នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចងក្រងសៀវភៅប្រវត្តិវត្ត និងរូបថតវត្តអារាម ទូទាំង ២១ ខេត្តក្រុង នៅទឹកដីខ្មែរកម្ពុជាក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចងក្រងសៀវភៅប្រវត្តិ «វត្តនៅកម្ពុជាក្រោម» ភាគ ១ ដោយរៀបរាប់ពីប្រវត្តិវត្ត និងរូបថតនៃវត្តនីមួយៗ នៅទូទាំង ២១ ខេត្ត/ក្រុង នៃដែនដីកម្ពុជាក្រោម ដើម្បីឲ្យកូនខ្មែរក្រោម ជំនាន់ក្រោយស្វែងយល់ពីអនាគត់របស់ពួកគេ ។ តើទីតាំងវត្តអារាមទាំងនោះ ផ្តល់សារៈសំខាន់អ្វីខ្លះដល់ខ្មែរក្រោម ក្រៅពីជាទីកន្លែងសម្រាប់គោរពបូជា ខាងផ្នែកព្រះពុទ្ធសាសនានោះ ។ ចា៎! វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចុះផ្សាយអត្ថបទនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកមកចាក់ផ្សាយឡើងវិញ ដូចតទៅ៖