ខ្មែរក្រោម​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ​

0 53

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃ​ព្រឹក ថ្ងៃ​ពុធ ទី ០៥ ខែកុម្ភៈ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅតាម​ប្រទេស​នានា ក្នុង​ទ្វីប​អ៊ឺរ៉ុប​បានមក​ជួបជុំគ្នា​ធ្វើ បាតុកម្ម នៅ មុខការ​យា​ល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​ប្រឆាំងនឹង​រដ្ឋា​ភិ បាល​វៀត ណា​ម ដែល​បាន​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ស្របពេល ដែល​តំណាង រដ្ឋាភិបាល វៀតណាម​ចូល​ឆ្លើយ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គ ការ សហ ប្រជាជាតិ តាម​កាលកំណត់ ហៅ​កាត់​ថា UPR ។​

2kkf05feb2014
សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅស្វិស ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

ចុចស្ដាប់ សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅស្វិស

​បាតុករ​ដែល​បាន​ចូលរួម​បាតុកម្ម បាន​លើក​បដា​រូបថត​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម ចាប់ ដាក់ពន្ធនាគារ​ភ្ជាប់​ជាមួយ​អក្សរ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ជនរងគ្រោះ​ទាំងនោះ ។ បាតុករ​បាន​ស្រែក ជ័យ​ឃោស​ន៍ និង​បញ្ចេញមតិ ថ្កោលទោស​រដ្ឋាភិបាល​វៀ​ត​ណា​ម​ថា បាន​រំលោភសិទ្ធិ​លើ​ពលរដ្ឋ ខ្មែរក្រោម យ៉ាងធ្ងន់ធ្ងរ ។​

ទោះបី​មេឃ​បា​នប​ង្អុះ​ភ្លៀង​យ៉ាងច្រើន​យ៉ាងណាក៏ដោយ ក៏​មិនអាច​រាំងដំណើរ​បាតុក​រ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម មកជួប​ជុំគ្នា​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​រក​យ​ត្តិ​ធម៌​ជូន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ត្រូវបាន រដ្ឋាភិបាល វៀត ណា​ម ចាប់​ដាក់គុក នៅ​កម្ពុជា​ក្រោម នោះទេ ។ នេះ​បើតាម​ការ​ថ្លែង​របស់ លោក ថាច់ ង៉ុ​ក ថាច់ ប្រ ធាន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែល​បានបញ្ជាក់​ទៅកាន់​បាតុករ នៅ​ទីលាន​ប្រជា​ធិ​បេ​តយ្យ មុខ​ការិយាល័យ​អង្គ ការ​សហប្រជាជាតិ ។​

​លោក ថាច់ ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

“​ដូច្នេះហើយ បានជា​បងប្អូន​ខ្មែរ ខ្មែរក្រោម ហ្នឹង សុខចិត្ត​ស៊ូទ្រាំ​នៅក្រោម​ភ្លៀង​ត្រជាក់ នៅក្រោម​ដំណក់ទឹកភ្លៀង ។ ដូច្នេះ ខ្ញុំ​សង្ឃឹមថា បងប្អូន​យើង​ខិតខំ​ទាំងអស់គ្នា​ជួយ​តស៊ូ​ឡើង ហើយ​ត្រូវតែ​ហ៊ាន​ប្ដេជ្ញាចិត្ត ។ នៅ​នេះ យើង បង់កម្លាំង បង់​ទឹកចិត្ត និង​បង់​ថវិកា​តិចតួច តែ​បងប្អូន​យើង ព្រះសង្ឃ​យើង​នៅក្នុង​ស្រុក គឺ​បង់ជីវិត ” ។​

​លោក ថាច់ ង៉ុ​ក ថាច់ បាន​បញ្ជាក់ថា ខ្មែរក្រោម​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ធ្វើ​ទុក​បុក​ម្នេញ​ជា​យូរ​មកហើយ គឺ រងគ្រោះ​ចាប់តាំងពី​វៀតណាម​មក​គ្រប់គ្រង​ខ្មែរក្រោម នៅក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ លោក​ថា មកដល់​ពេល នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែ​ធ្វើ​សកម្មភាព​ឈានដល់​ដំណាក់កាល​ទី ២ ហើយ ខណៈដែល​ដំណាក់ កាល​ទី ១ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ចំណាយពេល ជាង ១០ ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹងថា ខ្មែរ ក្រោម​ជា​នរណា ។ មកដល់ពេលនេះ ជា​ដំណាក់កាល​ទី ២ ខ្មែរក្រោម ត្រូវបាន​សហគមន៍​ដឹង​ច្បាស់​ហើយៗ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែ​រៀបចំ​ឯកសារ​ផ្សេងៗ​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​វៀតណាម លើ​ពលរដ្ឋ​ខ្មែរក្រោម ជូនទៅ អង្គការ​ការ​អន្តរជាតិ​នានា​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ដល់​បញ្ហា​ខ្មែរក្រោម ។​

