សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​អំពី​បញ្ហា​រំលោភសិទ្ធិ​ខ្មែរក្រោម​នៅ​អង្គការសហប្រជាជាតិ​

0 164

ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ

​សហស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បានបញ្ចប់​ការចូលរួម​ស្ដាប់ និង​ថ្លែងការណ៍​រយៈពេល​ពី​រស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ៣១ ខែឧសភា នេះ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម ហៅ​ជា​ភាសា​អង់គ្លេស​ថា The United Nations Permanent Forum on Indigenous Issues ឬ​ហៅ​កាត់​ថា (UNPFII) នៅ​ការិយាល័យ​កណ្ដាល​នៃ​អង្គការសហប្រជាជាតិ នា​បុរី New York , សហរដ្ឋអាមេរិក ។ ក្រុម យុវជន​តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូល​អង្គការសហប្រជាជាតិ បាន​អះអាងថា ពួកគេ​បាន​ប្រាប់ អំពី​បញ្ហា​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​មនុស្ស ក្នុងនោះ មាន​ករណី​ព្រះ សង្ឃ​នៅ​ខេត្ត​ឃ្លាំង​ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​នាពេល​ថ្មីៗ​នេះ ផងដែរ ។​

សហព៏ន្ធខ្មែរកម្ពុជាកក្រោមចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម នៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។
សហព៏ន្ធខ្មែរកម្ពុជាកក្រោមចូលថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម នៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។

លោក ពេជ្រ វិចិត្រ តំណាង​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​កាណាដា ដែល​បាន​មានឱកាស​ចូល ថ្លែងការណ៍ និង​ស្ដាប់​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​អស់​រយៈពេល​ពីរ​សប្ដាហ៍ កន្លងមកនេះ បាន​ប្រាប់ VOKK ពេល​ចេញពី​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី ៣០ ខែឧសភា នេះ អំពី​របៀបវារៈ សំខាន់​នៃ​វេទិកា​នេះ​ថា​៖
———————-​សំឡេង​———————–
​បញ្ហា​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​រំលោភសិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ក្នុងនោះ​មាន រំលោភ​លើ​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ថេរវាទ ប្រពៃណី​, វប្បធម៌ និង​បរិស្ថាន ជាដើម ត្រូវបាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លើកឡើង​នៅក្នុង​វេទិកា​នេះ ផងដែរ ។ នេះ​បើតាម​ការអះអាង​របស់ ពេជ្រ វិចិត្រ ។​
———————-​សំឡេង​———————–
​បើតាម​ការអះអាង​រប​ស់ ពេជ្រ វិចិត្រ ការដែល​ខ្មែរក្រោម​បាន​ចូលរួម​វេទិការ​នេះ វា​អាចធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម កម្ពុជា​ក្រោម​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ក្នុងនោះ បាន​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដល់​ពលរដ្ឋ​ខ្មែរក្រោម​អ្នក​នៅក្នុង​ស្រុក ។​
———————-​សំឡេង​———————–
​ការចូលរួម​វេទិកា​នេះ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​នានា​ជាច្រើន ដូចជា កាណាដា​, បារាំង និង​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក ។ លោក ពេជ្រ វិចិត្រ  បាន​អំពាវនាវ​ឲ្យ​អ​នា​ព្យាបាល​របស់​យុវជន​ខ្មែរក្រោម និង​ខ្មែរ នៅ​ជុំវិញ​ពិភពលោក គួរតែ​លើកទឹកចិត្ត​ដល់​កូនចៅ​របស់ខ្លួន​បានមក​ចូលប្រជុំ​នៅក្នុង​អង្គការសហប្រជាជាតិ​នេះ ដើម្បី​លើកស្ទួយ​សង្គមជាតិ​ខ្មែរ​ក្រោម នៅ​កម្ពុជា​ក្រោម បានទទួល​សិទ្ធិមនុស្ស​ជា​វិជ្ជា​មាន ។​
​លោក ពេជ្រ វិចិត្រ បាន​ថ្លែងថា​៖
———————-​សំឡេង​———————–
​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ជានិច្ចកាល​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) និង​ក្រសួងការបរទេស សហរដ្ឋអាមេរិក​ទទួល​បន្ទុក​សាសនា និង​សិទ្ធិមនុស្ស រាយការណ៍​ថា ត្រូវបាន​អាជ្ញាធរ​បក្សកុម្មុយនិស្ត​វៀតណាម រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ៕

Leave A Reply

Your email address will not be published.