ខួប ១០ ឆ្នាំនៃការសុគតរបស់ព្រះតេជព្រះគុណ អ៊ាង សុខធឿន រីឯយុត្តិធម៌សម្រាប់ព្រះអង្គ នៅឆ្ងាយដូចជើងមេឃ
ដោយ ស៊ឺន ចែងចើន|VOKK
នៅថ្ងៃសៅរ៍ទី ២៥ កុម្ភៈ ២០១៧ លេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបង្សុកូលឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលកាលពី ១០ ឆ្នាំមុន នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះអង្គត្រូវជនមិនស្គាល់មុខធ្វើឃាត នៅក្នុងវត្តទ្រនំជ្រឹង ។ បន្ទាប់ព្រះអង្គបាននិមន្តចូលរួមបាតុកម្ម ជាមួយព្រះសង្ឃខ្មែរក្រោមរាប់សិបអង្គផ្សេងទៀត នៅមុខស្ថានទូតវៀតណាម ដើម្បីសុំឲ្យរដ្ឋការយួនផ្ដល់សិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក បានរស់នៅក្នុងនាមជាជនជាតិដើម ឲ្យមានសិទ្ធិពេញលេញ លើទឹកដីកំណើតរបស់ខ្លួនស្របច្បាប់ ។
ក្រោយមក ព្រះសពរបស់ព្រះអង្គត្រូវអាជ្ញាធរ និងគណៈកម្មការវត្តកប់ចោល នៅក្រោយរបងវត្តទ្រនំជ្រឹង និងយកដី ១ ឡានទៅចាក់លុបកប់ពីលើព្រះសព ដោយហាមប៉ះពាល់ និងមិនព្រមឲ្យ ធ្វើកោសល្យវិច័យឡើយ ។
រហូតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ ដែលឃាតកបានអារកធ្វើគតព្រះតេជព្រះគុណ អ៊ាង សុខធឿន នៅមិនទាន់ចាប់បានឃាតក យកមកផ្តន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារព្រះអង្គ នៅឡើយទេ ។
រូបភាពខ្លះៗ ក្នុងពិធី «ខួប ១០ ឆ្នាំនៃការសុគតរបស់ព្រះតេជព្រះគុណ អ៊ាង សុខធឿន» រូបថតៈ ស៊ឺន ចែងចើន
Comments are closed.