ខ្មែរក្រោម​ទាមទារ​ឲ្យ​សង​សំណង​ថ្លៃ​ដីស្រែ​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​

0 484

ដោយ ថាច់ ប្រីជា គឿន

ពលរដ្ឋខ្មែរ​ក្រោម​នៅ​ទីរួមខេត្ត​ព្រះត្រពាំង​ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​យួន​សង​សំណង​ថ្លៃ​ដីស្រែ​ចម្ការ​របស់​ខ្លួន​ ដែល​ពួកគាត់​ចាត់ទុកថា​ អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ធ្វើជា​ព្រែក​សាធារណៈ​ កាលពី​ឆ្នាំ​ ១៩៨៤​ ។ ការ​ទាមទារ​នេះ​ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​យួន​ នា​ពេល​បច្ចុប្បន្ន​ បាន​លុប​ព្រែក​នេះ​ ហើយ​ពុះ​ជា​ឡូ​លក់​ដើម្បី​យក​លុយ​ ។ អាជ្ញាធរ​យួន​បាន​ឆ្លើយតប​ថា​ ខ្លួន ​នឹង​មិន​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​របស់​ម្ចាស់ដី​ទេ​ ។

ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។
ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។

យោង​តាម​លិខិតស្នើ​លើក​ទី​ ៣ របស់​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ (Son​ Thi​ Pruc​) អាយុ​ ៧៨​ ឆ្នាំ​ នៅ​ ភូមិ​ម៉ី​កឹង​ My​ Can​) ឃុំ​ង្វៀ​តហ្វា​ (Nguyet​ Hoa​) ស្រុក​កំពង់ធំ​ ដែល​យួន​ហៅថា​ ស្រុក​ចូវ​ថាញ់​ (Chau​ Thanh​) ខេត្ត​ព្រះត្រពាំង​ បច្ចុប្បន្ន​ជា​ សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ បាន​ផ្ញើ​ទៅ​អាជ្ញាធរ​យួន​ឲ្យ​សង​សំណង​ថ្លៃ​ដី​នោះ​ បាន​រៀបរាប់​ថា​ អាជ្ញាធរ​យួន​បាន​រឹបយក​ដី​របស់​គាត់​ប្រមាណ​ ២.២០០​ ម៉ែត្រការ៉េ​ ទៅ​ធ្វើជា​ព្រែក​សាធារណៈ​ ។ លិខិត​របស់​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ បាន​បញ្ជាក់​ថា​ គាត់​ឈឺចាប់​យ៉ាង​ខ្លាំង​ ដោយ​បានឃើញ​អាជ្ញាធរ​យួន​ នា​ពេល​បច្ចុប្បន្ន​ បាន​លុប​ព្រែក​នេះ​ ហើយ​ពុះ​ដី​ជា​ឡូ​លក់​ តែ​មិនបាន​សង​សំណង​ថ្លៃ​ដី​ឲ្យ​គាត់​ឡើយ​ ។

ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។
ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។

អាជ្ញាធរ​យួន​ខេត្ត​ព្រះត្រពាំង​ បាន​ឆ្លើយតប​ថា​ គេ​ នឹង​មិន​ពិនិត្យ​ឡើងវិញ​នូវ​សំណើ​របស់​ម្ចាស់ដី​ទេ​ ។ យោង​តាម​លិខិត​របស់​គណៈកម្មការ​ប្រជាជន​ទីក្រុង​ព្រះត្រពាំង​ (Uy​ Ban​ Nhan​ Dan​ Thanh​ Pho​ Tra​ Vinh​ ) របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ចុះ​ថ្ងៃទី​ ៧ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ឆ្លើយតប​ទៅ​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ ថា​ អាជ្ញាធរ​យួន​ពិតជា​បាន​រឹបយក​ដីស្រែ​ប្រមាណ​ ២.២០០​ ម៉ែត្រការ៉េ​ របស់​ លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ មែន​ ដើម្បី​ជីកព្រែក​សាធារណៈ​ កាលពី​ឆ្នាំ​ ១៩៨៤​ ។ លិខិត​ឆ្លើយតប​នេះ​ដដែល​បាន​បញ្ជាក់​ថា​ ក្រៅពី​បាន​យក​ដី​របស់​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ អាជ្ញាធរ​យួន​ក៏បាន​រឹបយក​ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​ប្រមាណ​ ៥៥​ គ្រួសារ​ផ្សេងទៀត​ ដែល​សរុប​ផ្ទៃដី​ប្រមាណ​ជាង​ ៤៨.០០០​ ម៉ែត្រការ៉េ​ ។

ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។
ដី​របស់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​សង្កាត់​ទី​ ៩ ទីក្រុង​ព្រះត្រពាំង​ ខេត្ត​ព្រះត្រពាំង​ ដែល​អាជ្ញាធរ​យួន​បាន​រឹបយក​ទៅ​ជីកព្រែក​ ។

អាជ្ញាធរ​យួន​បាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា​ គេ ​នឹង​មិន​សង​សំណង​ថ្លៃ​ដីធ្លី​ទៅ​លោកយាយ​ ស៊ើង​ ធី​ ព្រឹក្ស​ ទេ​ ដោយ​សំអាង​លើច្បាប់​ដីធ្លី​ ឆ្នាំ​ ២០០៣​ របស់​រដ្ឋាភិបាល​វៀតណាម ​បាន​ចែងថា​ រដ្ឋ​មាន​សិទ្ធិ​ដកហូត​ដីធ្លី​ពី​ប្រជាជន​ ដើម្បី​យក​ទៅ​ធ្វើជា​សម្បត្តិ​សាធារណៈ​ និង​រដ្ឋ​មាន​សិទ្ធិ​លុប​ព្រែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ សង្គម​បាន​ ដោយ​មិន​ខុសច្បាប់​អ្វី​ឡើយ​ ៕

Leave A Reply

Your email address will not be published.