សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ស្នើ​ក្រសួង​ការបរទេស​បញ្ជាក់ថា​ខ្មែរ​ក្រោម​ជា​នរណា​?​

0 70

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្នើសុំ​ឲ្យ​ក្រសួងការបទេស​កម្ពុ​ជា​បញ្ជាក់ជា​ផ្លូវការ អំពី​អ្វី​ដែល​ក្រសួងការ​បរ​ទេស​​ខ្មែរ អះអាងថា ពលរដ្ឋ​ខ្មែរ​ក្រោម គឺជា​ប្រជាពលរដ្ឋ​វៀតណាម​។​

ពលរដ្ឋ​ខ្មែរ​ក្រោម​លីង​ស្រូវ​ដើម្បី​យក​ទៅ​បុក​ធ្វើ​ជា​អំបុក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​ព្រះត្រពាំង ។
ពលរដ្ឋ​ខ្មែរ​ក្រោម​លីង​ស្រូវ​ដើម្បី​យក​ទៅ​បុក​ធ្វើ​ជា​អំបុក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​ព្រះត្រពាំង ។

​លិខិត​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចុះ​ថ្ងៃ​ទី​៧​ខែ​មករា ដែល​ចុះ​ហត្ថា​លេខា​ដោយ​នាយក​ប្រតិបត្តិ​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺ​ន យឿន​ ដាក់ជូន​រដ្ឋលេខាធិកា​រ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ លោក អ៊ុច បូររិ​ទ្ធិ ឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៤ នៅវេលា​ម៉ោង​ប្រមាណ​១០ បុរស​ម្នាក់​បាន​ទូរស័ព្ទ​លេខ ០២​៣ ២១២ ៦៤១ ប្រាប់ថា ទូរស័ព្ទ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ បុរស​នោះ​បាន​ប្រាប់ថា ខ្មែរក្រោម​គឺ​ប្រជា​ពល​រដ្ឋ​វៀតណាម ដូច្នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម ដែល​ចម្លើយ​នេះ​មានន័យ​ថា រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​​អន្ត​រាគមន៍​បាន​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​បានឡើយ​។​

​លិខិត​បន្តថា ថ្វី​ត្បិត​តែ​សមាគម​កម្ពុជា​ក្រោម​រស់​នៅលើ​ទឹកដី​វៀតណាម ប៉ុន្តែ​ទោះជា​យ៉ាងណា ពួកគេ​នៅតែ​ជា​ខ្មែរក្រោម ជា​ជនជាតិ​ខ្មែរ ដោយ​​មិន​អាច​ប្រកែក​បាន ហើយ​ត្រូវ​ឋិត​នៅ​ក្រោម​ការការពារ​ដោយ​ច្បាប់​កម្ពុជា​។ លិខិត​បន្តថា ព្រះរាជ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​១៩៩២ របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហ​នុ បាន​មាន​ព្រះ​បន្ទូល​ថា ខ្មែរ​ទាំងប្រុស​ទាំងស្រី​រស់នៅក្នុង ឬ​ក្រៅ​ប្រទេស​​ក្តី គឺជា​ជនជាតិ​ខ្មែរ​ទាំងអស់​។​

VOD មិនអាច​ទាក់ទង​រដ្ឋ​លេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិ​ទ្ធិ បានទេ​។​

​ច្បាប់​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា ឆ្នាំ​២០០៦ មាត្រា​៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ត្រូវបាន​រដ្ឋ​ការពារ​៕ ដោយ៖​ ជន ស្រីណុច​ | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014

សូមសរសេរមកកាន់​ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ​អ៊ី​ម៉ែ​ល chornsreynoch@vodhotnews.com

Leave A Reply

Your email address will not be published.