សមាគម​ខ្មែរក្រោម​នៅ Florida ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​

0 214

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ស្ត្រី​ខ្មែរ​ទីក្រុង Petersburg នៃ​រដ្ឋ Florida នៅ​ថ្ងៃ​សៅរ ទី ០៨ ខែមីនា នេះ បាននាំគ្នា​ប្រារព្ធ​កម្មវិធី “​ទិវា នារី​អន្តរជាតិ​” ដើម្បី​ចូលរួម​ក្នុងការ​លើកតម្កើង​សិទ្ធិ​ស្ត្រី​ខ្មែរ ។ កម្មវិធី​នេះ រៀបចំ​ដោយ​សមាគម​ខ្មែរក្រោម នៅក្នុង​តំបន់​មួយ​នេះ ។​

ស្រ្តីខ្មែរចូលរួមទិវានារីអន្តរជាតិ នៅ Florida រៀបចំ ដោយសមាគមខ្មែរក្រោម ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ។
ស្រ្តីខ្មែរចូលរួមទិវានារីអន្តរជាតិ នៅ Florida រៀបចំ ដោយសមាគមខ្មែរក្រោម ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ។ រូបថត កៀង សូធូ

ចុចស្ដាប់ Khmer Wonman in Flrorida

អ្នកស្រី គឹម ឡាយ ប្រធាន​ស្ត្រី​ខ្មែរ ប្រចាំ​រដ្ឋ Florida ដែល​បាន​ចូលរួម​ចាត់ចែង​ក្នុង​កម្មវិធី​មួយ​នេះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ថា ពិធី​នេះ​ធ្វើឡើង ដើម្បី​ឲ្យ​ស្ត្រី ខ្មែរ​នៅ ក្នុង​ពិភពលោក​ភ្ញាក់រឭក​ដឹងខ្លួន​ថា ស្ត្រី​ក៏មាន​សិទ្ធិ​ដូច​បុរស​ដែរ ។ អ្នកស្រី​បាន​បន្តទៀតថា ដោយ ឃើញ​ស្ រ្តី​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​រងទុក្ខវេទនា ដោយ​រដ្ឋាភិបាល​វៀតណាម ធ្វើទុក្ខ​ម្នេញ​មានការ​ចាប់​ដាក់​ពន្ធ​នា គារ​ជាដើម ទើប​អ្នកស្រី​ផ្ដួចផ្ដើម​ឲ្យ​មានកម្ម​វិធី​មួយ​នេះ​ឡើង ដើម្បី​ជួបជុំគ្នា​មក ភា​ក្សា​គ្នា​ថា តើ​ក្រុម​ស្ត្រី​របស់ ពួកគាត់ អាចជួយ​អ្វីខ្លះ​ដល់​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​ជួប​ការលំបាក ។​

(​សំឡេង​)

​អ្នកស្រី ឡឹម បុប្ផា បាន​មានប្រសាសន៍ថា នៅ​សហរដ្ឋអាមេរិក ស្ត្រី​មាន​សិទ្ធិសេរីភាព​ពេញលេញ ដូច​បុរស ដែរ ហើយ​ស្ត្រី​មិន​ត្រូវបាន​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​ឡើយ ខណៈដែល​នៅ​ប្រទេស​កម្ពុជា​ស្ត្រី​ត្រូវ បាន​រដ្ឋា ភិ​បាល​ធ្វើទុក្ខបុកម្នេញ​រៀងរាល់ថ្ងៃ ។​

​អ្នកស្រី​បាន​បន្តទៀតថា កម្មវិធី​នេះ វា​មាន​សារៈសំខាន់ ក្រៅពី​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​យល់​ពី​សិទ្ធិ និង​កាតព្វកិច្ច របស់ ខ្លួន​ពួកគាត់ ក៏​អាច​រៃអង្គាស​ថវិកា​គ្នា ដើម្បី​ជួយ​ដល់​ស្ត្រី​ខ្មែរ​ក្រីក្រ និង​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិ មនុស្ស ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា និង នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។​

(​សំឡេង​)

​អ្នកស្រី ប៉ុល ហ​ន្ថា បាន​ថ្លែងថា អ្នកស្រី​ចូលរួម​កម្មវិធី “​ទិវា​សិទ្ធិ​ស្ត្រី​” នេះ ដោយ​ឃើញ​នៅ​ស្រុក​ខ្មែរ ស្ត្រី​ត្រូវ បាន​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​យ៉ាង​ព្រៃផ្សៃ ក្នុងនោះ មាន​ស្ត្រី បឹងកក់ ជាដើម ដែល​ផ្ទុយ​ពី​សហរដ្ឋអាមេរិក ស្ត្រី​មាន​សិទ្ធិ​ពេញលេញ​គ្រប់បែបយ៉ាង ។ អ្នកស្រី​បន្តថា ការចូលរួម របស់​អ្នកស្រី ជា​សារ​អំពាវនាវ​មួយ​ផ្ញើ​ទៅដល់​ស្ត្រី​ខ្មែរ​ដទៃទៀត​ក្នុង​ពិភពលោក ឲ្យ​ចូលរួម​ក្នុង​ទិវា​នេះ​ឲ្យ កាន់តែ​ច្រើនឡើង ព្រោះ​ទិវា​នេះ ជា​ឱកាស​មួយ​ដែល​ពិភពលោក​បានផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​ឲ្យ​មាន​សិទ្ធិ​ដូច បុរស​ដែរ ។

ស្រ្តីខ្មែរចូលរួមទិវានារីអន្តរជាតិ នៅ Florida រៀបចំដោយសមាគមខ្មែរក្រោម ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ។
ស្រ្តីខ្មែរចូលរួមទិវានារីអន្តរជាតិ នៅ Florida រៀបចំដោយសមាគមខ្មែរក្រោម ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ។ រូបថត កៀង សូធី

​ស្ត្រី​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម មិនមាន​សិទ្ធិ​ប្រារព្ធ​ពិធីបុណ្យ “​ទិវា​សិទ្ធិនារី​អន្តរជាតិ​” ដូច​ពលរដ្ឋ​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ទេ ។ ជាពិសេស ពួកគាត់​តែង​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ទុក​បុក​ម្នេញ ចាប់​ដាក់​ពន្ធ នាគារ ដោយ​គ្មាន​ច្បាប់​ការពារ​ឡើយ ។ នេះ​បើតាម​ការអះអាង របស់ អ្នកស្រី កៀង សូ​ធី ប្រធាន​គណៈ​កម្ម ការ យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែរនោះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម នៅថ្ងៃនេះ ។​

​អ្នកស្រី កៀង សូ​ធី បាន​បន្តទៀតថា សព្វថ្ងៃ មាន​ស្ត្រី​ខ្មែរក្រោម​ពីររូប ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ចាប់​ដាក់ពន្ធនាគារ ដោយ​គ្រាន់តែ​ពួកគាត់​ជួយ​ទូងស្គរ​ក្នុង​វត្ត​ព្រៃ​ជាប់ ដើម្បី​ជំទាស់​នឹង​អាជ្ញាធរ​វៀតណាម ចូលមក​វត្ត​ចាប់​ព្រះសង្ឃ​ផ្សឹក ។​

(​សំឡេង​)

​អ្នកស្រី កៀង សូ​ធី បាន​បន្តទៀតថា ក្រៅពី​ប្រារព្ធ​ពិធីបុណ្យ​នេះ ស្ត្រី​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ ចូលរួម​រាល់​សកម្មភាព​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ស្ត្រី​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម ក្នុងនោះ មាន​ចូល​ថ្លែងការណ៍ នៅក្នុង​គណៈកម្មការ​អង្គការ​លុបបំបាត់​ការរើសអើង​លើ​ស្ត្រី ហៅ​កាត់ ថា CEDAW នៃ​អង្គការសហប្រជាជាតិ ផងដែរ ។​

​សូមជម្រាបថា ទិវា​នារី​អន្តរជាតិ ជា​ទិវា​សកល ប្រារព្ធ​ឡើង​ដើម្បី​អបអរ​សមិទ្ធផល ដែល​ស្ ត្រី​ទទួលបាន ទាំង​វិស័យសេដ្ឋកិច្ច នយោបាយ និង​សង្គម ទាំងពី​អតីតកាល បច្ចុប្បន្នកាល និង ទៅ​ថ្ងៃ​អនាគត ។ ឆ្នាំនេះ ជា​ខួប ១០៣ ឆ្នាំ នៃ​ទិវា​មួយ​នេះ ។ ទិវា​នេះ បានកកើតឡើង​ដោយ​ចលនា នយោបាយ​ទាមទារ​សិទ្ធិ​ស្មើ ភាព​រវាង​បុរស​និង​ស្ត្រី ៕

Leave A Reply

Your email address will not be published.