ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចូលរួម​ប្រកួតប្រណាំង​ថ្ងៃទី ៣ ដែលជា​ថ្ងៃ​បញ្ចប់ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​

0 146

ដោយ ស៊ឺន ចែងចើន | VOKK

នៅ​ក្នុ​ការប្រកួតប្រណាំង​ថ្ងៃទី ៣ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ ២០១៧ នេះ ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» បាន​បរាជ័យ​ទាំងពីរ​ជុំ (​ជើង​ទី ១ និង​ជើង​ទី ២) ទៅលើ​គូប្រកួត ទូក ង ឈ្មោះ «​ទៀ​វិញ​មានជ័យ​រស្មី​ចន្ទ្រា​» ជា​ទូក​របស់​កងទ័ពជើងទឹក ។​

​សូមបញ្ជាក់ថា ទូក ង កងទ័ពជើងទឹក គ្រប់​គ្រោង​ដោយ​លោក នាយ​ឧ​ត្ត​មនា​វី ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ។​

​បើតាម​គណៈកម្មការ​គ្រប់គ្រង​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ឲ្យ​ដឹងថា ការរង​បរាជ័យផ្ទួនៗ គ្នា ២ ថ្ងៃ​នេះ គឺ​បណ្តាលមកពី​ទូក មាន​បញ្ហា​បច្ចេកទេស ដោយ​ទឹក​ជ្រាបចូល ហើយ​ត្រូវ​ដក​កម្លាំង​ចេញ​អស់ ៤ នាក់ ដើម្បី​ការពារ​កុំ​ឲ្យ​ទូក​លិច ដែល​ជា​ហេតុធ្វើ​ឲ្យទូក ង ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ខ្វះកម្លាំងអុំ ​។​

​យ៉ាងណាក៏ដោយ គណៈកម្មការ​គ្រប់គ្រង​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ការចូលរួម​អុំ​ប្រណាំង ក្នុង​ពិធីបុណ្យ​វប្បធម៌​ប្រពៃណីជាតិ​មួយ​នេះ មិន​ផ្តោតទៅលើ​ចាញ់ ឬ​ឈ្នះ​នោះទេ ។ អ្វីដែល​សំខាន់ គឺមាន​វត្តមាន​ចូលរួម​បង្ហាញខ្លួនរៀងរាល់ឆ្នាំ និង​ដើម្បី​ឲ្យ​ស្គាល់​ថា «​ខ្មែរក្រោម ជា​នរណា​?» ។​

សកម្មភាពខ្លះៗ របស់ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ចូលរួមកួតប្រណាំងថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.