​លោក ថាច់ ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

“​យើង​ចំណាយពេល​អស់​រយៈពេល ១០ ឆ្នាំ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ស្គាល់​ថា តើ​ខ្មែរក្រោម​ជា នរណា ។ នៅក្នុងពេល​បច្ចុប្បន្ននេះ មានការ​យកចិត្តទុកដាក់​ទាំង​អង្គការសហប្រជាជាតិ ទាំង​ក្រុមប្រឹក្សា សិទ្ធិមនុស្ស សហគមន៍​អ៊ឺរ៉ុប ក៏​ដូច​រដ្ឋាភិបាល​នានា មាន ប្រទេស​កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី និង​សហគមន៍​អ៊ឺរ៉ុប ជាដើម ដែល​គេ​យកចិត្តទុកដាក់ ហើយ​គេ​ស្គាល់​ខ្មែរក្រោម​យ៉ាងច្បាស់​” ។​

​អ្នកស្រី ថាច់ សុភាព ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ស្វិ​ស បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម​ថា អ្នកស្រី​មក​ធ្វើបាតុកម្ម​នេះ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម ដែល​ត្រូវបាន​វៀតណាម​ចាប់​ដាក់ពន្ធនាគារ​ទាំង​អយុត្តិធម៌ ។ លោកស្រី​បាន​បន្តទៀតថា លោកស្រី សប្បាយរីករាយ ដែល​បានឃើញ​ពលរដ្ឋ​ខ្មែរ​មានចិត្ត​ស្រឡាញ់​ជាតិ ហើយ​បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម ដើម្បី​ជួយ​ដល់ ព្រ​សង្ឃ​ដែល​ត្រូវ បាន​វៀតណាម​ចាប់​ដាក់ពន្ធនាគារ ។​

អ្នកស្រី ថាច់ សុភាព បាន​ថ្លែងថា​៖

“ នាង​ខ្ញុំ មាន​អារម្មណ៍​ថា​សប្បាយរីករាយ ហើយ​ឃើញ​បងប្អូន​យើងទាំងអស់គ្នា​ដែលមាន ឆន្ទៈ​ជួយ​បង ប្អូន​ខ្មែរ កម្ពុជា​ក្រោម …​។ គ្រប់ពេលវេលា ពេល​បងប្អូន​ខ្មែរក្រោម​មានទុក្ខ បងប្អូន​ខ្មែរ​កណ្ដាល​ទាំងអស់ នៅ​ជុំវិញ ពិភពលោក បានមក​កាន់​ទីនេះ ដើម្បី​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​ប្រទេស​ដែល​បាន​ធ្វើបាប បងប្អូន​ខ្មែរ​យើង​នៅ កម្ពុជា​ក្រោម​” ។​

ព្រះតេជព្រះគុណ សឺ​ន វុ​ឌ្ឍ ព្រះសង្ឃ​ខ្មែរក្រោម មកពី​ប្រទេស​បារាំង បាន​ថ្លែងថា ព្រះអង្គ​មានការ​ឈឺចាប់​ពេល បាន ឃើញ រដ្ឋាភិបាល​វៀតណាម បាន​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សឹក និង​ដាក់ពន្ធនាគារ​ទាំង​កម្រោល ។ ព្រះអង្គ បាន​បន្តទៀតថា អ្វីដែល​នាំ​ឲ្យ​ព្រះអង្គ​និមន្ត​ចេញមក​ធ្វើបាតុកម្ម​នេះ គឺ​ចង់​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ មាន​ប្រទេស មហាអំណាច​ធំៗ​ជាដើម ជួយ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ។​

​ព្រះតេជព្រះគុណ សឺ​ង វុ​ឌ្ឍ បាន​មាន​ថេរ​ដីកា​ថា​៖

“​ចង់​ឲ្យ​ប្រទេស​ដែលមាន​មហាអំណាច​ធំៗ ដូចជា​បារាំង​ក្ដី ដូចជា​ខាង​សហភាព​អ៊ឺរ៉ុប​ក្ដី និង​បណ្ដា​ប្រទេស​នានា ដែលជា សមាជិក​នៃ​អង្គការសហប្រជាជាតិ​ហ្នឹង យក​ត្រចៀក យក​ភ្នែក ដើម្បី​មើល​ដល់​ពលរដ្ឋ​ខ្មែរក្រោម ផង​” ។​

​ឆ្លើយតប​នឹង​ការ​លើកឡើងថា វៀតណាម​មានការ​រំលោភ​សិទ្ធិមនុស្ស​នោះ តំណាង​គណៈកម្មការ​សាសនា​នៃ​រដ្ឋា ភិ​បាល វៀតណាម បាន​ថ្លែង​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ថ្ងៃទី ០៥ ខែកុម្ភៈ ថា រដ្ឋាភិបាល ជានិច្ច កាល​តែងតែ​ការពារ​សិទ្ធិសេរីភាព​សាសនា​របស់​ប្រជាពលរដ្ឋ ។ រដ្ឋធម្មនុញ្ញ​ថ្មី នៃ​ប្រទេស​វៀតណាម​បាន ទទួលស្គាល់​នូវ​សិទ្ធិ​ទាំងនេះ ។​

តំណាង​រដ្ឋាភិបាល​វៀត​ណា​ម​បាន​ថ្លែងបន្ត​ទៀតថា ក្រុម​សាសនា​នៅក្នុង​ប្រទេស​វៀតណាម ត្រូវបាន​រដ្ឋាភិបាល ទទួល ស្គាល់ ហើយ​អាគារ​សម្រាប់​គោរពបូជា​សាសនា​ជាង ៣.០០០ ត្រូវបាន​សាងសង់​ថ្មី ។ រាល់​ក្រុម​សាសនា នៅក្នុង ប្រទេស​មាន​សិទ្ធិ​ទាក់ទង​សាសនា​នៅក្រៅ​ប្រទេស និង​អាច​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ។ រៀងរាល់ ឆ្នាំ មាន បរិស័ទ​សាសនា​រាប់រយ​នាក់​បានចេញ​ក្រៅប្រទេស ដើម្បី​បណ្ដុះបណ្ដាល ។ រាល់​ព្រឹត្តិការណ៍ ១០០ ឆ្នាំ របស់ សាសនា គ្រឹ​ស្ត​ផ្សាយ​ចូល​ប្រទេស​វៀតណាម មានការ​ចូលរួម​ពី​មេដឹកនាំ​សាសនា​គ្រឹ​ស្ត​មកពី​សហរដ្ឋអាមេរិក កូរ៉េ និង​ប្រទេស​អ៊ឺរ៉ុប ។ ក្រៅពីនេះ រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម ប្រារព្ធ​ពិធី បុណ្យ​វិសាខបូជា​អង្គ ការ​សហ ប្រជាជាតិ​នៅ​ហាណូយ ផងដែរ ។​

​សូមបញ្ជាក់ថា ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ គឺ​ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី នៃ​វត្ត​សេរី តាសេក ត្រូវបាន​រដ្ឋាភិបាល​ចាប​ដាក់គុក កាលពី​ឆ្នាំទៅ​មិញ ដោយ​ចោទថា ព្រះសង្ឃ​ទាំង​អង្គ​នេះ បាន​ទាក់ទង​ទៅ ខ្មែរ ក្រោម នៅក្រៅ​ប្រទេស ។ ក្រោយមក​តុលាការ​វៀតណាម​បានប្រកាស​សាលក្រម​ឲ្យ ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ។ ទង្វើ​ទាំងនេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​មើលឃើញថា វៀត ណា​ម​បាន អនុវត្ត​ផ្ទុយ​នឹង​អ្វីដែល​ខ្លួន​បាន​ថ្លែង​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ថា រាល់​ក្រុម​សាសនា​នៅ ក្នុងប្រទេស​ត្រូវបានរ​ដ្ឋា​ភិ​បាល​គោរព ៕​

ខាងក្រោម​ជា​រូបថត​សកម្មភាព​បាតុកម្ម​នៅមុខ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ថាច់ វាសនា​

1kkf05feb20143kkf05feb2014

4kkf05feb2014

Leave A Reply

Your email address will not be published.