ខ្មែរក្រោម​នៅ​ភ្នំពេញ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​

0 154

ដោយ ថាច់ ប្រីជា គឿន​-​សារព័ត៌មាន ព្រៃនគរ​

​អង្គការ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១២ ដែ​ម​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រ ជា​ពលរដ្ឋ​ប្រមាណ ២០០ នាក់ និង​ព្រះសង្ឃ​ប្រមាណ ១២០ អង្គ ធ្វើបាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រ ជា​ធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃទី ២៥ មិថុនា នេះ ។

ព្រះសង្ឃខ្មែរក្រោមគង់សមាធិ ខណៈដែលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ  ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងគោរព សិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោមគង់សមាធិ ខណៈដែលធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងគោរព សិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។

ការធ្វើ​បាតុកម្ម​នេះ ក្នុង​គោលបំណង​យក​ញត្តិ​ដាក់ជូន​រដ្ឋាភិបាល ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ប្រទេស​ជា​មិត្ត​របស់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន ២ អង្គ ដែល​អាជ្ញាធរ​វៀតណាម បាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​តាំងពី​ខែឧសភា កន្លងមក ។​
​តំណាង​អង្គការ​សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​នូវ​ការរំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរក្រោម និង​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម​ឲ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់​ដោយ​គ្មាន​លក្ខ ខណ្ឌ ។​

លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​នៃ​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ព្រះសង្ឃ និង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវបាន​អាជ្ញាធរ​វៀតណាម​បំបាត់​សិទ្ធិ​ផ្នែក​វប្បធម៌​, សាសនា និង​ការអប់រំ ។​

​ញត្តិ​ដែលមាន​ជា​ភាសា​ខ្មែរ និង អង់គ្លេស​របស់​អង្គការ​សមាគម​ខ្មែរក្រោម​នោះ ត្រូវបាន​ប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចេញមក​ទទួលយក​ពី​តំណាង​អង្គការ​សមាគម​ខ្មែរក្រោម​ភ្លាមៗ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី ២៥ មិថុនា ។​

ដោយ​ទទួលបាន​ការជូនដំណឹង​ទុកជាមុន នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​ចេញមុខ​ទទួលយក​ញា​ត្តិ​របស់​បាតុករ​ទាំងនេះ តែ​បដិសេធ​ឆ្លើយបំភ្លឺ ដោយ​សន្យាថា នឹង​ចាត់ចែង​រឿងនេះ តាម​វិធានការ​រដ្ឋបាល  ។​

លោក កើត ឆែ ថ្លែងថា​៖ “​ដូច​ខ្ញុំ​ជំរាប​អញ្ចឹង ថា​ខ្ញុំ​អត់​មានលទ្ធភាព​ឆ្លើយ ទៅ​និង​អ្នកសារព័ត៌មាន​ទេ ព្រោះ​ខាង​អ្នកសារព័ត៌មាន បាន​សំនូមពរ​ឲ្យ​មាន​អ្នកនាំពាក្យ ឥឡូវនេះ​អាច​សួរ ទៅ​អ្នកនាំពាក្យ​បាន អ្នកនាំពាក្យ​ផ្សេង ខ្ញុំ​នាយក​រដ្ឋបាល​តួនាទី​ផ្សេង​” ។​

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍​នៅក្នុង​ក្បួន​បាតុកម្ម ថ្កោលទោស​ចំពោះ​ការ​ឃុំឃាំង​ព្រះសង្ឃ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ថា​៖ “​ឥឡូវនេះ​ញត្តិ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​បាន​ទៅ​ដល់ដៃ​របស់ រដ្ឋាភិបាល​ខ្មែរ​របស់​យើង គឺ​តំណាង​សាលាក្រុង​គាត់ គឺ​គាត់ ដូចជា តំណាង​ឲ្យ​រដ្ឋាភិបាល​ដែរ ពីព្រោះ​តាមរយៈ​ក្រសួងការបរទេស ឥឡូវនេះ​ញត្តិ​យើង​បាន​ជូន​ដៃ លោក នាយក​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​ហើយ​”  ។​

