ខ្មែរក្រោមចោទអាជ្ញាធរវៀតណាមថា បន្លំឯកសាររឹបយកដីខ្មែរ

0 91

​ដោយ សារព័ត៌មាន ព្រៃនគរ​

​នៅ​ខេត្ត​ក្រមួនស នៃ​ដែនដី​កម្ពុជា​ក្រោម​ឯណោះ​វិញ កសិករ​ខ្មែរក្រោម​បាន ចោទ អាជ្ញាធរ វៀត ណា​ម​ថា បានធ្វើ​លិខិត​ក្លែងបន្លំ​ដើម្បី​រឹប​យក​ដី​កេរ​របស់គាត់​ចែក ឲ្យ​បក្សពួក​របស់ ខ្លួន​ទាំង​បំពាន ។​

លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។
លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ
ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។

សំឡេង

​លោក យ័​ញ ស៊ី អាយុ ៦១ ឆ្នាំ នៅ​ភូមិ ថា​ន់ បិ​ន (Thanh Binh) ឃុំ​ថា​ន់​ឡុ​ក (Thanh Loc) ស្រុក ចូ​វ​ថា​ញ់  (Chau Thanh ) ខេត្ត​ក្រមួនស (Kien Giang) បាន​ប្រាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម​ថា ដី​របស់លោក​ចំនួន ៩ កុង ៣ កន្សែង ប្រមាណ ១ ហែក​តា ត្រូវ បាន​អាជ្ញាធរ​វៀតណាម ចេញ​សម្រេច​ក្លែងបន្លំ​ស៊ី​ញ៉េ​របស់ ចៅហ្វាយខេត្ត​ដើម្បី​រឹប​យក​ដី របស់​គ្រួសារ​គាត់​ទាំង​បំពាន ។​ ​លោក យ័​ញ ស៊ី បាន​មានប្រសាសន៍ថា ៖
(​សំឡេង លោក យ័​ញ ស៊ី​)
​លោក យ័​ញ ស៊ី បាន​បន្តទៀតថា អាជ្ញាធរ​វៀតណាម​បាន​ចុះមក​វាស់ដី​របស់គាត់ ហើយ បាន​ចែក​ទៅ​ឲ្យ​បក្សពួក​របស់ខ្លួន​តាម​សេចក្ដីសម្រេច​នេះ​រួចហើយ ប៉ុន្តែ​គ្រួសារ​លោក​នៅ មិនទាន់​ដឹងថា នឹងត្រូវ​ប្ដឹងទៅ​ទីណា​ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ខ្លួន​នៅឡើយ ។​
​លោក យ័​ញ ស៊ី មានប្រសាសន៍ថា​៖
(​សំឡេង លោក យ័​ញ ស៊ី​)
​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នឹងធ្វើ​សេចក្ដីរាយការណ៍​ពី​ប្រភព​ផ្សេងទៀត​ទាក់ទិន​ករណីនេះ ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​ពិត អ​ព្យា​ក្រិត ដល់​ប្រិយមិត្ត​អ្នក​ស្ដាប់​នៅពេល​ក្រោយ ។​
​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ជាច្រើន គ្រួសារ​តែងតែ​ត្រូវបាន​អាជ្ញាធរ វៀតណាម​ចាប់​ដាក់គុក ព្រោះ​ក្រោក​ឡើង​ទាមទារ​ដី​កេរ​ដែល​អាជ្ញាធរ​បាន​រឹប​យក ក្នុងពេល កន្លងមក អ្នក​ទាំងនោះ មាន លោក ចៅ ហេន នៅ​ខេត្ត​មាត់ជ្រូក  អ្នកស្រី ត្រឹង ធី ចូ​វ នៅ​ខេត្ត​ព្រះ​ត្រពាំង និង លោក វិ​ន បា នៅ​ខេត្ត​ឃ្លាំង ជាដើម ។​

Leave A Reply

Your email address will not be published.