កម្ពុជាក្រោម និង នយោបាយ
ដោយ លោក ថាច់ វឿង
នៅឆ្នាំ ១៩៤៥ ពេលដែលសង្រ្គាមលោកលើកទី ២ បានបញ្ចប់ ពិភពលោកបានបែងចែក ច្បាស់លាស់នូវចរន្តន៍នយោបាយចំនួន ២ គឺ លទិ្ធសេរីនិយម និងលទ្ធិកម្មុយនិស្តនិយម ។ លទ្វិសេរី និយមប្រកាន់យកប្រជាធិប្បតេយ្យសេរីពហុបក្ស គឺពលរដ្ឋជាធំ គោរពសិទ្ធិមនុស្ស មានការអភិវឌ្ឍ ជឿនលឿន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព ចំរុងចំរើន ។ លទ្ធិកុម្មុនិស្តនិយម ឬ សង្គមនិយម គឺប្រកាន់យកបក្ស និងរដ្ឋជាធំ ដោយបានចាត់ទុកប្រជាពលរដ្ឋជាវណ្ណៈអធន គឺមិន ត្រូវសន្សំទ្រព្យសម្បត្តិទុកជារបស់ឯកជន មិនមានគ្រួសារនិយម និងអ្វីៗទាំងអ្វីជាសម្បត្តិរួមរបស់សង្គម តែប៉ុណ្ណោះ ប៉ុន្តែក្រោយមក មេដឹកនាំនៃរបបកុម្មុយនិស្ត បានធ្វើផ្ទុយនឹងមាគ៌ានយោបាយរបស់ខ្លួន ដោយបុគ្គលម្នាក់ៗ ចេះបង្កើតជាគ្រួសារនិយម ប្រព្រឹត្តអំពីពុករលួយ លួចសម្បត្តិរដ្ឋយកធ្វើជារបស់ ផ្ទាល់ខ្លួន ដណ្ដើមអំណាចគ្នា និងមានការគាបសង្កត់ប្រជាពលរដ្ឋឲ្យរបស់នៅគ្មានសិទ្ធិសេរីភាពជា មូលដ្ឋានរបស់ខ្លួនឡើយ ។

បន្ទាប់ពីសង្រ្គាមលោកលើកទី ២ បានចប់សព្វគ្រប់ ៤ ឆ្នាំ ក្រោយមក កម្ពុជាក្រោម ជាទឹកដី មួយផែ្នកធំរបស់ព្រះរាជាណាចក្រកម្ពុជា មានទំហំ ប្រាំមួយមឺនប្រាំពីរពាន់ប្រាំពីររយ (៦៧.៧០០) គីឡូ ម៉ែត្រការេ ដែលបារាំងហៅថា ដែនដីកូស័ងស៊ីន នោះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ស្តេចយួន បាវដាយ កាលពីថៃ្ងទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ក្រោមការចុះហត្ថលេខាប្រគលទឹកដីនេះទៅឲ្យយួន អណ្ណាម ដោយប្រធានាធិបតីបារាំង លោក វាំងសាំង អូរីយោល ដោយខុសច្បាប់ ដោយគ្មានការយល់ ព្រមពីប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមឡើយ ។ ចាប់តាំងពីពេលនោះមក មានការតស៊ូទាមទាររំដោះទឹក ដីកម្ពុជាក្រោម គ្រប់សម័យកាល គ្រប់ចលនានយោបាយខែ្មរ ប៉ុនែ្តមិនបានសម្រេចឡើយ ។
នៅឆ្នាំ ២០០០ សហព័ន្ធខែ្មរកម្ពុជាក្រោម បានផ្តើមរៀបចំបុណ្យសហសវត្ស ដើម្បីជម្រាបជូន ពិភពលោលឲ្យបានដឹងថា ខែ្មរកម្ពុជាក្រោមក៏ជាជាតិសាសន៍មួយមានវត្តមាននៅលើពិភពលោកនេះ ដូចជាជាតិសាសន៍នានាដែរ ហើយក៏បានប្រកាសជាផ្លូវការសម្រចយកថៃ្ងទី ៤ ខែមិថុនា ជាទិវាកាន់ ទុក្ខជាតិ ដើម្បីរំឭកដល់ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ឬ ថ្ងៃដែលយួនបន្តធ្វើអាណានិគម លើដែនដី កម្ពុជាក្រោម ។ ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋខ្មែរក្រោមនៅគ្រប់ទិសទី បានប្រារព្វទិវា ៤ មិថុនា ជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ ។
