Cochinchine) ត្រូវបានយកមកជជែកគ្នានៅក្នុងរដ្ឋសភាជាតិ (Assemblée Nationale) នាទី ក្រុងវៀកសីយ៍ (Versailles) ហើយមិត្តទីប្រឹក្សារបស់យើង គេបានរក្សាពាក្យ សន្យា ។ ឆ្លៀតឧកាសនេះដែរ ក្សត្រីយ៍ ពីងពាងយុគន្ធរ បានពន្យាពេលការចរចារដោយសំងាត់ នៅរាជធានីភ្នំពេញ រួចដាក់លក្ខខណ្ឌនៅពេលចរចារសាជាថ្មីទៀតផង ។ សូមអរគុណការគាំទ្រ ពីសំណាក់មិត្តទីប្រឹក្សា របស់យើងនៅ រដ្ឋសភាក្នុងការរកយុត្តិធម៌ ជូនផលប្រយោជន៍ឲ្យកម្ពុជា ។ ការតវ៉ារបស់យើងត្រូវបានអនុម័ត រួចដាក់ចូលក្នុង វិសោធនកម្ម នៃការពិនិត្យច្បាប់ឡើងវិញនៃរដ្ឋសភារបស់បារាំងសេះ នាក្រុងវៀកសីយ៍ ប្រទសបារាំង (ស្រុកប្រាំង) ។
បន្ទាប់មក គំរោងច្បាប់នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងរដ្ឋសភាបារាំង ដើម្បីយល់ស្រប ។ ពេលនោះ យើងយល់ ឃើញថា តួនាទីរបស់យើងហាក់ដូចជាមិនសូវស្រួលសោះ ។ មិត្តទីប្រឹក្សារបស់យើង និងសម្ព័ន្ធនយោបាយរបស់គេ មិនអាចគាំទ្រផលប្រយោជន៍របស់យើងតទៅទៀតបាន យើងគ្រាន់តែមានសេចក្តីសង្ឃឹមខ្លះៗ នៅក្នុងគណបក្សប្រមូផ្តុំ ប្រជាពលរដ្ឋ (RPF=Rassemblement du Peuple Française) របស់លោក ឌើ ហ្គោល (De Gaulle) តែគណបក្សនេះមានគ្នាតិចតួចណាស់ នៅវិមានបួរប៊ុង (Bourbon) ក៏ប៉ុន្តែយើងមានក្តីសង្ឃឹមមានភាគីច្រើននៅវិមាន ឡុចសំបួរ (Luxembourg) ។
ការជជែកគ្នានៅក្នុងសភាបារាំងសេះ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៤៩ ការជជែកគ្នា នេះ អស់រយៈ ពេល ៤៨ ម៉ោង ។ នៅពេលនោះ លោក ហ្ជច ប៊ីឌូត៍ (George Bidaul) ត្រូវបានជាប់ឆ្នោតជាប្រធាន គណបក្ស សាធារណរដ្ឋប្រជាប្រិយ (Mouvement RepubliÇain Populaire=MRP) ឬ គណបក្សស្តាំនិយម ។ នៅពេលសំរាក់របស់រដ្ឋសភា ខ្ញុំបានទៅប្រសិទ្ធិពរជូនគាត់ ។ បន្ទាប់ពីអរគុណខ្ញុំមក គាត់ក៏បានអញ្ជើញខ្ញុំ ទៅទទួលភេសជ្ជៈនៅផ្ទះរបស់គាត់ នៅក្រុង សែនខ្លាវ (Saint Cloud) ។ មកដល់ភ្លាម គាត់ក៏បានប្រាប់ខ្ញុំ ថា -តើលោកមានបានដឹងដែរឬទេ រដ្ឋាភិបាល ហែន រីកឿយ (Henri Queuille)និងបក្សពួករបស់គាត់ភាគច្រើន