និពន្ធនាយក សារព័ត៌មាន ព្រៃនគរ ត្រូវបានអាជ្ញាធរ ខ្មែរធ្វើការគំរាមគំហែង

0 469

ដោយ វិទ្យុសំឡេងកម្ពុជាក្រោម

មុខទីការិយាល័យ អ.ស.ប នៅទីក្រុងបឹងកក់ ប្រទេសថៃខែឧសភា ២០០៩: ភិក្ខុ ថាច់ ប្រីជា គឿន ចូលរួមពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ព.ស.២៥៥៣ គ.ស.២០០៩ ។
មុខទីការិយាល័យ អ.ស.ប នៅទីក្រុងបឹងកក់ ប្រទេសថៃខែឧសភា ២០០៩: ភិក្ខុ ថាច់ ប្រីជា គឿន ចូលរួមពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ព.ស.២៥៥៣ គ.ស.២០០៩ ។

អស់លោកអ្នកនាង និងប្រិយមិត្តជាមេត្រី យោងតាម លិខិតមួយច្បាប់ របស់ព្រះ តេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធនាយក សារពត៌មាន ព្រៃនគរ ដែលវិទ្យុសំឡេង កម្ពុជាក្រោម ទទួលបាន នៅថ្ងៃនេះ មានខ្លឹម សារថា អាជ្ញាធរខ្មែរបានធ្វើការគំរាម គំហែង ដោយចោទពីបញ្ហាព្រះតេជ ព្រះគុណ ថាច់ ប្រីជាគឿន សរសេរកាសែត ព្រៃនគរ។

របាយការណ៍នោះបានរៀបរាប់ថា កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១០ ក្រុម នគរ បានមន្រ្តី ក្រសួងធម្មការនិងសាសនា រាជធានី រួមទាំងសមត្ថកិច្ច នៃរដ្ឋា ភិបាលកម្ពុជាក្នុងខ័ណ្ឌ ដូនពេញ ក្រុងភ្នំពេញ បានទៅឡោមព័ទ្ធកុដិលេខ ១៧ វត្តបុទុម វតីជាកន្លែងដែលព្រះអង្គ គង់នៅ បំរុងនឹងចាប់ខ្លួនព្រះអង្គ តែព្រះតេជ គុណថាច់ ប្រីជាគឿន ក៍បានរត់គេចខ្លួន ទាន់ពេលវេលា ក្រោយមកលោក លី ឈូន ដែលជាចាងហ្វាង កាសែតព្រៃនគរ ប្រចាំនៅកម្ពុជា បង្ហាញប័ណ្ណពត៌មាន នឹងចរចារជាមួយក្រុមប៉ូលីស អស់មួយយប់ ក៍រំសាយទៅអស់ទៅ ។ ដោយគង់ នៅទីនោះគ្មានសុវត្ថភាពព្រះតេជ គុណ ថាច់ ប្រីជា គឿន ក៏និមន្តទៅគង់ នៅ វត្តអង្គពោធិញ្ញាណ ជាយទីក្រុងភ្នំពេញ រហូតមកទល់ថ្ងៃទី ២៦ សីហានេះក៏ជួប បញ្ហា ដដែលនោះកើតឡើងម្តងទៀត គឺក្រុម អាជ្ញាធរ និងមន្រ្តីក្រសួងធម្មការ និងសាសនា ធ្វើការគំរាមគំហែងជាលើកទីពីរដោយ គង់នៅទីនោះ គ្មានសុវត្ថិ ភាពទៀតនិងភ័យខ្លាច ជាមួយនឹងតាមចាប់ខ្លួនពីអាជ្ញាធរ នគរខ្មែរ ក៏រត់ទៅគង់ នៅវត្តអង្គតាមិញ ដែលស្ថិតនៅក្នុង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី ២៧ ខែ សីហានេះ  ។ បន្ទាប់ពីចូលទៅដល់វត្តអង្គតា មិញភ្លាម ក៏ស្រាប់ តែនគរ បាលក្រ សួងមហាផ្ទៃនិងមន្រ្តីស្ថានទូតយួនប្រចាំទីក្រុងភ្នំពេញរួមទាំង នគរបាលយួន ទី ក្រុងហាណូយទូរស័ព្ទទៅគំហែង ព្រះចៅអធិការវត្តអង្គតាមិញ មិនឱ្យទទួលព្រះ តេជព្រះ គុណ ថាច់ ប្រីជា គឿន គង់នៅវត្តនោះទៀត។ រហូតមក ទល់ពេលនេះ ព្រះតេជគុណ ថាច់ ប្រី ជាគឿន កំពុងគង់នៅវត្តអង្គតាមិញដដែល តែត្រូវបាន មន្រ្តីនគរបាលក្រសួង មហាផ្ទៃ បញ្ជាឱ្យព្រះចៅអធិការវត្ត អង្គតាមិញ ដក់ហូត យកឆាយា និងលិខិតឆ្លងដែន របស់ ព្រះតេជគុណ ថាច់ ប្រីជាគឿន កាលពី ពីរថ្ងៃមុននេះ ។

Leave A Reply

Your email address will not be published.