ខ្មែរក្រោម ៣៥ ឆ្នាំ នៃ​ការ​ងើបឡើង​ដើម្បី​សិទ្ធិ​ម្ចាស់ការ និង​វត្តមាន​ក្នុង​ឆាក​អន្តរជាតិ​

0 421

​ដោយ ថាច់ ប្រីជា គឿន l ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១១

​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំនេះ ជា​កំណត់សម្គាល់​គម្រប់ ៣៥ ឆ្នាំ នៃ​ការ​ងើបឡើង​របស់ ប្រជាជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​ម្ចាស់ការ​របស់ខ្លួន​ពី​នឹម​អាណា និគម​វៀតណាម ។ ថ្ងៃនេះ កាលពី ៣៥ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ព្រឹត្តិការណ៍​បង្ហូរឈាម​មួយ​បានកើត​ឡើង នៅ​ខេត្ត​ព្រះ​ត្រពាំង រវាង​យុទ្ធជន​ខ្មែរក្រោម និង​កងទ័ព​នៃ​រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​យួន បាន​បណ្ដាល​ឲ្យ​យុទ្ធជន​ខ្មែរក្រោម ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ ជាច្រើនរូប​បាន​បូជាជីវិត​ក្នុង​ស​ម៌​ភូមិ​ត្រូវ​អាជ្ញាធរ​អាណានិគម​យួន​កាត់ទោស   ប្រ ហារ ជីវិត​និង កាត់ទោស ឲ្យ​ជាប់គុក​ពី ៣ ឆ្នាំ​រហូតដល់​អស់​មួយជីវិត ។

ព្រះតេជព្រះគុណ ថាច់ ស ឧបជ្ឈាយ៍វត្តកញ្ជោងកំពង់លាវស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនចង់ស្លាបសេកនឹង បង្គោលទង់វត្តកញ្ចោងកំពង់លាវបាញ់ប្រហារក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ដោយចោទព្រះអង្គថា ជាមេគំនិតនៃការបះបោរ ។
ព្រះតេជព្រះគុណ ថាច់ ស ឧបជ្ឈាយ៍វត្តកញ្ជោងកំពង់លាវស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តយួនចង់ស្លាបសេកនឹង បង្គោលទង់វត្តកញ្ចោងកំពង់លាវបាញ់ប្រហារក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា ដោយចោទព្រះអង្គថា ជាមេគំនិតនៃការបះបោរ ។

​ការ​ងើបឡើង​ដោយ​ប្រើ​ប្រដាប់អាវុធ​របស់​យុទ្ធជន​នៃ រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​កម្ពុជា ក្រោម​នេះ ជា ព្រឹត្តិការណ៍​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​មេរៀន​បរាជ័យ​មួយ​របស់​ប្រជា​ជាតិខ្មែរ ក្រោម​ហើយ​រដ្ឋាភិបាល​អាណា និគម​យួន​បាន ឆ្លើយតប​មកវិញ​ដោយ​ការសង​សឹក​ជា​ទ្រង់ ទ្រាយ​ប្រកាន់​ពូ​ជា​សាសន៍​មួយ​ចំពោះ អ្នក​ដែល ហ៊ាន​ងើប ឡើង​រំដោះជាតិ​ចេញពី​ការត្រួត ត្រា​របស់​ពួកគេ ។ ការបាញ់ប្រហារ​និង​ធ្វើ​ទារុណកម្ម អ្នក ជាប់គុក ខ្មែរក្រោម​នៅក្នុង​ព្រឹត្តិ កាណ៍​នេះ ជា​ទារុណកម្ម​ដ៏​អាថ៌កំបាំង​មួយ​មិន​ត្រូវបាន​ពិភពលោក ដឹងឮ​ឡើយ ។ ផ្ទុយ ពី​ការបរាជ័យ​ក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា​នេះ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ទឹក ចិត្ត​អង់ អាច​ក្លាហាន​គ្មានអ្វី​ប្រៀប​របស់​យុទ្ធជន​ខ្មែរក្រោម​ដែល​ហ៊ាន​ងើបឡើង​រំដោះ​ខ្មែរក្រោម ចេញពី​នឹម អាណា និគម​យួន​ដោយ​គ្មាន​ស្ដាយស្រណោះ​ជីវិត​ដើម្បី​បញ្ជាក់​ឲ្យ​ពិភពលោក ឃើញថា «​ខ្មែរក្រោម ស៊ូស្លាប់ ឈរ​តែ​មិន​ព្រមរ​ស់លុតជង្គង់​ឡើយ​» ។