មិនចង់បាននូវសំណុំរឿង៣ខរបស់លោក ដាក់ក្នុងវិសោធនកម្មនៃច្បាប់បញ្ចូលកូស័ងស៊ីន ជាមួយយួននោះឡើយ ។ យើងចង់បានកំណែប្រែនេះ នូវការ សម្រេចចិត្ត មួយដោយឡែក ហើយសូមការគាំទ្រពីរដ្ឋាភិបាល គឺពេលនោះហើយ ការតវ៉ារបស់កម្ពុជា ឃើញ ថាមានយុត្តិធម៌ ។ លើកលែងតែ ការតវ៉ាពីទឹកដីវិញ ខ្ញុំមានការសង្ឃឹមតិចតួចណាស់ ។ ដូចជាលោក បានជ្រាប ស្រាប់ ហើយថា ពីការចុះហត្ថលេខាចុងក្រោយ ដោយមិនស្គាល់គំនុសបន្ទាត់ព្រំដែន រវាងកម្ពុជា និងកម្ពុជាក្រោម នៅក្នុងមហាសន្និបាត ចុះថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ១៨៧០ និងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៨៧៣ ។
ចម្លើយរបស់ខ្ញុំ ចំពោះអ្នកចូលរួមពិភាក្សាទាំងនោះ ខ្ញុំសូមបញ្ជាក់នូវសេចក្តីប្រាថ្នារបស់យើងខ្ញុំ នូវគំរោងច្បាប់នោះ ព្រោះខ្ញុំយល់ថា ការសង្ឃឹម និងការប៉ានស្មានជាការខុសស្រឡះ មនោសញ្ចេតនាគ្មានន័យទេ នៅក្នុងឆាក នយោបាយ លោកប្រធានមុខជាដឹងរឿងនេះ ។ ទី ២ មិត្តខ្ញុំ និងខ្ញុំបានដឹងច្បាស់អំពី មហាសន្និបាត ដែល លោកលើកយកមកនិយាយខាងលើ ។ យើងបានដឹងហើយថា កិច្ចព្រមព្រៀងនោះគឺរវាងខ្មែរ-បារាំងមិនមែន យួនទេ ។ ចំពោះកិច្ចព្រមព្រៀងនោះ ក៏មិនទាន់បានដាច់ស្រេចនៅឡើយដែរ នោះហើយជាហេតុ ដែលយើងខ្ញុំ ចង់សម្រប់ សម្រួលជាមួយបារាំងឲ្យសងទឹកដីមួយផ្នែក មកខ្មែរវិញ ដែលបារាំងយកដោយខុសច្បាប់ វាផ្ទុយពីបំណង របស់ យើងខ្ញុំ មុនពេលដែលអស់លោកធ្វើតាមចំណង់ចូលចិត្តរបស់អស់លោក ចំពោះកូស័ងស៊ីន (Cochinchine)។
សម្ដីទាំងប៉ុន្មានខាងលើ គឺជាការដែលខ្ញុំ បានចាកចេញពីលោក ហ្ជក ប៊ីឌូត៍ ព្រោះគាត់ហាក់ដូចជាអ្នកមិន ចង់ចរ ចាបន្តទៅទៀត ឬក៏ទាល់គំនិត ។
ពេលមករដ្ឋសភាវិញ ខ្ញុំបានឮថាការតវ៉ារបស់យើងត្រូវលុបចេញពីគំរោងច្បាប់ ។ នៅក្នុងការដោះដូរ លោក ហ្គាស់ស្តន់ ឌើហ្វែរ (Gaston Defferre) និងបក្សពួក (SFIO) គាត់ខ្លះៗបានបញ្ចុះបញ្ចូលរដ្ឋសភា ឲ្យសម្រចចិត្តមួយដែល លោកប៊ីឌូលត៍ បានធ្វើរបាយការណ៍ អូសពេលបីម៉ោង ។ ខ្ញុំមានការស្រងាក់ចិត្តយ៉ាងខ្លាំង ហើយថ្ងៃបន្ទាប់ ខ្ញុំក៏ បានទៅសូមជួបលោកវ៉ែនសង់ អូរីយោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ។ ក្នុងពេលជួបគ្នានោះ ខ្ញុំ បានផ្តល់ ដំណឹងឲ្យគាត់អំពីកម្ពុជា មានការខឹងសំបាយ៉ាងខ្លាំង រឿងថ្ងៃមុនដែលបានកើតឡើងនៅ បួរប៊ុង (Bourbon) ។ ខ្ញុំ បាននិយាយទៅកាន់គាត់ថា លោកប្រធានាធិបតី តើលោកបានបំភ្លេចកម្ពុជាឬ? -គឺកម្ពុជាជា ប្រទេសទីមួយដែល បានចូលជាសមាជិកសភាបារាំងសេះ គឺជាកាយវិការតាមចំណូលចិត្ត របស់ប្រទេសលោក ហើយបោះបង់នូវ ផលប្រយោជន៍កម្ពុជា ដែលជាមិត្តរាប់អានគ្នាយ៉ាងជិតស្និតនឹងបារាំង រួចហើយបែរជាទៅរាប់អានប្រទេសផ្សេង ដែលមិនមែនជាសមាជិកនៃ សភាសហភាពហ្វ្រង់សែយហ្ស៍ (បារាំងសេះ) (Assemblée de l’Union FranÇaise) ទៅវិញ ។
នៅថ្ងៃនោះដែរ លោកសឺង សានបានអញ្ជើញមកដល់ក្រុងប៉ារីស ហើយយើងខ្ញុំត្រូវបានលោក ហង់រី កឿយ នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្វ្រង់សែយហ្ស៍ អញ្ជើញទៅធ្វើសវនាការជាមួយគាត់ នៅវិមាន ម៉ាទីកណូ ។ ពេលចូល ដល់ ភ្លាម លោក កឿយបានជំរាបពីយើងខ្ញុំ និងលោកប្រធានាធិបតីជួបគ្នា នៅវិមានអេលីហ្សេ (Elysée) ពីថ្ងៃមុន។
ក្រោយពេលស្វាគមន៍ដល់យើងខ្ញុំ លោក កឿយ ក៏ស្នើឲ្យយើងខ្ញុំឈប់ កកូរមេឃ អង្រួនផែនដី ក្នុងពេលរដ្ឋាភិបាល ហ្វ្រង់សែយហ្ស៍ កំពុងជួបប្រទះនូវវិបត្តិផ្ទៃក្នុង ។ សំណើរបស់គាត់ ប្រហែលជាការពឹតដែរ ព្រោះថា គណបក្ស ប្រឆាំង របស់លោក ឌឺហ្គោល (De Gaulle) និងគណបក្សផ្សេងទៀត ក៏បានប្រឆាំងនឹងបន្លាស់ប្តូរ លក្ខន្តិកៈ កូស័ងស៊ីន គឺជាឧកាសហុច ឲ្យគណបក្សទាំងនោះ ប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលនេះ ដែលភាគច្រើន ជាសមាជិកលសមាជិកគណបក្សចលនាសាធារណរដ្ឋប្រជាប្រិយ (MRP) នៅក្នុងរដ្ឋសភា ដឹកនាំដោយលោក ហ្ជក ប៊ីឌូលត៍ ។ បងប្អូនលោកកូស្តិ៍ ផ្លូរេត៍ (Coste Floret) និង ប៉ូល ផ្លូរេត៍ (Paul Floret) ក៏ជាសមាជិក គណបក្សចលនាសាធារណរដ្ឋប្រជាប្រិយ នៅក្នុងជួររដ្ឋាភិបាលដែរ ។ លោក ប៉ូល ផ្លូរេត៍ ជារដ្ឋមន្ត្រីក្រសួងឯនាយ សមុទ្របារាំងសេះ ហើយក៏ជាសមាជិកសំខាន់ម្នាក់ក្នុងរដ្ឋសភា ដែលបានប្រឆាំងនឹងបញ្ហាកូសាំងស៊ីនដែរ ។ មុន ពេល លាយើងខ្ញុំ លោក កឿយ បានបញ្ជាក់ក្នុងការធានាថា៖ ឲ្យខ្មែរទុកចិត្តបារាំងចុះ យើងនឹងធ្វើអ្វី្ៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីការពារផលប្រយាជន៍ របស់ប្រជាពលរដ្ឋខ្មែរនៅដែនកូស័ងស៊ីន ។