​នៅក្នុង​ញត្តិ​ដាក់ជូនទៅ​រដ្ឋាភិបាល​ខ្មែរ​ផ្ញើជូន​រដ្ឋាភិបាល​វៀតណាម​នោះ អង្គការ​សមាគម​ខ្មែរក្រោម​បានទាមទារ​ចំនួន ៥ លក្ខខណ្ឌ​សំខាន់ គឺ​សុំ​ឲ្យ​ដោះលែង​ព្រះតេជព្រះគុណ លីវ នី និង​ព្រះតេជព្រះគុណ ថាច់ ធឿន ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ។ ត្រូវ​បំបួស​ព្រះតេជព្រះគុណ លី ចិន្ដា ឡើងវិញ ហើយ​បញ្ជូន​ព្រះអង្គ​ឲ្យ​ធ្វើជា​ព្រះចៅអធិការ​វត្ត​ដូចដើម​វិញ ។ បញ្ឈប់​ជាបន្ទាន់​នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះពុទ្ធសាសនា​តាម​វត្ត​អារាម​នានា ។ បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​សមាគម​ព្រះពុទ្ធសាសនា​ឯកភាព​វៀតណាម និង​ត្រូវ​ បញ្ឈប់​ជាបន្ទាន់​នូវ​ការគំរាមកំហែង​តាម​គ្រប់​រូបភាព និង​ការបិទ​សិទ្ធិសេរីភាព​មកលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ។​

​នៅលើ​ទីលាន​បាតុកម្ម ព្រះសង្ឃ​បាន​ឈរ​កាន់​បដា ទាមទារ​ឲ្យ​អាជ្ញាធរ​អាណានិគម​វៀតណាម​ត្រូវតែ​ដោះលែង​ព្រះ​ភិក្ខុ លីវ នី និង​ភិក្ខុ ថាច់ ធឿន ជាបន្ទាន់ ។ ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា អនុប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រះចៅអធិការ​វត្ត​សាមគ្គី​រង្សី បាន​អាន​ញ្ញ​ត្ដិ​ដែល​គ្រោង​ផ្ញើជូន​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដែល​បញ្ជាក់ថា ការឃុំខ្លួន​ព្រះសង្ឃ​ជាការ​ទម្លាក់កំហុស និង​ការបំបាត់​សិទ្ធិ ។ ព្រះអង្គ​បាន​បន្តទៀតថា មាន​ថេរ​ដីកា​ថា ព្រះសង្ឃ​មក​ចូលរួម​ធ្វើបាតុកម្ម​នេះ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម ឈប់​ធ្វើ​សកម្មភាព​រំខាន​យាយី​មកលើ​ព្រះសង្ឃ​ខ្មែរក្រោម ពីព្រោះ​ព្រះសង្ឃ​ខ្មែរក្រោម​មិនដែល​ធ្វើ​សកម្មភាព​អ្វី​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម​នោះឡើយ ។​

ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បាន​មាន​ថេរ​ដីកា​ថា​៖ “​បើ​យើង​និយាយ​ពី​សិទ្ធិសេរីភាព​វិញ​គឺ​ប្រជាពលរដ្ឋ​ជនជាតិ​ណាក៏ដោយ​គឺ​ត្រូវមាន​សិទ្ធិ​ទាំងអស់ ការផ្ដល់​ព័ត៌មាន​គឺជា​ការ​មួយ​សម្រាប់​មនុស្ស​សកល​លោក​ទាំងអស់​ប៉ុន្ដែ​ពួក​អាជ្ញាធរ​ វៀតណាម នៅ​ប្រទេស​វៀតណាម​គេ​មិនដែល​គិតពី​សេរីភាព​ពេលដែល​មាន​ព្រះសង្ឃ​តវ៉ា​អំពី​បញ្ហា​នឹង​គឺ​គេ​ចោទប្រកាន់​ ព្រះសង្ឃ​ថា​ជា​អ្នក​បំផុសបំផុល​” ។​

តំណាង​អង្គការ​សមាគម​ខ្មែរក្រោម បានសម្រេច​ចិត្ត​នាំគ្នា​ធ្វើបាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ពីព្រោះថា ពួកគាត់​បាន​ព្យាយាម​យក​ញត្តិ​ដដែល​នេះ​ទៅ​ដាក់​ស្ថានទូត​វៀតណាម ជាច្រើនលើក​តែ​ត្រូវបាន​ស្ថានទូត​បដិសេធ​មិន​ ទទួលយក ។ ញ​តិ​នេះ​ក្រៅពី​ដាក់​ទៅ​ស្ថានទូត​វៀតណាម អង្គការ​សមាគម ខ្មែរក្រោម​ក៏បាន​ចម្លងជូន ហើយ​បាន​ផ្ញើ​ទៅរួច​ហើយ​ទៅ​ស្ថានទូត​ចំនួន ៥ នៅ​កម្ពុជា ក្នុងនោះ​មាន​ស្ថាន ទូត​សហរដ្ឋអាមេរិក​, អូស្ត្រាលី ,​ស៊ុយអែត​, ចក្រភព​អង់គ្លេស​, អាល្លឺម៉ង់ និង ញ​តិ​នេះ ក៏ បាន​ចម្លង ជូនទៅ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ផងដែរ ។​

