ខ្មែរក្រោមនៅកាដាណា និង ទ្វីបអ៊ឺរ៉ុបចូលរួមបាតុកម្មឲ្យ លោក ហ៊ុន សែន ចុះចេញពីអំណាច
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅគ្រប់ទីកកន្លែង នៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស គេតែងឃើញវត្តមានរបស់ខ្មែរក្រោម បានចូលរួម មិនសូវខានឡើយ បើទោះបី សព្វថ្ងៃ ស្ថានភាពការរំលោភសិទ្ធិមនុស្សលើខ្មែរក្រោមពីរដ្ឋាភិ បាលវៀតណាម នៅកម្ពុជាក្រោម ក៏មានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។ ពលរដ្ឋខ្មែរក្រោមដែលចូល រួមធ្វើបាតុកម្មទាំងនោះ ចង់ឲ្យស្រុកខ្មែរក្លាយទៅជា ប្រទេសឯករាជ្យមួយដែលមិនឋិតនៅក្រោមឥទ្ធិពលវៀតណាម មិនចង់ឲ្យជនជាតិយួនហូរចូលរស់នៅខុសច្បាប់ក្នុងប្រ ទេស កម្ពុជា និង ចង់ឲ្យមានលទ្ធិប្រ ជាធិបតេយ្យពិតប្រាដក និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ។

ទាមទារឲ្យបោះឆ្នោតឡើងវិញ៖
ពលរដ្ឋខ្មែរក្រោម នៅតាមប្រទេសនានាក្នុងទ្វីបអ៊ឺរ៉ុប នឹងចូលរួមធ្វើតុកម្មជាមួយនឹងពលរដ្ឋខ្មែរ ដែលប្រ ព្រឹត្តទៅនៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វិស ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ នៅក្នុងប្រទេសកម្ពុជា ។ បាតុកម្មនេះ នឹងប្រព្រឹត្តទៅចាប់ពី ១១ ថ្ងៃត្រង់ រហូតដល់ម៉ោង ២ រសៀល ដែលត្រូវនឹងម៉ោង ០៥ ទៅ ម៉ោង ០៨ យប់ ម៉ោងនៅកម្ពុជាក្រោម ។ ការធ្វើបាតុកម្មនេះ ក៏មាន វត្តមានរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅទីនោះ ផងដែរ ។
ការធ្វើបាតុកម្មនេះ ស្របពេលនៅថ្ងៃទី ២៨ ខែមករា នេះ មន្ត្រីសិទ្ធិមនុស្សតំណាងរដ្ឋាភិបាលកម្ពុជានឹងការពាររបាយ ការណ៍សិទ្ធិមនុស្សនៅចំពោះមុខការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្សកម្ពុជា ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យ ឡើងវិញជា សកល និង ជាទៀតទាត់នូវបញ្ហាការគោរពសិទ្ធិមនុស្ស (UPR) ។
អ្នកស្រី ថាច់ សុភាព ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសស្វិស បានប្រាប់វិទ្យុសំឡេង កម្ពុជាក្រោម នៅ យប់ថ្ងៃទី ២៧ ខែមករា ខណៈដែលអ្នកស្រីកំពុងតែរៀបចំអ៊ីវ៉ាន់ ដើម្បីត្រៀនចេញដំណើរ ទៅធ្វើបាតុកម្មនៅថ្ងៃទី ២៨ នេះថា ពលរដ្ឋខ្មែរទូទាំងទ្វីបអ៊ឺរ៉ុបនឹងចូលរួមធ្វើបាតុកម្មនៅថ្ងៃនេះ ។
ក្នុងឱកាសនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ និង អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយ សេចក្តីប្រកាស ព័ត៌មានរួមមួយ ដើម្បីអំពាវនាវឲ្យសមាជិកអង្គការសហប្រជាជាតិអន្តរាគមន៍រកដំណោះស្រាយចំពោះការរំលោភសិទ្ធិ មនុស្សកម្ពុជា ។ អង្គការទាំងពីរនេះ បានចេញរបាយការណ៍ នៅថ្ងៃទី ២៦ ខែមករា ថា ចាប់តាំងពីចាប់ផ្តើមឆ្នាំ ២០១៤ នេះ មក ស្ថានភាព នៃការគោរពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅគួរឲ្យកត់សំគាល់ រហូតដល់ធ្លាក់ចូលក្នុងកម្រិតវិបត្តិ ទៀតផង ។
បាញ់សម្លាប់ពលរដ្ឋ ត្រូវចុះចេញពីអំណាច៖
ប្រជាពលរដ្ឋខ្មែរ និងតំណាងសហជីព ព្រមទាំងតំណាងក្រុមប្រឹក្សាភិបាលនៃអង្គការពលកម្មក្នុងខេត្តអន់ ធារីយ៉ូ សរុប ប្រមាណជិត ១ ពាន់នាក់ បានមកជួបជុំគ្នាធ្វើបាតុកម្មតវ៉ានៅថ្ងៃទី ២៦ ខែមករា នៅខាងមុខសាលាក្រុង (City Halls) តូរ៉ុនតូ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកាណាដា យកចិត្តទុកដាក់បន្ថែម និងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ។ បន្ថែម ពីនេះ ក្រុមបាតុករទាមទារសុំដោះលែងមនុស្ស ២៣ នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងខេត្តកំពង់ចាម ។
