ខ្មែរក្រោមតាំងលំនៅដំបូងបង្អស់ នៅកម្ពុជាក្រោមជាង ២០០០ ឆ្នាំ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សៀវភៅមគ្គុទ្ទេសទេសចរណ៍អន្តរជាតិ អំពី “ប្រទេសវៀតណាម” ជាភាសាអង់គ្លេស ដែលបោះពុម្ពដោយក្រុមហ៊ុន Lonely Planet បានសរសេរអំពីប្រវត្តិកម្ពុជាក្រោម និងព្រឹត្តិការណ៍រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃខ្មែរ ក្រោមផ្សឹក និងដាក់ពន្ធនាគារក្នុងព្រឹត្តិការណ៍សមណសិស្សសាលាបាលីខេត្តឃ្លាំងធ្វើបាតុកម្ម កាលពីឆ្នាំ ២០០៧ កន្លងទៅនេះ ។
នៅក្នុងសៀវភៅណែនាំភ្ញៀវទេសចរណ៍អំពីប្រទេស “វៀតណាម” បោះពុម្ពដោយក្រុមហ៊ុន Lonely Planet បាន ចំណាយជាច្រើនទំព័រ និយាយអំពីប្រវត្តិកម្ពុជាក្រោម និង ព័ត៌មានជុំវិញតំបន់ទេសទេសចរណ៍នៅដែនដីកម្ពុជា ក្រោម ឬ តំបន់ដែនដីសណ្ដទន្លេមេគង្គ ក្នុងនោះ មានវត្តអារាម និងរមណីយដ្ឋាន ជាដើម ។
សៀវភៅនេះ ដែលមានដាក់លក់នៅតាមបណ្ដាគារទូទាំងពិភពលោក បានចំណាយមួយទំព័រសរសេរ អំពី ប្រវត្តិសង្ខេប នៃដែនដីកម្ពុជាក្រោម ដោយដាក់ចំណងជើងជាភាសាអង់គ្លេសថា “THE HISTORY OF KAMPUCHEA KROM” ។
ផ្ដើមសេចក្ដីប្រវត្តិសង្ខេបនៃដែនដីកម្ពុជាក្រោម នៅក្នុងសៀវភៅនេះបានបញ្ជាក់ថា៖ “ ភ្ញៀវទេសចរណ៍ដែលបានមក ដល់ ខេត្តមួយ ចំនួននៅតំបន់ដែនដីសណ្ដទន្លេមេគង្គ នឹងភ្ញាក់ផ្អើលពេលបានឃើញទីក្រុងខ្មែរដែលប្រជាជន និយាយភាសា ផ្សេងគ្នា និងគោរពតាមព្រះពុទ្ធសាសនាដែលមាននិកាយផ្សេងគ្នា ហើយមានភាពខុសគ្នាយ៉ាងច្រើន រវាងវប្បធម៌របស់ ពួកគេនឹងវប្បធម៌របស់ជនជាតិយួន ។ នោះជាជនជាតិខ្មែរនៃតំបន់ដែនដីសណ្ដទន្លេមេគង្គ ។ ពួក គេជាប្រជាជនដែលបា នមកតាំងទីលំនៅៗទីនោះដំបូងបង្អស់តពូជតពង្សជាង ២.០០០ ឆ្នាំ មកហើយ” ។
សៀវភៅនេះ បានបញ្ជាក់អំពីអត្ថន័យនៃពាក្យ “កម្ពុជាក្រោម” ថា “កម្ពុជាផ្នែកខាងក្រោម” ដែលសរសេរជាភាសា អង់គ្លេស ថា “ Lower Cambodia” ។ នេះជាឈ្មោះក្រៅផ្លូវការសម្រាប់ហៅតំបន់ដែនដីសណ្ដទន្លេមេគង្គ ទីដែល ប្រជាពលរដ្ឋម្ចាស់ ស្រុកខ្មែរក្រោមរស់នៅ ភាគខាងត្បូងនៃប្រទេសប្រទេសវៀតណាម ។ ខ្មែរក្រោមមានដើមកំណើត ជាប់ដាននឹងការកកើត អាណាចក្រនគរភ្នំ តាំងពីសតវត្សទី ១ នៃគ្រឹសសករាជ មក ដែលជាអាណាចក្រមួយលាត សន្ទឹងផ្ទៃសមុទ្រពីឧបទ្វីបម៉ាឡេ មកទល់ដងទន្លេមេគង្គ ។ ក្រុមអ្នកបុរាណវិទ្យា មានជំនឿថា អាណាចក្រនគរភ្នំ បានបង្កើតជាប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង មានទីផ្សារសម្រាប់ជួញដូរលោហៈដ៏មានតម្លៃ មានការចាត់តាំង នយោ បាយកម្រិតខ្ពស់ និងមានចំណេះដឹងដ៏ប៉ិនប្រសព្ វខាងកសិកម្ម ។ បន្ទាប់មក នគរភ្នំបានក្លាយទៅជាអាណាចក្រ ចេនឡា ចាប់ពីឆ្នាំ ៦៣០ ដល់ ៨០២ នៃគ្រឹស្តសករាជ និងបន្ទាប់មក ជាមហានគរខ្មែរ ដែលមានអំណាចទូទាំង អាស៊ីអាគ្មេយ៍ ហើយបានស្ថាបនាប្រាសាទអង្គវត្តដ៏អស្ចារ្យយដូច ជាបុរាណវត្ថុនានាដ៏ទៃទៀតដែរ ។ ទោះបីយ៉ាងណា ក៏ដោយ មហានគរខ្មែរត្រូវបានបែកបាក់នៅក្នុងសតវត្សទី ១៧ ដោយ ការលុកលុយពីសៀម និងយួន ។ នេះជាពេល វេលាមួយដែលអាណាចក្រយួនបានពង្រីកអំណាចមកទិសខាងត្បូង ។ ជាដំបូងយួនបានវាយលុកយកអាណាចក្រ ចាម្ប៉ា និងបន្ទាប់មកទៀតចូលវាតទីយកដែនដីសណ្ដទន្លេមេគង្គ ។
យោងតាមប្រវត្តិវិទូមួយចំនួនបានបញ្ជាក់ថា យ៉ាងហោចមានខ្មែរក្រោម ៤០.០០០ គ្រួសារដែលបានរស់នៅជុំវិញ ទីក្រុង ព្រៃនគរ ពេលដែលជនជាតិយួនបានបានហូរចូលមកនៅទីនោះ ក្នុងអំឡុងសតវត្ស ១៦០០ តាមការ សម្បទានពីព្រះបាទ ជ័យ ជេដ្ឋា ទី ២ ក្សត្រខ្មែរដែលរៀបអភិសេកជាមួយមហេសីយួន នៅឆ្នាំ ១៦២៣ ។ ព្រៃនគរ ជាកំពង់ផែដ៏សំខាន់ របស់ អាណា ចក្រខ្មែរ ត្រូវបានប្ដូរឈ្មោះទៅជាសាហ្គន (Sai Gon) នៅឆ្នាំ ១៦៩៨ ពេលដែល រលកនៃការហូរចូល របស់អាណានិគមជនយួនមកភាគខាងត្បូងកាន់តែច្រើនឡើង ។ មានវត្តខ្មែរនៅកម្ពុជាក្រោម ប្រមាណ ៧០០ វត្ត ។
ពេលបារាំងបានចុះមកធ្វើអាណានិគមនៅឥណ្ឌូចិន នៅសតវត្សទី ១៩ ខ្មែរក្រោមមានសង្ឃឹមថា នឹងបានទទួល ឯករាជ្ យដែនដីកម្ពុជាក្រោម រៀងរហូតមក តែបារាំងមិនបានកាត់ប្រគល់ដែនដីកម្ពុជាក្រោមដាក់បញ្ចូលជាមួយ ប្រទេសកម្ពុជាទេ បែរជាបង្កើតទៅជារដ្ឋ កូស័ងស៊ីន ទៅវិញ ។ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ បារាំងបានចេញ សេចក្ដីប្រកាសមួយ ផ្ទេរដែន ដីកម្ពុជាក្រោមឲ្យឋិតនៅក្នុងរដ្ឋចំណុះវៀតណាម ដែលធ្វើឲ្យពលរដ្ឋខ្មែរក្រោមឋិតនៅ ក្រោមអាណានិគមយួនរហូត មកដល់សព្វថ្ងៃ ។
សេចក្ដីបញ្ចប់នៃប្រវត្តិកម្ពុជាក្រោមនេះ សៀវភៅនេះ ក៏បានចាប់អារម្មណ៍សេចក្ដីរាយការណ៍របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ស្ដីពីការរំលោភសិទ្ធិមនុស្ស និងការប្រ កាន់ពូជសាសន៍ពី រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម លើពលរដ្ឋខ្មែរក្រោម ដែលទាក់ទងនឹងបញ្ហាសុខភាព និង សាសនា ផងដែរ ។ ការរំលោភសិទ្ធិលើសាសនានោះ មានការចាប់ព្រះសង្ឃខ្មែរក្រោម ផ្សឹក និងដាក់ពន្ធនាគារ ដោយព្រះសង្ឃទាំងនោះបាន ចេញធ្វើបាតុកម្មជាង ២០០ អង្គនៅខេត្តឃ្លាំង កាលពីឆ្នាំ ២០០៧ កន្លងទៅនេះ ។
សូមបញ្ជាក់ថា Lonely Planet ជាក្រុមហ៊ុន បោះពុម្ពសៀវភៅមគ្គុទ្ទេសនាំភ្ញៀវទេសចរណ៍ ដ៏ធំមួយមានមូលដ្ឋាននៅ ប្រ ទេសអូស្ត្រាលី ។ ក្រុមហ៊ុននេះ បានបោះពុម្ពសៀវភៅមគ្គុទ្ទេសស្ដីពីប្រទេសនីមួយៗ នៅទូទាំងពិភពលោក ។ ពេលភ្ញៀវ ទេសចរណ៍បរទេសចង់ទៅប្រទេសវៀតណាម គេនឹងកាន់សៀវភៅស្ដីពីប្រទេសវៀតណាម ដើម្បីណែនាំ ដំណើរកម្សាន្ត របស់ពួកគេ ដោយមិនបាច់ជួលអ្នកណែនាំឡើយ ៕