សម​ណ​និស្សិត​ខ្មែរក្រោម​រៀបរៀង​បោះពុម្ព​សៀវភៅ​មូលដ្ឋាន​ភាសាសំស្ក្រឹត​ ​សម្រាប់​សិក្សា​នៅ​កម្ពុជា​ក្រោម​

366

​ដោយ សឺង ថាយធន|សារព័ត៌មានព្រៃនគរ

ព្រះសង្ឃ​ជាស​មណះ​និស្សិត​ខ្មែរក្រោម​ចំនួន ​១៥ ​អង្គ​ ដែល​កំពុង​សិក្សា​បណ្ដា​ថ្នាក់បរិញ្ញាប័ត្រ​ត្រី​ទោ ​និង​ឯក​ នៅ​ថ្ងៃ​សុក្រ​ទី ០៧​ សីហា​ឆ្នាំ​ ២០១៥ ​ម្សិលមិញ​នេះ បាន​បើក​កម្មវិធី​ប្រជុំ​មួយ ​ដើម្បី​ពិនិត្យប្រយោគ អក្ខរាវិរុទ្ធ​ នៅ​សកលវិទ្យា​ល័យ​​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ​នៃ​ខេត្ត​អយុធ្យា ប្រទេស​ថៃ​ ។​

សម​ណ​និស្សិត​ខ្មែរក្រោមប្រជុំគ្នា គ្រោងបោះពុម្ព​សៀវភៅ​មូលដ្ឋាន​ភាសាសំស្ក្រឹត​ ​សម្រាប់​សិក្សា ​នៅ​កម្ពុជា​ក្រោម​ ។
សម​ណ​និស្សិត​ខ្មែរក្រោមប្រជុំគ្នា គ្រោងបោះពុម្ព​សៀវភៅ​មូលដ្ឋាន​ភាសាសំស្ក្រឹត​ ​សម្រាប់​សិក្សា ​នៅ​កម្ពុជា​ក្រោម​ ។

សៀវភៅ​នេះ​បាន​ចងក្រង​រៀបរៀង​អស់​រយះពេល​មួយឆ្នាំ​ដោយ​ភិក្ខុ ថាច់​ច័ន្ទ​សុធីរ៍ ជាស​មណ​និស្សិត​ឆ្នាំ​ទី ​៣​ មុខជំនាញ​ភាសាសំស្ក្រឹត​នៃ​សកល​វិទ្យាល័យ​មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ​។​ ក្រោយពី​ពេល​ពិនិត្យសម្រេច​ចប់ ព្រះតេជព្រះគុណ ថាច់​ច័ន្ទ​សុធីរ៍ បាន​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​សម្លេង​កម្ពុជា​ក្រម​ថា ព្រះអង្គ​មាន​គោម​បំណង​រៀបរៀង​សៀវភៅ​មូលដ្ឋាន​ភាសាសំស្ក្រឹត​នេះ​ឡើង​ ​ប្រយោជន៍​រួមចំណែក​ ក្នុងការ​សិក្សា ស្រាវជ្រាវ ដល់​ព្រះសង្ឃ សិស្ស និស្សិត​​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ទន្ទឹម​និង​កម្មវិធីសិក្សា​ភាសាសំស្ក្រឹត​ទើបតែ​​បាន​ចាប់​ដើម​រៀន ​និង​បង្រៀន​នៅ​វិទ្យាស្ថាន​ព្រះពុទ្ធសាសនា​ខ្មែរ​នាទី​ក្រុង​ព្រែក​ឬ​ស្សី​ ។

​សម្លេង​៖

​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​និង​កែស​ម្រេច អនុប្រធាន​មូលនិធិ​ពុទ្ធិកសិក្សា​ខ្មែរ​​ថេរ​វាទ​វៀតណាម​ខាង​ត្បូង ភិក្ខុ​ ថាច់​ តារា និស្សិត​ថ្នាក់បណ្ឌិត​គ្រប់គ្រង​សិក្សាធិការ បាន​មាន​ទេរ​ដីកា​ថា ​៖

​សម្លេង​៖

​សូម​រំឭក​ផងដែរ​ថា ការបោះពុម្ព​សៀវភៅ​ក្បួនច្បាប់​សម្រាប់​សិក្សា​ដោយ​ព្រះ​​សង្ឃ​ខ្មែរក្រោម​ នៅក្រៅ​ប្រទេស តែង​ត្រូវបាន​រំលោភសិទ្ធិ​ពី​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​ដោយ​ចោទថា​មិនបានការ​អនុញ្ញាត ​និង​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​ក្រុង​ហាណូយ ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ១៣​ កុ​ម្ភៈ​ ២០១៤ អាជ្ញាធរ​យួន​នៃ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បាន​រឹប​យក​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​ ដែល​រៀបរៀង​ដោយ​លោក​ថាច់ ​ឯក ​នឹង​បោះពុម្ពផ្សាយ​ដោ​យស​មណនិស្សិត​ ​ថាច់​ ច័ន្ទ​តារា​ ៕

កំណត់ហេតុ ស្តីពីការដកហូត​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​ ដែល​រៀបរៀង​ដោយ​លោក​ ថាច់ ​ឯក កាលពី​ថ្ងៃទី​ ១៣​ កុ​ម្ភៈ​ ២០១៤ ដោយអាជ្ញាធរ​យួន​នៃ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។
កំណត់ហេតុ ស្តីពីការដកហូត​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ​ ដែល​រៀបរៀង​ដោយ​លោក​ ថាច់ ​ឯក កាលពី​ថ្ងៃទី​ ១៣​ កុ​ម្ភៈ​ ២០១៤ ដោយអាជ្ញាធរ​យួន​នៃ​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។

Comments are closed.