នៅថៃ្ងទី ២ ទី ៣ ខែមិថុនា ឆ្នាំ ២០១៨ ទិវាសន្និសីទអន្តរជាតិ ស្តីពី សិទិ្ធសម្រេចវាសនាខ្លួន ដោយខ្លួនឯង នៅក្នុងព្រឹទ្ធសភា និង វត្តពោធិវង្ស នៅទីក្រុងប៉ារិស នៃប្រទេសបារាំង ដែលបានរៀប ចំដោយ សហព័ន្ធខែ្មរកម្ពុជាក្រោម លោក តោ គឹមថុង ជាឧត្តមទីព្រឹក្សា នៃ សហព័ន្ធខែ្មរកម្ពុជាក្រោម និងជាអតីតសាស្រ្តាចារ្យម្នាក់នៅកម្ពុជាក្រោម បានថែ្លងសុន្ទរកថាបញ្ជាក់ថា សហព័ន្ធខែ្មរកម្ពុជាក្រោម មានអាយុកាលវែងជាងអង្គការណាៗទាំងអស់ ដោយសារ សហព័ន្ធមានច្បាប់ទម្លាប់ និងមានគោល ការណ៍ច្បាស់លាស់ គឺថ្នាក់ដឹកនាំ និងសមាជិកម្នាក់ៗ រួបរួមគ្នាធ្វើការការជាក្រុម ឬ Teamwork ។ អំពី បុព្វហេតុនៃការប្រារព្វពិធីបាត់បង់ទឹកដី លោកបានបានមានប្រសាសន៍ថា ធ្វើឡើងដើម្បីឲ្យប្រជាពល រដ្ឋខ្មែរទូទៅចងចាំនូវការពិត និងវាយតបនូវមហិច្ឆិតារបស់បរទេសយួន ដែលតែងតែខិតខំមួលបង្កាច់ ប្រវត្តិសាស្រ្តខែ្មរ ។
ពេលបារាំងបានផ្ទេរដែនដីកម្ពុជាក្រោមឲ្យយួនបន្តធ្វើអាណានិគម នៅឆ្នាំ ១៩៤៩ នោះ យួន មាននិន្នាការយោបាយពីរដាច់ពីគ្នា គឺចាប់ពីខ្សែស្របទី ១៧ ទៅភាគជើង ជារដ្ឋាភិបាល ដែលដឹកនាំ ដោយក្រុមកុម្មុយនិស្ត ឬ យៀកកុង និងពីខ្សែស្របទី ១៧ ចុះមកដែនដីកម្ពុជាក្រោម ជារដ្ឋាភិបាល ដែលដឹកនាំដោយក្រុមយួនសេរី ដែលមានមេដឹកនាំមួយចំនួន ដូចជា ដំបូងគ្រប់គ្រង ដោយ បាវ ដាយ ធ្វើជាប្រធានរដ្ឋបន្ទាប់ពីបានដាក់រាជ្យនៅឆ្នាំ ១៩៤៥ ; បន្ទាប់មក ង៉ោ ដិញ យម និងក្រោយមកទៀត ង្វៀង វ៉ាំង ទេវ ជាដើម ។
ឆ្នាំ ១៩៧៥ ក្រុមយួនកុម្មុយនិស្តខាងជើង បានយកជ័យលើក្រុមយួនសេរីខាងត្បូងដែលកំពុង តែធ្វើអាណានិគមនៅដែនដីកម្ពុជាក្រោម ហើយបានបន្តត្រួតត្រាបែបលទ្ធិកុម្មុយនិស្តលើជនជាតិដើម ខ្មែរក្រោមជំនួសពួកយួនសេរី ; បានធ្វើឲ្យជីវិតខ្មែរក្រោមមានទុក្ខត្រួតលើទុក្ខ គឺ ទុក្ខមួយក្រោមរបបយួន និងទុក្ខមួយទៀតក្រោមរបបកណ្ដៀវ និងញញួរ នៃបក្សកុម្មុយនិស្តផ្ដាច់ការ ។ ហេតុនេះ ទើបនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ នេះ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជានិពន្ធនាយក នៃ សារព័ត៌មាន ព្រៃនគរ និង ជាអនុប្រធាន នៃ នាយកដ្ឋានព័ត៌មាន របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បាននិពន្ធបទ វិចារណកថាមួយសង្កត់ធ្ងន់ថា ថៃ្ងទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មិនមែនជាថៃ្ងយួនរំដោះវៀត ណាមខាងត្បូងទេ គឺជាថៃ្ងទុក្ខតម្រួតលើទុក្ខរបស់ខែ្មរក្រោម គឺរបបយួនក្រហមបានមកបន្តធ្វើត្រួតត្រា ធ្វើអាណានិគមលើជនជាតិដើមខែ្មរក្រោម ជំនួសពួកយួនសេរី ធីវ គី វិញ តែប៉ុណោ្ណះ ។