​ការយក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​៖

​មតិ​ខ្លះ​ថា ការដែល​យុទ្ធជន​ខ្មែរក្រោម​នៃ រណសិរ្ស​សេរីភាព​ជាតិ​រំដោះ កម្ពុជា​ក្រោម ហ៊ាន​ងើបឡើង​តស៊ូ​ប្រ យុទ្ធ​ជាមួយ​កងទ័ព រដ្ឋាភិបាល​អាណានិគម​យួន​នោះ វា​ជា ការស្រមើស្រមៃ​មិនអាច​យកជ័យ ជំនះ​បានឡើយ ព្រោះថា បើ​គេ​ប្រៀបធៀប​កម្លាំង ភាគី​ទាំងសងខាង​នេះ ឃើញថា យួន​មាន​កងទ័ព​និង​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ឬ យើង​អាច​និយាយបានថា កម្លាំង​របស់គេ​ខ្លាំងក្លា មហិមា​នៃ ប្រទេសមួយ ។ ចំណែក ខ្មែរក្រោម​វិញ មាន​កម្លាំង កងទ័ព និង​ប្រដាប់អាវុធ​តិចជាង​យួន ព្រោះ​យើង​គ្រាន់ តែ​ជា​ចលនា​រណសិរ្ស ដ៏​តូច​មួយ​តែប៉ុណ្ណោះ ។ ត​ក្តា​ទាំងនេះហើយ បានធ្វើ​ឲ្យ​មតិ​ខ្លះ យល់ឃើញថា ការដែល​យុទ្ធជន​ខ្មែរក្រោម​ហ៊ាន​ងើបឡើង​នាពេលនោះ វា​ប្រៀបបាន នឹង «​ការយក​ពង មាន់​ទៅ​ជល់​នឹង​ថ្ម​» ។

​រស់​ព្រោះ​ហ៊ាន​ស្លាប់​៖

​ជាការ​ពិតណាស់ ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ថ្មី​ដ្បិតតែ​យុទ្ធជន​ខ្មែរក្រោម​មិនអាច ទទួលបាន​ជ័យជំនះ ទាំងស្រុង ក្នុងការ​នាំមក​នូវ​ភាពម្ចាស់ការ​ជូន​ប្រជាជាតិ​យើង​ក្ដី តែ​វា​ល្មម​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ទិ​ដ្ឋ ភាព មួយ ដែល​ប្រជាជាតិ ខ្មែរក្រោម​មិនអាច អត់ទ្រាំ​បាន​នូវ​ការឈឺចាប់ ដែល​កើតចេញពី​ការរើសអើង ពូជសាសន៍​ឈានដល់ ការជិះជាន់ និង​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​រដ្ឋការ​វៀតណាម​គ្រប់​របប នយោបាយ​។ ការបូជា​ជីវិត​របស់​យុទ្ធជន​ខ្មែរក្រោម នៅក្នុង​ស​ម៌​ភូមិ​នេះ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ ថា ប្រជាជាតិ​ខ្មែរក្រោម មាន​ទឹកចិត្ត​តស៊ូ​ដ៏​អង់អាច​ក្លាហាន​គ្មាន​ប្រៀប ហើយ​ពួក គេ​ចង់​បញ្ជាក់​ឲ្យ​រដ្ឋការ​យួន ដឹងថា «​ខ្មែរក្រោម​ស៊ូស្លាប់​ឈរ តែ​មិន​ព្រមរ​ស់លុតជង្គង់​» ក្រោម​ការជិះជាន់​និង​គាបសង្កត់​គ្រប់សព្វ​បែប យ៉ាង តាមតែ​ទំនើងចិត្ត​រដ្ឋាភិបាល អាណានិគម​យួន​ឡើយ ។​