នេះជាបាតុកម្មទ្រង់ទ្រាយធំលើកទី ១ ហើយ នៅក្រុងតូរ៉ុនតូ ដែលមានមនុស្សចូលរួមយ៉ាងច្រើន ជា ពិសេស គឺមានការ ចូលរួមពីសំណាក់ជនជាតិកាណាដា ប្រមាណជា ៣០ នាក់ ដែលអ្នកទាំងនោះជាតំណាងសហជីព និងអង្គការពលកម្មនៅ ក្នុងខេត្តអន់ធារីយ៉ូ ។
ពលរដ្ឋកាណាដាកំណើតកម្ពុជាក្រោមម្នាក់ដែលបានចូលរួមធ្វើបាតុកម្មនេះ បានប្រាប់អ្នកស្រី គឹម រស្មី ប្រ ធានស្ត្រីខ្មែរក្រោម នៅប្រទេសកាណាដា ថា លោកមកធ្វើបាតុកម្មដើម្បីទាមទារឲ្យលោក ហ៊ុន សែន ចុះ ចេញពីអំណាច ព្រោះ លោកបាន ឃើញស្ថានការណ៍នៅពេលថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា លោក ហ៊ុន សែន បានបាញ់សម្លាប់ប្រពល រដ្ឋខ្មែរស្លូតត្រង់ ស្លាប់ជាបន្តបន្ទាប់យ៉ាងអយុត្តិធម៌ ។
បុរសខ្មែរក្រោមរូបនេះបានថ្លែងថា៖
”លោក ហ៊ុន សែន មិនត្រូវមានសិទ្ធិកាន់កាប់នៅលើទឹកដីកម្ពុជាទៀតឡើយ ។ លោកចេញពីតំណែងនេះ ឲ្យអ្នកផ្សេង អ្នកស្នេហាជាតិពិតប្រាដក ឡើងឈរទទួលបន្ទុកកាន់កាប់ប្រទេសកម្ពុជា” ។
ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងជាថ្មីក្នុងប្រទេសកម្ពុជានៅដើមខែមករាមក រលកនៃការតវ៉ារបស់ក្រុម បាតុករខ្មែរ នៅក្រៅ ប្រទេស បានកក្រើកឡើងជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លោក នាយកដ្ឋមន្ត្រី ហ៊ុន សែន ជាអតីត ទាហានខ្មែរក្រហម អ្នកបានក្រាញអំណាចនៅស្រុកខ្មែរជិត ៣០ ឆ្នាំ មកហើយ ។
មិនចុះចេញពីអំណាច៖
លោក ហ៊ុន សែន បានប្រកាសសារជាថ្មី ថ្ងៃអង្គារ ទី ១៤ ខែមករា នេះថា លោកនឹងមិនចុះចេញពីតំណែងជា នាយករដ្ឋមន្ត្រី តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនោះទេ ។
ថ្លែងក្នុងពិធីសម្ពោធការដ្ឋានស្ពានជ្រៃធំឡុងប៊ិញ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលដែលស្ថិតនៅចំណុចព្រំដែនរវាងប្រ ទេស កម្ពុជា និង វៀតណាម ចម្ងាយជាង ៧០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងភ្នំពេញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា លោកចុះចេញពីតំណែងទៅបានលុះណាតែអនុវត្តតាមគោល ការណ៍រដ្ឋធម្មនុញ្ញ ។
លោក ហ៊ុន សែន បានថ្លែងថា៖
«ស្អី? ចុះចេញទៅអើយស្អី?។ ចាំតែអើយទៅ ។ ទាល់តែយូរណោះ ។ ចុះ(ចេញ) អីក៏ស្រួលម្ល៉េះ?។ ឡើង(កាន់តំណែង)តាម រដ្ឋធម្មនុញ្ញ ចុះ(ពីតំណែង)តាមរដ្ឋធម្មនុញ្ញ។ អត់និយាយច្រើន។ ធ្វើខុសពី ហ្នឹងមិនបាន»។
លោក ហ៊ុន សែន អង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពី ឆ្នាំ ១៩៨៥ មកម្ល៉េះ ពោលគឺមានរយៈពេល ២៩ ឆ្នាំ មកហើយ ។
ប្រទេសកម្ពុជា ត្រូវជាប់គាំងនយោបាយ ក្រោយពីការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ ២០១៣ មក ដល់ បច្ចុប្បន្ន ។ គណ បក្សប្រជាជនកម្ពុជាក្រោម ដឹកនាំដោយលោក លោក ហ៊ុន សែន ដែលមាន តំណាងរាស្ត្រជាប់ឆ្នោត ៦៨ នាក់ បាននាំ គ្នាចូលសភា ដើម្បីបង្កើតរដ្ឋាភិបាល ខណៈតំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥៥ នាក់ នៃគណបក្សសង្គ្រោះជាតិ មិនព្រមចូល សភា ដោយលើកហេតុផលថា មានការ គៃបន្លំសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ និងសុំឲ្យបោះឆ្នោតឡើងវិញ ៕