លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជ្រើសតាំង​មេដឹកនាំ​ថ្មី​

561

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៣ មករា ម្សិលមិញ​នេះ បានរៀបចំ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៥ និង​ជ្រើសតាំង​មេដឹកនាំ​ថ្មី ។​

លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម (ឆ្វេង) និងលោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន
លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម (ឆ្វេង) និងលោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។ រូបថតៈ ស៊ឺន ចែងចើន

​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​ក្នុង​កិច្ចប្រជុំ ដែល​បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក​នោះ មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ធ្វើការ​ពិភាក្សា​ទៅលើ​ការប្ដូរ​វេន​ប្រធាន កែទម្រង់​គោ​លន​យោ បាយ និង​ដាក់​ផែន​ការណ៍ សម្រាប់​ឆ្នាំ ២០១៦ ។​

ទិដ្ឋភាពអង្គប្រជុំដំណាច់ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពអង្គប្រជុំដំណាច់ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

បន្ទាប់ពី​លោក ប៊ុន មុនី ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ទី ៤ ឡើង​ធ្វើ​របាយការណ៍ ស្តីពី​សកម្មភាព​ឆ្នាំ ២០១៥ ដែល​ដឹកនាំ​ដោយ​រូបលោក​រួចមក ។ អង្គប្រជុំ បានតែងតាំង​លោក តាំង សារៈ អធិបតី នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ធ្វើជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​អាណត្តិ​ទី ៥ ។​

​សូមបញ្ជាក់ថា លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ធ្វើ​ពិធី​ប្តូរ​វេន​ប្រធាន​រៀងរាល់ឆ្នាំ​ម្តង ដោយ​ធ្វើការ​ជ្រើសរើស​ប្រធាន​មួយរូប មកពី​អង្គការ សមាគម ឬ​ស្ថាប័ន​ជា​សមាជិក មកកាន់​តំណែង ជា​ប្រធាន​លេខាធិការដ្ឋាន ។ នៅ​ឆ្នាំ ២០១៥ កន្លងទៅនេះ លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជា ក្រោម បាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំដំណាច់ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន

​គួរ​រំឭក​ផងដែរ​ថា លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​មួយ​បាន​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​ចាត់ចែង​ការងារ​រួម​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ជា​មធ្យោបាយ​យ​បម្រើ​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំងអស់ ធ្វើការ​ដោយ​ឈរលើ​គោលនយោបាយ​ខ្មែរ​កម្ពុជា​ក្រោម​រួមមួយ ។​

​លេខាធិការដ្ឋាន​នេះ បាន​បង្កើត​ឡើង​​តាំងពី​ឆ្នាំ ២០១១ ដោយមាន​ការចូលរួម​របស់អង្គការ សមាគម និងស្ថាប័នចំនួន ១១ ។ ស្ថា​ប័ន​ ដែលជា​តំណាង​របស់​ពលរដ្ឋខ្មែរក្រោម មាន​មូលដ្ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​នោះ​រួមមាន ៖

  • ១ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម
  • ២ សម្ព័ន្ធ​សមណ​និស្សិត-និស្សិត​ខ្មែរ​កម្ពុជា​ក្រោម
  • ៣ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម
  • ៤ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍
  • ៥ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម
  • ៦ មូលនិធិ​សម្រាប់​អ្នកក្រីក្រ
  • ៧ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​អភិវឌ្ឍន៍
  • ៨ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម
  • ៩ កម្មវិធី​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម
  • ១០ សារព័ត៌មាន​ព្រៃនគរ
  • ១១ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​

Comments are closed.