ខ្មែរក្រោម ប្រទះឃើញ​រូប​បដិមា​ព្រះវិស្ណុ​បុរាណ នៅ​ខេត្ត​ឃ្លាំង

0 402

នៅ​ថ្ងៃទី ១១ ខែកក្កដា សប្ដាហ៍​នេះ ពលរដ្ឋខ្មែរ​ក្រោម បាន​ប្រទះឃើញ​រូប​បដិមា​ព្រះវិស្ណុ​បុរាណ​មួយ នៅ​ជិត​វត្ត​បួន​ព្រះ​ភ័ក្រ្ត នា​ស្រុក​កំពង់ធំ​ ដែល​យួន​ហៅថា ស្រុក​ចូវ​ថាញ់ នៅក្នុង​ខេត្ត​ឃ្លាំង ។

​រូប​បដិមា​ព្រះវិស្ណុ​បុរាណ ដែលពលរដ្ឋខ្មែរក្រោមនៅ​ខេត្ត​ឃ្លាំង រកឃើញនៅ​ជិត​វត្ត​បួន​ព្រះ​ភ័ក្រ្ត
​រូប​បដិមា​ព្រះវិស្ណុ​បុរាណ ដែលពលរដ្ឋខ្មែរក្រោមនៅ​ខេត្ត​ឃ្លាំង រកឃើញនៅ​ជិត​វត្ត​បួន​ព្រះ​ភ័ក្រ្ត

តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន បាន​បញ្ជាក់​ថា អាជ្ញាធរ​យួន​ស្រុក​កំពុង​ធំ បាន​ធ្វើ​របាយការណ៍​នេះ​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ​ជួយ​ពិនិត្យមើល​ថា តើ​បដិមា​នេះ មាន​តាំងពី​សម័យ​ណាម​ក ។

ដោយសារ កម្ពុជាក្រោម កំពុងតែ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​យួន​ រូប​បដិមា​នេះ នៅ​មិនទាន់​បាន​ធ្វើការ​សិក្សា និង​វាយតម្លៃ​ដោយក្រុម​អ្នកជំនាញ​ខាង​បុរាណវត្ថុ​ជនជាតិ​ខ្មែរ នៅឡើយ​ ។ សព្វថ្ងៃ រូប​បដិមា​នេះ ព្រះសង្ឃ​បាន​យក​ទៅ​តាំងនៅ​ក្នុង​វត្ត​បួន​ព្រះ​ភ័ក្រ្ត ដើម្បី​ថែរក្សា និង​គោរព​បូជា ។

តាម​ប្រភព​ព័ត៌មាន​យួន​ថា អាជ្ញាធរ​យួន​កំពុងតែ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​ជួបជុំ​របស់​ពលរដ្ឋខ្មែរ​ក្រោម ដែល​បាន​នាំគ្នា​មក​មើល និង​គោរព​ចំពោះ​រូបសំណាក​ព្រះវិស្ណុ​បុរាណ​នេះ ។

វត្ត​បួន​ព្រះ​ភក្រ្ត បាន​កសាង​នៅក្នុង គ្រឹ​ស្ត​សករាជ ១៤៩៥ នៅក្នុង​ស្រុក​កំពុង​ធំ ។ មកដល់​ឆ្នាំ ២០២០ នេះ វត្តមាន​អាយុកាល ៥២៥ ឆ្នាំ ហើយ ។

Leave A Reply

Your email address will not be published.