​ទឹកចិត្ត​ក្លាហាន​មុះ​មុត​របស់​យុទ្ធជន ថាច់ ភី​, ថាច់ ភឿង​, ថាច់ ភឿន ដែល ហ៊ាន​ប្រយុទ្ធ ជាមួយ​កងទ័ព​យួន ដែល មាន​ក្រោះ​រហូតដល់​ពលី​ជីវិត និង​យុទ្ធជន ៣ រូប​ទៀត​គឺ យុវជន គឹម រី​, ថាច់ គុណ និង ថាច់ ឌា​ក ត្រូវបាន​រដ្ឋការ​យួន​កាត់ទោស ប្រហារជីវិត​នោះ​គឺជា ការ​«​ហ៊ាន​ស្លាប់​»​ឲ្យ​ឈាម ក្រហម ឆ្អៅ​របស់ខ្លួន​ស្រោច លើ​ផែនដី កម្ពុជា​ក្រោម​ដាស់​ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម​ភ្ញាក់ ខ្លួន​ក្រោក ឡើង​ប្រយុទ្ធ​ត​ទៅមុខទៀត​ដើម្បី «​ជាតិរស់​»​។

​វត្តមាន​នៅក្នុង​ឆាក​អន្តរជាតិ​៖

​មែន ! ពិតជា​មិន​ខុស​មែន ! យួន​ធ្លាប់បាន​ពោលថា សឺ​ង គុយ ម្នាក់​មិនគួរ​ឲ្យ​ខ្លាច​ទេ តែ​អ្វីដែល​គួរ​ឲ្យ​ខ្លាច នោះ គឺ មាន សឺ​ង គុយ រាប់ពាន់នាក់​បានកើត​ឡើង ។ ដូច្នេះ ការ បូជាជីវិត​របស់​យុទ្ធជន​ខ្មែរក្រោម នៅក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នោះ វា​ជាការ​ផុស​ឡើង នៃ​គំនិត​និង​ស្មារតី សឺ​ង គុយ យ៉ាងពិត​ប្រាកដ ដែល​គេ​ចាត់ទុកថា មាន សឺ​ង គុយ រាប់ ពាន់ រាប់ម៉ឺន​នាក់ បានកើត​ឡើង ។

​ការឈឺចាប់​គ្មាន​ព្រំដែន ព្រោះ​ប្រទេស​នៅក្រោម​ការជិះជាន់​របស់​អាណានិគម​យួន ភាព ឯកោ​និង​តែ​ល តោ​ល បាត់​ភាពម្ចាស់ការ​នៅលើ​ដែនដី​របស់ខ្លួន ដោយ​មិនមាន​បរទេស ណា​ដឹងឮ សូម្បីតែ​ខ្មែរ​ជាតិ សាសន៍​តែមួយ ដែលមាន​ព្រំដែន​ជាប់​គ្នា​នៅ​ជិតបង្កើយ​នេះ ហើយ បាន​ជម្រុញ​ឲ្យ​ប្រជាជាតិ​ខ្មែរក្រោម សម្រេច ថា «​ធ្វើការ​តស៊ូ ដើម្បី​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​» ក្នុងនាម​ជា​ប្រជាជាតិ​ដើម​មួយ​នៃ ដែនដី កម្ពុជា​ក្រោម ។ ការ សម្រេចចិត្ត​នេះ បាន​ជម្រុញ​ឲ្យ​ខ្មែរក្រោម​ទូទាំង​ពិភពលោក​ឯកភាព គ្នា​បង្កើតជា​ទង់ជាតិ របស់ខ្លួន​មួយ ដាច់ដោយឡែក ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ អង្គការ​ប្រជា ជាតិ​គ្មាន តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ក្រោយពី​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន ចូល​ជា​សមាជិក​នៃ​អង្គការ​មួយ​នេះ កាលពី​ថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០០១ មក ។

​ពេលនេះ​ហើយ ខ្មែរក្រោម​គ្រប់រូប គ្រប់​ស្រទាប់វណ្ណៈ គ្រប់​និន្នាការ​នយោបាយ ល្មម​ចូល មក​អង្គុយ​ទល់ មុខ​គ្នា ពិភាក្សាគ្នា ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្ដោតអារម្មណ៍​រួមគ្នា អំពី​រឿង​ប្រជា ជាតិខ្មែរ​ក្រោម​របស់​យើង ។ ប្រសិនបើ យើង​ជា​ខ្មែរក្រោម​ម្នាក់ៗ មិន​នាំគ្នា​ជួយ​គិតគូរ ដោះ ស្រាយ​បញ្ហា​របស់​យើង​ទេ គ្មាន​ព្រះ បាទ​ធម្មិក​ណា​មកជួយ​យើង​បានទេ ៕

Leave A Reply

Your email address will not be published.