ការជជែកគ្នានៅក្នុងក្រុមប្រឹក្សាសាធារណរដ្ឋ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៤៩ គណៈប្រតិភូ និងទីប្រឹក្សា ៤ រូបត្រូវ បានអនុញាតឲ្យចូលរួមនៅក្នុងការជជែកគ្នានៅវិមានប្រធានាធិបតី ។ យើងមានកិត្តិយសនេះណាស់ ហើយសូមថ្លែង អំណរគុណដល់លោក ឌឺហ្គោល និងគណបក្សចំរុះដទៃទៀតដែលមានគ្នាច្រើននៅក្នុងវិមាន លុចសំបួរ (Luxem bourg) ។
លោកម៉ាក់ រីការត៍ ( Marc. Rucart ) រួមជាមួយ និង គណបក្សប្រមូលប្តុំប្រជាពលរដ្ឋបារាំងសេះ (Réunion Peuple Française) បានមានប្រសាសន៍នៅលើវេទិកា ដូចមន្ត្រីទទួលបន្ទុកស្នងការក្រុមប្រឹក្សាសាធារណរដ្ឋនៃ ដែនដី ឯនាយ សមុទ្រ និង លោកប៉ូល កូស្តិ៍ផ្លូរេត៍តំណាងរដ្ឋាភិបាលបារាំងសេះ ។ លោក ម៉ាក់ រីការត៍ មានការចាប់អារម្មណ៍ ក្នុងការតវ៉ារបស់កម្ពុជា ស្ទើតែទាំងអស់នៃមាតិកាក្នុងកិច្ចព្រមព្រៀងនោះ ។ រដ្ឋាភិបាលគ្រាន់តែបានច្រាន ចោលការ តវ៉ា ពីបូរណភាពទឹកដីប៉ុំណ្ណោះ ។ ចំណែករដ្ឋសភាក៏បានរួមចំណែក ក្នុងគោលគំនិតជាមួយនឹងរដ្ឋាភិបាល ដែរ ។ ហើយបេសកកម្មរបស់លោក គឺចង់បានមកវិញ និងបញ្ចូលការតវ៉ារបស់កម្ពុជានៅក្នុងច្បាប់ នៃ សភាសហភាព ហ្វ្រង់សែយហ្ស៍ (Assemblée De L’Union Française) តាមគំនិតរបស់លោក រីការត៍ បេសកកម្មដែលគាត់ ទទួលខុសត្រូវគឺការតភ្ជាប់សេចក្តីតវ៉ារបស់កម្ពុជា គឺមិនគ្រាន់តែគាំទ្រកម្ពុជានោះទេ គឺមានទាំងការស្រប់ច្បាប់ទៀត ផង ។ ទោះជាល្អឬអាក្រក់ក្តីព្រោះកម្ពុជាជារដ្ឋ១មានភក្តីភាពនិងមានទំនុកចិត្តមកលើបារាំងសេះ ក៏ប៉ុន្តែបារាំង ខ្លួន ឯងបែរជាមើលងាយមើលថោកហើយបានមើលងាយនិងលេងបួនសន្លឹកដាក់កម្ពុជាទៀតផង ។ ដូចជាថ្ងៃដំបូង ដែល កម្ពុជាបានចូលជាសមាជិកសភាសហភាពបារាំងសេះ ( Assemblée de l’Union Française) ដើម្បីបញ្ជាក់ រឿង នេះ ខ្ញុំសូមអានសំបុត្រ ១ មកពីប្រទេសកម្ពុជា ។ ជាការពិតណាស់ កម្ពុជានឹងត្រូវបានពលីកម្មម្តងទៀត ព្រោះជន រួមជាតិ របស់អស់លោក បានធ្វើឲ្យកម្ពុជាឃ្លាតឆ្ងាយពីបារាំងបន្តិចម្តងៗហើយ ។ សេចក្តីសំរេចចិត្តដ៏វិចិត្រ ស្តីពី កូស័ងស៊ីន ហើយវាក៏ជាការពឹតណាស់ដែរដែលសេចក្តីតវ៉ារបស់កម្ពុជា ត្រូវបានច្រានចោល ។ តែបើ ថ្ងៃណា មួយឱកាសបានបើកឲ្យកម្ពុជា ធ្វើការសំរេចចិត្តយកតួនាទីណាមួយផ្សេងទៀតនោះ គឺជាការមួយមិនធ្វើឲ្យ អស់លោក មានការភ្ញាក់ផ្អើល ដូចជាសព្វថ្ងៃនេះដែរ ។
លោក ប៉ូល កូស្តិ៍ ផ្លូរេត៍ ខ្ញុំមិនយល់ថា ការតវ៉ាពីរឿងទឹកដី ជាការស្មុគស្មាញនោះទេ ។ ខ្ញុំមិនយល់ស្របតាមនោះទេ ការតវ៉ារបស់កម្ពុជាស្តីពីព្រំដែននោះ បើអាចកែប្រែបាន គឺបានតែបន្តិចបន្តួច មកពីព្រំដែននោះស្តេចខ្មែរបានព្រមព្រៀង តាមអនុសញ្ញា ២ ទៅហើយគឺទី ១ ចុះថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ១៨៧០ និងទី ២ ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៨៧៣ ។
លោក ម៉ាក់ រីការត៍៖ ជាដំបូង ខ្ញុំសូមបញ្ជាក់ អំពីការតវ៉ារបស់កម្ពុជា ព្រោះហ្លួងខ្មែរមិនបានរាយការណ៍ ពីកិច្ចចរចា គ្នារវាងបារាំង-យួន មុនកិច្ចព្រមព្រៀងនៅ ខែមិថុនា ឆ្នាំ ១៩៤៩ នោះទេ ។ ម្យ៉ាងទៀត កិច្ចចរចាររវាងបារាំង-ខ្មែរ ដែលបានប្រព្រឹត្តទៅ នៅក្រុងភ្នំពេញ ស្តីពីព្រំដែននោះត្រូវផ្អាក ព្រោះបានបង្កឲ្យមាន ការខាត់នូវប្រយោជន៍ដល់ភាគី កម្ពុជា ។ ខ្ញុំសូមធ្វើរបាយការណ៍ ការតវ៉ាដំបូងស្តីពីព្រំដែននោះ នៅ ឆ្នាំ ១៨៦៣ ដែលរាជាខ្មែរបានសរសេរ ជាលាយ លក្ខអក្សរ ផ្ញើជូនទៅអធិរាជ ណាប៊ូឡេអុងទី ៣ នៃប្រទេសបារាំង ។
លោក ប៉ូល កូស្តិ៍ផ្លូរេត៍ តាំងពី ឆ្នាំ ១៨៦៣ នោះមក ភាគីកម្ពុជាមិនបានរំឭកនូវការតវ៉ានោះម្តងណាឡើយ មានន័យថា កម្ពុជាមានជំនោរចិត្ត បោះបង់នូវការតវ៉ារបស់ខ្លួន ។
លោក ម៉ាក់ រីការត៍ តាមគំនិតខ្ញុំ ដោយយកអត្ថបទឆ្នាំ ១៨៧០ និង ១៨៧៣ មកពិនិត្យ ខ្ញុំមិនអាចបកប្រែថា ជាកិច្ចព្រមព្រៀងឡើយ ។ នេះជាការច្បាស់ណាស់ ដែលមានប្រភពពីអាណាព្យាបាល គឺវាជាវិធានការណ៍ អភិ បាលកិច្ចរបស់បារាំងសេះ ។
