ខ្មែរ​ក្រោម​សុំ EU ​និង UN ជួយ​ដោះស្រាយ​ករណី​រំលោភ​សិទ្ធិមនុស្ស

0 3,677

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​​តែ​បង្រៀន​អក្សរសាស្រ្ត​ខ្មែរ។ ព្រះសង្ឃ​មួយ​អង្គ​បាន​រួច​ចេញ​ពី​ពន្ធនាគារ​វិញ ហើយ​រីឯ​មួយ​អង្គ​ទៀត​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។ សកម្មជន​សិទ្ធិ​មនុស្ស​​​មាន​ការ​ព្រួយ​បារម្ភ​ថា ​ព្រះសង្ឃ​ទាំងពីរ​អង្គ​អាច​នឹង​រង​ការ​ធ្វើ​ទុក​បុកម្នេញ​ថែមទៀត​ក្នុង​ពេល​ខាង​មុខ។ ​លោក ម៉ែន គឹមសេង នៃ​វីអូអេ​ សម្ភាស​​លោក​ ប្រាក់​ សេរីវុឌ្ឍ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំងស្រុង​ដូច​តទៅ ៖

លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត VOA Khmer
លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត VOA Khmer
Leave A Reply

Your email address will not be published.