ខ្មែរ និងយួន តើនរណាជាអ្នករើសអើងពូជសាសន៍?
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅពេលថ្មីៗនេះ ស្ថានទូតវៀតណាមបានបញ្ចេញប្រតិកម្មនឹងក្រុមមនុស្សដែលបានព្រួត ដៃគ្នា វាយសម្លាប់ ជនជាតិយួនម្នាក់ឲ្យស្លាប់ក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ថា ជាការ រើស អើងពូជសាសន៍ ហើយ រដ្ឋាភិបាលខ្មែរក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅផ្ដន្ទាទោស យ៉ាង អន្ទះសា ខណៈដែលកាលពីខែ មករា ឆ្នាំ ២០១៤ នេះ ក្រសួងការបរទេស និងសហ ប្រតិបត្តិការ អន្តរជាតិកម្ពុជា បានចាត់ទុកការស្នើសុំ របស់សមាគមខ្មែរក្រោមឲ្យរដ្ឋាភិបាលកម្ពុជា អន្តរាគមន៍ ដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ក្រោម ដែលត្រូវបានវៀតណាមចាប់ដាក់ពន្ធគារ ថា “ហួសពីសមត្ថកិច្ចរបស់ខ្លួន ព្រោះថា ពលរដ្ឋខ្មែរ ក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម” ។

យួនស្លាប់ដោយសារជម្លោះ រឿងគ្រោះថ្នាក់ចរាចរណ៍៖
កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ជនជាតិយួនម្នាក់ ឈ្មោះ ត្រឹង វ៉ាំង ចៀង អាយុ ៣០ ឆ្នាំ កើតនៅកម្ពុជា ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវាយសម្លាប់ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ។ ក្រោយព្រឹត្តិ ការណ៍នេះ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បានស្តីបន្ទោសក្រុម ជនដៃដល់ថា បានញុះញង់ឲ្យមានអំពើហិង្សាទៅលើជនជាតិយួន ដោយ សារតែការរើសអើងពូជសាសន៍ ។ ក្រោយមក មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា លោក ខៀវ សុភ័គ បានចោទប្រកាន់ថា កន្លងមកមេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រើប្រាស់ ពាក្យរើស អើងនឹងជនជាតិយួននៅកម្ពុជា ហើយលោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ សារព័ត៌មានថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ហើយបានបញ្ជូនទៅឲ្យតុលាការ ដើម្បីធ្វើការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ក្រោយពីការឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែររួចមក អ្នកនាំពាក្យ ស្ថាន ទូត វៀត ណាមប្រចាំកម្ពុជា លោក ត្រឹង វ៉ាំង ថុង (Tran Van Thong) បានសម្ដែងការពេញ ចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា ដែលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការព្រួតគ្នាវាយសម្លាប់ជនជាតិ យួនរបស់គេ ព្រោះវៀតណាមមាន ជំនឿចិត្តចំពោះ ការ ផ្តល់ ការការពារសុវត្ថិភាពជនជាតិយួននៅកម្ពុជា ។
ការឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរផ្ដន្ទាទោស ក្នុងករណីសម្លាប់ជនជាតិយួននេះ វាផ្ទុយនឹង របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានផ្សាយកាលពីឆ្នាំ ២០០២ បង្ហាញថា អំពើហិង្សា ព្រួតវាយសម្លាប់នៅតាមទីធ្លាសាធារណៈបានកើនឡើង ។ របាយការណ៍បង្ហាញថា មនុស្សចំនួន ៦៥ នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ១៩៩៩ ។ ករណីទាំងនោះ ភាគច្រើនសមត្ថកិច្ច បាន ដឹង ប៉ុន្តែមិនបានអន្តរាគមន៍ ឬ ឃាត់ឃាំងបទល្មើសទាំងនោះទេ ។ ហេតុផលទាំងនេះ ត្រូវបានមតិសាធារណជនមានមន្ទិលសង្ស័យថា ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយ លោក ហ៊ុន សែន លើករណីឃាតកម្មលើជនជាតិយួនមួយនេះ វាគ្រាន់តែដើម្បីផ្គាប់ ផ្កុនម្ចាស់យួនរបស់ខ្លួនតែប៉ុណ្ណោះ ។