តើអ្វីទៅដែលជាការពឹតច្បាស់លាស់នោះ ? -គឺរាជាខ្មែរបានផ្ញើសារមួយច្បាប់ ទៅអធិរាជ ណាប៊ូឡេអុងទី ៣ នៅឆ្នាំ ១៨៦៣ ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពបារាំងបានកាន់កាប់ផ្ទាល់ កម្ពុជានិងកូស័ងស៊ីន មានន័យថាកូស័ងស៊ីន ជាចំណែកមួយនៃកម្ពុជា ។ ម្ល៉ោះហើយ កម្ពុជាមិនចាំបាច់រំឭកឡើងវិញ នូវការតវ៉ារបស់ខ្លួន ស្តីពីបូរណភាពទឹក ដីកូស័ងស៊ីនឡើយ ។ ជាការពឹតណាស់ខ្ញុំយល់ថា វិធានការណ៍នេះជាមោឃៈ ឬត្រូវច្រានចោលទាំងស្រុង ។ ម្ល៉ោះ ហើយ យើងក៏រាប់បញ្ចូលទាំងគំរោងច្បាប់តវ៉ា ពីដែនដីរបស់កម្ពុជា រួមទាំងការប្រើប្រាស់ទន្លេមេគង្គ និង កំពង់ផែ ព្រៃនគរ ហើយនិងលក្ខន្តិកៈជនភាគតិចសម្រាប់ខ្មែរក្រោម ។
ក្រោយពីការធ្វើអន្តរាគមន៍ច្រើនដង ស្តីពីការតវ៉ារបស់កម្ពុជា រួមទាំងវិសោធនកម្មសំណើគំរោងច្បាប់ របស់គណៈ បេសកកម្មមួយ ដឹកនាំដោយលោក ម៉ាក់ រីការត៍ ហើយគំរោងច្បាប់នេះ ត្រូវបានអនុម័ត ដោយសំឡេងភាគច្រើន ដាច់ណាត់ គំរោងច្បាប់នោះ គួរតែត្រូវអានដោយលោក កូស្តិ៍ ផ្លូរេត៍ តំណាងរដ្ឋាភិបាល បារាំង នៅមុនពេលទូរលេខន៍ មកពីភ្នំពេញ ដែលបានចុះហត្ថលេខា ដោយលោកឌើ រ៉េម៉ុង (De Raymond) ឧត្តមស្នងការបារាំងប្រចាំកម្ពុជា បានផ្តល់ពត៌មានដល់រដ្ឋាភិបាលបារាំងនូវអ្វីៗដែលបានកើតឡើង នៅរាជធានីភ្នំពេញ របាការណ៍ នោះបានចែងថា៖
១-កិច្ចចរចារដែលត្រូវផ្អាកនោះត្រូវបានចាប់ផ្តើម ហើយទទួលបាននូវកិច្ចព្រមព្រៀងទូទៅរវាងកម្ពុជានិងបារាំង ។
២-គំរោងព្រមព្រៀងនោះ បានព្រាងហើយជាស្រេច សំរាប់គូភាគី ចុះហត្ថលេខា ។
៣-គណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជជែកគ្នា នៅក្រុងប៉ារីសសី្តពីលក្ខន្តិកៈកូសាំងស៊ីននោះ មិនមែនជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាតទៅទៀតបានទេ ។
លោក ម៉ាក់ រីការត៍ ដែលកំពុងនៅលើវេទិកានោះ មានកាយវិការដូចជាអៀនខ្មាស់ខ្លាំងណាស់ គាត់ក៏សម្លឹង មកយើងខ្ញុំ ដោយបង្ហាញនូវកាយវិការ ហាក់ដូចជាកំពុងដាក់សំនួរ ថាតើអស់លោកគិតយ៉ាងម៉េចដែរ ចំពោះស្ថាន ការណ៍ប្រែក្រឡាស់យ៉ាងនេះ ?