ទន្ទឹមនឹងនេះ ព្រះតេជព្រះគុណ លី ចាន់ នេន មកពី​ប្រទេស​កា​ដា​ណា បាន​ស្រែក​ទាំង​ក្តី​ឈឺចាប់​ក្នុង​ហ្វូង​បាតុកម្ម​ថា អាជ្ញាធរ​វៀតណាម គប្បី​បញ្ឈប់​ជាបន្ទាន់​ផងដែរ នូវ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ព្រះ ពុទ្ធសាសនា តាម​វត្ត​អារាម​នានា​៖ “​ពុទ្ធបរិស័ទ​នៅ​ទឹកដី​កម្ពុជា​ក្រោម​របស់​យើង​មានការ​គោរព​ហៅថា​ប្រតិ​ប​ត្ដិ​នូវ​ព្រះពុទ្ធសាសនា ម្លោះ​ហើយ​យើងទាំងអស់គ្នា ​ហៅថា​កើតទុក្ខ​មិន​សុខ​ចិ​ត្ដ នៅ​ទង្វើ​អមនុស្សធម៌​ដែល​រដ្ឋាភិបាល​វៀតណាម​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​ខ្មែរ​កម្ពុជា​ក្រោម​របស់​យើង​ក៏ដូចជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​យើង​” ។​

​ដោយ​ឃើញ​នូវ​រូបភាព​គាបសង្កត់​ទាំងនេះ អ្នកស្រី សាន ញ៉ុ​ង ដែល​បាន​ចូលរួម​ក្នុងការ​ធ្វើបាតុកម្ម នេះដែរ​នោះ  អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​អាណត្តិ​ថ្មី ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​លុបបំបាត់​ការ​បំបិទ​សិទ្ធិសេរីភាព​ទាំងនេះ “​សូម​ណូ​ម​ពរ​ឲ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្រោយ​ហ្នឹង​គាត់​យក​ចិ​ត្ដ​ទុកដាក់ ដើម្បី​គិតគូរ​ដល់​កម្ពុជា​ក្រោម​ផង សូម​ឲ្យ​បាន​សុខសាន្ដ សុំ​ឲ្យ​មាន​សេរីភាព ដូច​គេ​ដូច​ឯង​” ។​

កាលពីដើម​ខែឧសភា​ក​ន្ល​ង​មកនេះ អាជ្ញាធរខេត្ត​ឃ្លាំង​វៀតណាម​បាន​ចាប់​ព្រះតេជព្រះគុណ លីវ នី ជា​ចៅអធិការ​វត្ត​សេរី​តាសេក និង ព្រះតេជព្រះគុណ ថាច់ ធឿន ជា​គ្រូ​ពហុ​សូត្រ​យកទៅ​ឃុំខ្លួន ពីបទ​ទាក់ ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។ មកទល់ពេលនេះ ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ កំពុងតែ ត្រូវបាន​រដ្ឋាភិបាល វៀតណាម​ដាក់​នៅក្នុង​ពន្ធនាគារ​នៅឡើយ ។​

​សូមបញ្ជាក់ថា ការធ្វើ​បាតុកម្ម​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ត្រូវបាន​សាលាក្រុង​ហាមឃាត់​មិន​ឲ្យ​មានការ​ដង្ហែ​ញ្ញ​ត្ដិ​នោះទេ ដោយ​ចាត់​មន្ត្រី​សាលាក្រុង​ឲ្យ​មក​ទទួល​ញ្ញ​ត្ដិ​ពី​ក្រុមបាតុករ ហើយ​បញ្ជូនទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា ។​

​មុន​រំសាយ​ព្រះសង្ឃ និង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សមាធិ ដើម្បី​បួងសួង​ឲ្យ​ព្រះសង្ឃ​បាន​រួច​ផុតពី​ការឃុំ​ឃាំង ។​

ខុសពី​លើក​មុនៗ នៅក្នុង​បាតុកម្ម​នេះ គេ​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​តិចតួច​បំផុត ដែល​ធ្វើ​សកម្មភាព​ការពារ​សន្តិសុខ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ខណៈដែល​កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៧ ប៉ូលិស​ខ្មែរ បាន​បង្ក្រាប​ព្រះសង្ឃ​ខ្មែរ ក្រោម ក្នុង​គ្រា​ដែល​ព្រះសង្ឃ​ទាំងនោះ​នាំយក​ញត្តិ​ដាក់ជូន​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក និង​ដាក់ពន្ធនាគារ ព្រមទាំង​បញ្ឈប់​ការរំលោភ​សិទ្ធិ​ជំនឿ សាសនា វប្បធម៌ និង​ប្រពៃ​ព​ណី​ដទៃទៀត​របស់​ខ្មែរ​កម្ពុជា​ក្រោម ៕

Leave A Reply

Your email address will not be published.