ប្រសិនបើជនជាតិយួននៅលើទឹកដីកម្ពុជា ពិតជាមានសិទ្ធិជាងជន ជាតិខ្មែរម្ចាស់ស្រុក ហើយរដ្ឋា ភិបាល លោក ហ៊ុន សែន ការពារតែផលប្រយោជន៍ឲ្យជនជាតិយួនទៀត នោះ ប្រាកដណាស់ថា ជនជាតិយួន នឹងនាំគ្នាមករស់នៅខុសច្បាប់កាន់តែច្រើនឡើងថែមទៀតនៅកម្ពុជា ដែលជាបញ្ហា មួយដ៏ គ្រោះថ្នាក់សម្រាប់អនាគតនៃប្រទេសកម្ពុជា ។
វៀតណាមរើសអើងពូជសាសន៍ចំពោះខ្មែរក្រោម កម្ពុជាដោះដៃយករួចខ្លួន៖
កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៤ នេះ ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តជាតិ នៃរដ្ឋាភិ បាលកម្ពុជាបានអះអាងជាផ្លូវការថា “ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅវៀតណាមជា ពលរដ្ឋ វៀត ណាមស្ថិតក្នុងការគ្រប់គ្រងរបស់ច្បាប់វៀតណាម ។ កម្ពុជា និង វៀតណាមជាប្រទេសមាន អធិបតេយ្យ ភាពរៀងៗខ្លួន ។ រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត យ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយមិន ជ្រៀត ជ្រែកចូល កិច្ចការផ្ទៃក្នុងប្រទេសដទៃ” ។ ការអះអាងនេះតាមរយៈលិខិតមួយច្បាប់ផ្ញើជូន លោក សឺន យឿង ប្រធានសមា គមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបមកសមាគមមួយនេះ ដែលបានអំពាវនាវ ឲ្យរដ្ឋាភិបាលខ្មែរជួយ អន្តរាគមន៍ ទៅវៀតណាមអំពីករណីចាប់ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដាក់ពន្ធនាគារ ។
មានករណីជាច្រើន ដែលរដ្ឋាភិបាលវៀតណាម និងជនជាតិយួនបានធ្វើមកលើពលរដ្ឋខ្មែរក្រោម ហើយ ត្រូវបានអន្តរជាតិថ្កោលទោសវៀតណាមថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើ ពលរដ្ឋ ខ្មែរក្រោម ហើយទង្វើទាំងនេះ ត្រូវបានខ្មែរក្រោមចាត់ទុកថា ជាការរើសអើងពូជសាសន៍ដែរ នោះ មិនត្រូវបានរដ្ឋាភិ បាលកម្ពុជា និងស្ថានទូតកម្ពុជានៅព្រៃនគរ ធ្វើអន្តរាគមន៍អ្វីឡើយ ។
ករណីដែលវៀតណាមបានរំលោភសិទ្ធិ និងរើសអើពូជសាសន៍លើខ្មែរក្រោមនោះ មានជាច្រើន ដូចជា កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១០ ពលរដ្ឋខ្មែរក្រោម ២ នាក់ បានរងការព្រួតវាយសម្លាប់ ដោយប្រើកាំបិត និងដំបង ពីសំណាក់ជនជាតិយួនរាប់សិបនាក់ នៅតំបន់ចម្ការកៅស៊ូមួយ ក្នុងខេត្តរោងដំរី ឬ ខេត្តតៃនិញ នៃដែនដីកម្ពុជាក្រោម ។ ខ្មែរក្រោម ១១ នាក់ទៀត បានរង របួសនៅក្នុងអំពើហិង្សានោះ ដែលគេចោទថា បណ្ដាលមកពីការប៉ះទង្គិចពាក្យសំដីគ្នា និងការរើសអើងជាតិសាសន៍ជាដើម ។ នេះបើតាមការអះអាងពីគ្រួសារជនរងគ្រោះខ្មែរក្រោម បានប្រាប់វិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១០ ។
ក្នុងព្រឹត្តិការណ៍នេះ យុវជនខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត អាយុ ២២ ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិរលាំង ឃុំរលាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូកដែលបានស្លាប់ និងយុវជនខ្មែរក្រោម ឈ្មោះ ចៅ ផាត មានស្រុកកំណើតនៅក្នុងឃុំបន្ទាយស្វាយ ស្រុកស្វាយទង ខេត្តអានយ៉ាង ឬ ខេត្តមាត់ជ្រូករងរបួសយ៉ាង ដំណំ ។
នៅថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ព្រះសង្ឃ ២ អង្គ និង បុរសខ្មែរមួយរូប នៅភូមិលិចចាក ឃុំតឹងហ្វា ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវក្រុមយុវជនជនជាតិយួនស្កាត់ផ្លូវវាយឲ្យរបួសជាទម្ងន់ ។ ប៉ុន្តែក្រុមជនជាតិយួនទាំង ២១ នាក់នេះ មិនត្រូវបានផ្ដន្ទាទោសឡើយ ដោយអាជ្ញាធរវៀតណាមអះ អាងថា ជនដៃដល់ទាំងនេះ មិនទាន់គ្រប់អាយុត្រូវទទួលខុសត្រូវតាមច្បាប់ ព្រហ្មទណ្ឌ នៃប្រទេស វៀតណាម ។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នេះ អាជ្ញាធរវៀតណាមបានបញ្ជាឲ្យកងកម្លាំង សន្តិសុខ របស់ ខ្លួនទៅគោះជញ្ជាំងកុដិរបស់ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ ឋិតនៅក្នុងខេត្ត ឃ្លាំង ហើយចាប់ព្រះអង្គដាក់ចូលបាវ យកទៅធ្វើ ទារុណកម្ម នៅសាលាស្រុកជ្រោយ ញរ ដោយចោទព្រះអង្គថា បានទាក់ទងខ្មែរក្រោមនៅក្រៅប្រទេស ។ ការធ្វើទារុណកម្មនេះ គេសង្កេត ឃើញមិនមានមន្ត្រីវៀតណាម ឬ ជនដៃដល់ណាម្នាក់បានទទួល ខុសត្រូវចំពោះ មុខច្បាប់ឡើយ ។
ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាល ក្រមផ្ដន្ទាទោស ពលរដ្ឋខ្មែរក្រោម ៩ រូប ក្នុងនោះ មានព្រះសង្ឃ ២ អង្គ និង គ្រហស្ថ ៧ រូបឲ្យ ជាប់គុកម្នាក់ៗពី ១០ ខែទៅ ០៦ ឆ្នាំ ពីបទអ្វីមួយដែលរដ្ឋាភិបាលវៀតណាមហៅថា “បង្កអសន្តិសុខ ទីសាធារណៈ និង បទប្រឆាំងរដ្ឋាភិបាល” ដោយគ្រាន់តែ ព្រះសង្ឃទាំងនេះបញ្ចេញមតិតិចតួច តាមរយៈ វិទ្យុសំឡេងកម្ពុជាក្រោម និងវិទ្យុ អាស៊ីសេរី ។
នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យាករណ៍ ខ្មែរសង្គ្រោះ” ដែលបានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ពដោយ ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណ និស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវ បានរដ្ឋាភិបាលវៀតណាមរឹបយក ពេលដែលព្រះអង្គ បានផ្ញើ សៀវភៅនេះ ទៅចែកដល់សមណសិស្សគ្រូ បង្រៀននៅកម្ពុជាក្រោម ។ អាជ្ញាធរវៀតណាម បានចោទម្ចាស់រៀបរៀងសៀវភៅនេះថា បានបោះពុម្ព សៀវភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពីរដ្ឋាភិបាល ។
ម្យ៉ាងទៀត ជនជាតិយួន មិនដែលហៅជនជាតិខ្មែរថា “ខ្មែរ” ទេ គេតែងហៅខ្មែរថា “មៀង” (Mien) តាំងពីដើមរៀងមក ដែលទង្វើទាំងនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន និង ជនជាតិយួនខ្លួនឯង ផង ត្រូវពិចារណាថា តើខ្លួនមានរើសអើងពូជសាសន៍លើជនជាតិខ្មែរដែរឬទេ ។
ទង្វើដែលរៀបរាប់មកនេះ ក៏ល្មមឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា និងមន្ត្រីស្ថានទូតវៀត ណាម ដែលបានអះអាងថា ខ្មែរជាអ្នករើសអើងពូជសាសន៍នោះ ក៏គួរពិចារណាមើលទោស កំហុសរបស់ខ្លួនផង ព្រោះរដ្ឋាភិបាលវៀតណាមនោះ មិនត្រឹមតែរើសអើងពូជសាសន៍លើពល រដ្ឋខ្មែរក្រោម តែប៉ុណ្ណោះទេ តែ ខ្លួនបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ក្រោម ថែមទៀត ។ ចំណែក កម្ពុជាវិញ ជារដ្ឋាភិបាលកំសោយ អសមត្ថភាព និងកញ្ជះយួនដាច់ថ្លៃ ធ្វើអ្វីៗដើម្បីតែការពារផលប្រ យោជន៍ឲ្យជនជាតិយួនដែលរស់នៅខុស ច្បាប់ក្នុងប្រទេសតែប៉ុណ្ណោះ ។ ដើម្បីកុំឲ្យជនជាតិខ្មែរក្ដៅក្រ ហាយនឹងជនជាតិយួននោះ រដ្ឋាភិបាល កម្ពុជាត្រូវតែបង្កើត ក្រសួងអន្តោប្រវេសន៍ ដើម្បីធានាឲ្យបាន ច្បាស់ថា រាល់ជនជាតិយួនដែលខុសច្បាប់នៅស្រុកខ្មែរ ត្រូវតែចាប់បញ្ជូនទៅវៀតណាមវិញតាមច្បាប់ ។ ម្យ៉ាងទៀត រដ្ឋាភិបាលខ្មែរ ត្រូវតែមានសេចក្ដីក្លាហានហ៊ានប្រតិកម្មទៅរដ្ឋាភិ បាលវៀតណាមអំពី ករណី ដែលវៀតណាម បានរំលោភសិទ្ធិ និងរើសអើងពូជសាសន៍លើពលរដ្ឋខ្មែរក្រោម ដូចអ្វីដែល មានចែងក្នុង រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាថា “ខ្មែរនៅក្រៅប្រទេសត្រូវបានរដ្ឋគាំពារ” ផង ទើបសក្ដិសមជារដ្ឋាភិបាល មួយដែលបំរើផលប្រយោជន៍ជាតិខ្មែរ ៕