យើងឆ្លើយតបទៅវិញ ដោយកាយវិការថា មិនអាចយល់បាន ព្រោះយើងស្រឡាំងកាំងអស់ហើយ ! ទោះជាយ៉ាង ណាក៏ដោយចុះ ក្នុងចិត្តខ្ញុំ លោក ប៉ូល កូស្តិ៍ផ្លូរេត៍ បានកំឡាយើង ។
ជាការចៃដន្យណាស់ ពេលដែលខ្ញុំមកដល់បន្ទប់នៅក្នុងសណ្ឋាគារ វេលាម៉ោង ២ អាធ្រាត ខ្ញុំបានឃើញទូរលេខ មួយច្បាប់ចុះហត្ថលេខាដោយ លោក យ៉ែម សំបូរ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ទូរលេខន៍នោះបានចែងថា គ្មានផ្លូវតវ៉ាទេ បេកកម្មរបស់យើង (ខ្ញុំ និង លោក សឺង សាន) ត្រូវចប់ហើយ ។
ខ្ញុំបានទៅជំរាប លោក សឺង សាន ក្នុងការសំរេចចិត្ត ចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យស្រងាក់ចិត្ត នៅក្នុងក្រុម ប្រឹក្សា សាធារណរដ្ឋ ។ ជាមួយការយល់ព្រមនេះ ខ្ញុំក៏បញ្ជូនមិត្តរបស់ខ្ញុំ (លោក សុក ឆុង) ឲ្យត្រឡប់មកភ្នំពេញវិញ នៅថ្ងៃ ទី ២៨ ឧសភា ដើម្បីយកសំបុត្រខ្ញុំ ជូនទៅលោក អៀវ កើស ប្រធានរដ្ឋសភាជាតិកម្ពុជា ដោយមិនរង ចាំដំណឹង ពីលោក សុក ឆុង ខ្ញុំក៏សំរេចចិត្តមកភ្នំពេញវិញ នៅថ្ងៃទី ៨ ខែមិថុនា តាមការយល់ព្រមពីលោក សឺន សាន ។ លោក សឺនសាន បានប្រាប់ខ្ញុំថា៖ គាត់មិនទាន់ចេញពីស្រុកបារាំងទេ ចាំពេលហ្លួងសីហនុប្រាប់គាត់ ឲ្យធ្វើ ដំណើរ ទៅកាន់ក្រុងនីវឌេលី (New Delhi) ប្រទេសឥណ្ឌា ។
ជាអវសាន្ត ខ្ញុំយល់ថា ហ្លួងមានការសំងាត់មួយ ដូចដែលខ្ញុំបានគិត ដែលទ្រង់ធ្វើចំពោះខ្ញុំ មុនពេលខ្ញុំទៅស្រុកបារាំង គឺនៅពេលដែលខ្ញុំមកដល់ភ្នំពេញ ហ្លួងបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ ។ ខ្ញុំដាក់សំណួរខ្លួនឯងថា បើខ្ញុំត្រូវ ជូនដំណឹងដល់ទ្រង់ ស្តីពីការជជែកគ្នានៅក្រុងប៉ារិស ដោយមិនចាំដល់ពេលទ្រង់សួរ ក្រោយពីការពិចារណាយ៉ាងលំអិត ខ្ញុំសំរេចចិត្តមិនខ្ចីពិគ្រោះជាមួយទ្រង់ ស្តីពីបញ្ហានេះឡើយ ។ ព្រោះមានការផ្លាស់ប្តូរឬក៏ស្ថានការណ៍ត្រូវក្រឡាប់ចក្រ ។ គំនិតខ្ញុំពឹតជាត្រឹមត្រូវមែន នៅពេលដែលទ្រង់អញ្ជើញ ឲ្យខ្ញុំអង្គុយ ទ្រង់បានប្រទានឲ្យខ្ញុំនូវអត្ថបទមួយ ស្តីពីសន្ធិ សញ្ញាជាមួយបារាំង ហើយប្រាប់ថា៖ “សូមលោកទទួលយកនូវសំណៅច្បាប់នេះ លោកអាចយកទៅផ្ទះគិតដោយ ស្ងាត់ៗនៅផ្ទះពីរបីថ្ងៃ ហើយថ្វាយទ្រង់នូវគំនិតរបស់ខ្ញុំ” ។ ខ្ញុំអរគុណទ្រង់ ដោយបានឲ្យខ្ញុំសម្រាក់ តាំងពីបញ្ហាបាន កើតឡើង នៅពេលអវត្តមានរបស់ខ្ញុំ។ ខ្ញុំក៏បានលាទ្រង់ចាកចេញទៅ ។
