FIDH ៖ ព្រះសង្ឃ​ខ្មែរក្រោម​កំពុង​ជាប់គុក នៅ​វៀតណាម​ក្នុងចំណោម​អ្នកទោស នយោបាយ ២១២ រូប​

0 67

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ហៅ​កាត់​ថា FIDH ដែលជា​អង្គការសិទ្ធិមនុស្ស​មួយ​មាន​សមាជិក​មកពី​អង្គការ សិទ្ធិ មនុស្ស អន្តជាតិ​ចំនួន ១៧៨ ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជាង ១០០ បាន​ថ្លែងថា ព្រះសង្ឃ​ខ្មែរក្រោម កំពុង​ជាប់គុក នៅក្នុង​គុក នយោបាយ​របស់​វៀតណាម ក្នុងចំណោម​អ្នកទោសនយោបាយ​ចំនួន ២១២ រូប ។ នេះ​បើ យោងតាម​សេច ក្ដី​ប្រកាស​ព័ត៌មាន មួយ​របស់​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៣ ខែមីនា កន្លងទៅនេះ ។​

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

សេចក្ដីប្រកាស​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា វៀតណាម​ជា​ប្រទេសមួយ​ដែលមាន​គុក​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ឃុំ ឃាំង អ្នកទោសនយោបាយ ។ តាម​ស្ថិតិ​ដែល​បានចេញ​ផ្សាយ ដោយ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ដែលមាន មូលដ្ឋាន នៅ​អ៊ឺរ៉ុប បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន មាន​អ្នកទោសនយោបាយ​នៅ​វៀតណាម ចំនួន ២១២ នាក់ ដែល​កំពុង​ត្រូវបាន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម​ដាក់គុក និង​មនុស្ស​មួយចំនួន​ឃុំឃាំង នៅក្នុង​ផ្ទះ ។ មនុស្ស​ទាំង នេះ រួមមាន ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​, ក្រុម​មេធាវី​ការពារ​សិទ្ធិ មនុស្ស , អ្នកសរសេរ​ប្លក់​, ក្រុម​សកម្មជន​ដីធ្លី​, អ្នកកាសែត​, ក្រុម​ចលនា​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​ជនជាតិដើម ភាគតិច​ហ្មុ​ង និង ម៉ុង​តៃ​ញ៉ា ។​

“​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​អ្នកទោសនយោបាយ​យ៉ាងហោចណាស់ ២១២ នាក់ ត្រូវ​ឃុំឃាំង នៅ​ប្រទេស​វៀត ណា​ម និង​មនុស្ស​ជាច្រើន​ទៀត​កំពុងស្ថិត​នៅក្រោម​ការឃុំ​ខ្លួន​ក្នុងផ្ទះ ។ អ្នក​ដែល​ជាប់ពន្ធ​នា គារ រួមមាន​មេធាវី អ្នកសរសេរ​ប្លុក សកម្មជន​ដីធ្លី ព្រះសង្ឃ​ពុទ្ធសាសនា អ្នកសារព័ត៌មាន អ្នកនិពន្ធ តារាចម្រៀង សកម្មជន ពលកម្ម អ្នកធ្វើ​យុទ្ធនាការ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​ពួក​សមាជិក​នៃ ជនជាតិភាគតិច និង​សាសនា រួមទាំង​ព្រះពុទ្ធ សាសនា​ខ្មែរក្រោម និង​ជនជាតិ ហ្មុ​ង (Hmong) សាសនា គ្រី​ស្ទា​ន និង​ជនជាតិ​ម៉ុង​តា​ញ៉ា (Montagnards)” ។​

​គិត​មកទល់ពេលនេះ មាន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ៨ រូប ក្នុងនោះ ព្រះសង្ឃ ២ អង្គ និង គ្រហស្ថ ២ រូប នៃ​វត្ត​សិរី​តា សេក និង អ្នកភូមិ​ព្រៃ​ជាប់ ៤ រូប ផ្សេងទៀត ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម​ផ្ដន្ទាទោស​ឲ្យ​ជា ប់​គុក​ម្នាក់ៗ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម និង​ពីបទ “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង “​ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង​ប្រឆាំង​រដ្ឋា ភិ​បាល បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។ ការចោទប្រកាន់​នេះ ត្រូវបាន​តុលាការ​វៀតណាម​លើក យក​ភស្តុតាង​ជាច្រើន​មក បង្ហាញ​ក្នុង សវនាការ ដើម្បី​ចោទប្រកាន់​អ្នក​ទាំងនេះ មានដូចជា ការផ្ដល់ បទ​សម្ភាស​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង វិទ្យុ​អាស៊ីសេរី (RFA) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ អាមេរិក ។​

​ក្រោយពី​ការចាប់​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បានធ្វើ​បាតុកម្ម នៅមុខ ស្ថានទូត​វៀតណាម​ទូទាំង​ពិភពលោក ជាច្រើន​សារ ក្នុងនោះ មាន​ធ្វើបាតុកម្ម​នៅ​មុ ខ​ការិយាល័យ​ក្រុម ប្រឹក្សា សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង ស្សឺ​ណែវ ប្រទេស​ស្វិ​ស កាល​ខែកុម្ភៈ កន្លងទៅនេះ ដើម្បី​ជម្រុញ​ឲ្យ សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​វៀតណាម ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។ ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែល​វៀតណាម​ចូល ឆ្លើយបំភ្លឺ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន​នៅ​ការិយាល័យ ក្រុមប្រឹក្សា សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ស្សឺ​ណែវ ប្រទេស​ស្វិ​ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ កន្លងទៅនេះ ៕​

 

Leave A Reply

Your email address will not be published.