នៅថៃ្ងទី ១៧ ខែឧសភា ឆ្នាំ ២០២០ ក្នុងកិច្ចសម្ភាសន៏ជាមួយ VOKK ស្តីពីការរឹបអូសយកដីស្រែចំការរបស់ពលរដ្ឋខែ្មរកម្ពុជាក្រោម ពីសំណាក់អាជ្ញាធម៍វៀតណាម នៅភូមិប៉ប្រក់ ស្រុកព្រៃមេង ខេត្តក្រមួនស ;ព្រះតេជគុណ សឺង យ៉ឹង រតនា ជាប្រធាននយកដ្ឋានព័ត៌មាន របស់ សហព័ន្ធខែ្មរកម្ពុជា ក្រោម បានថ្លែងថា រដ្ឋាភិបាលយួនមិនមែនរដ្ឋាភិបាលខែ្មរទេ ទោះជាមានប្រវត្តិធ្លាប់ជួយវៀតកុងប៉ុនណាក៏ដោយ ក៏គេមិនដែលគិតដល់ខែ្មរកម្ពុជាក្រោមឡើយ ។ ព្រះអង្គបានបន្តរទៀតថា របបយួន សេរីរបបយួនកុម្មុយនិស្ត គឺមិនខុសពីគ្នាទេ ពួកគេគ្មានបំណងល្អជាមួយខែ្មរក្រោមឡើយ មួយណា ឡើងមក ក៏ឆក់ប្លន់យកដីទឹកស្រែចម្ការរបស់ខែ្មរក្រោមដូចតែគ្នា យួនណាក៏ដូចយួនណា ។
ដោយទ្រាំរស់ក្រោមរបបកុម្មុយនិស្តជិះជាន់សង្កត់សង្កិន គ្មានសិទ្ធិសេរីភាព មិនបានតទៅទៀតក្នុងសម័យទសវត្សរ៍ ៨០ ខែ្មរក្រោមជាច្រើនបានភៀសខ្លួនទៅរស់នៅប្រទេសក្រៅ ។ នៅប្រទេស ក្រៅខ្មែរក្រោមមានសិទ្ធិសេរីភាពពេញលេញ ក៏បានប្រមែប្រមូលគ្នាបង្កើតជាវត្តអារាម សមាគម និង សហព័ន្ធ ជាដើម ដើម្បីទាមទារសិទ្ធិជាម្ចាស់ស្រុក និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពល រដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ខំប្រឹងពន្យល់ឲ្យពលរដ្ឋខ្មែរក្រោម នៅក្នុងស្រុក ចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងនោះ មានសិទ្ធិនយោបាយ ជាដើម ។
តើ នយោបាយ ជាអ្វីទៅ ? បើតាមវចនានុក្រម សមេ្តចព្រះសង្ឃរាជ ជួន ណាត បានចែងថា នយោបាយ មានន័យថា ឧបាយក្នុងការណែនាំ កលល្បិច ឬ មេគំនិតដែលគេផ្តើមឡើង ដើម្បីដឹកនាំ អ្នកដទៃឲ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ ដើម្បី ដើរតាមមាគ៌ានយោបាយនៃរដ្ឋបុរស ។ នយោបាយ គឺ ជាសិល្បៈធ្វើឲ្យសម្ររេចគោលដៅ ។
អ្នកប្រាជ្ញអឺរុបបានវិភាគថា ទីណាមានព្រំដែន មានខ័ណ្ឌសីមា មានពលរដ្ឋ មានទំនៀមទម្លាប់ប្រពៃណី ទីនោះហើយដែលហៅថា នយោបាយ ។ ជាតិសាសន៍មួយអវិជ្ជា មិនគិតពីនយោបាយ ស្រុកទេសរបស់ខ្លួន គឺជាជាតិសាសន៍មួយ ដែលអន់ខ្សោយបំផុត ។ ដូចេ្នះ នយោបាយគ្មានអី្វអាក្រក់ ឡើយ ជាជាតិសាសន៍មួយយើងមិនអាចគេចផុតពីនយោបាយបានឡើយ ។
លោក Lee Kuan Yew ជាអតីតនាយករដ្ឋមន្រ្តី នៃប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា ពេលណាពលរដ្ឋខែ្មរចេះតាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្នានក្នុងការពិចារណា ពេល នោះ ទី្វបអាសីនឹងមាននាគដ៏ខ្លាំងមួយទៀតគឺ កម្ពុជានាគអាស៊ី ៕