ក្រោយនោះមិនយូរប៉ុន្មាន ខ្ញុំក៏បានទទួលការបញ្ជាក់ពី លោក សឺន សាន ថា រដ្ឋសភាបារាំងសេះ បានប្រកាសលុប ចោល វិសោធនកម្មគំរោងច្បាប់លើកទី ២ ដែលបានបោះឆ្នោតគាំទ្រដោយភាគច្រើននៅក្នុងក្រុមប្រឹក្សាសាធារណរដ្ឋ ។ ដំណឹងអាក្រក់នេះ ខ្ញុំបានដឹងមុនរួចទៅហើយ សំណើរបស់កម្ពុជាទុកដូចជាអាសារបង់ បារាំងក៏ឈ្នះយួនក៏យក កម្ពុជាក្រោមទាំងស្រុង ទៅហោង ។
ណ្ហើយក៏ដោយទៅចុះ ក្រោយនោះប៉ុន្មានអាទិត្យ លោក យ៉ែម សំបូរ ចង់ជួបខ្ញុំ ។ ខ្ញុំក៏បានទទួលគាត់នៅផ្ទះរបស់ខ្ញុំ ដោយមានលោក ម៉ៅ ឆាយ (អនុប្រធានគណបក្សប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃរាជ រដ្ឋាភិបាល យ៉ែម សំបូរ ) ត្រូវបានអញ្ជើញមកជា មួយដែរ ។ លោក សំបូរ បានបញ្ជាខ្ញុំថា “សម្ដេចមានបំណង ឲ្យលោកអញ្ជើញទៅទីក្រុងព្រៃនគរ បើបានឆាប់ពេលណារឹតតែល្អ យើងបានការអនុញាតពី លោក ង្វៀង ផាងឡុង (Nguyễn Phan Long) រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលបាវដាយ ក្នុងដំណើរការធ្វើយ៉ាងណា រកដំណោះស្រាយសំរាប់ប្រទេសទាំងពីរ ! ។
ខ្ញុំមានការរន្ធត់យ៉ាងខ្លាំង ដូចជាបានបោះកូនទៅក្នុងភ្នក់ភ្លើង ។ ខ្ញុំបានជំទាស់ដោយឥតស្ទាក់ស្ទើរ ចំពោះបទបញ្ជា ខាងលើ ហើយបានផ្តាំផ្ញើពាក្យថាអំណរគុណ និងការរាប់អានរបស់ខ្ញុំ ដល់ការយកចិត្តទុកដាក់របស់ហ្លួងផង ។
ខ្ញុំធ្វើមិនដឹងមិនឮ គឺមិនចង់ឮទាល់តែសោះ ពីបទបញ្ជាខាងលើ គឺពេលនោះ ប្រសិនបើមានអ្នកណា ១ យល់ព្រម ជំនួសមុខងារខ្ញុំទៅព្រៃនគរ? ។ ខ្ញុំនៅតែធ្វើមិនដឹងមិនឮដដែល ប្រសិនបើយួនបានធ្វើសម្បទានដល់កម្ពុជា ពីការតវ៉ា របស់ខ្លួនស្តីពីកូសាំងស៊ីនក៏ដោយចុះ !
សរសេរចប់នៅក្រុងប៉ារិសថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៩៩
ដោយ ឈាន វ៉ម
………………………
ទាក់ទងលោក ថាច់ សេ ប្រធានសភាតំណាង នៃសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈ
Email: xethach@att.net
Comments are closed.