ខ្មែរក្រោម​ នៅ​កម្ពុជា​ នឹង​ប្រា​រព្វ​ពិធី​រំឭក​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់ទឹក​ដី​កម្ពុជាក្រោម​ ឲ្យ​វៀតណាម​

0 463

អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ នឹង​ប្រា​រព្វ​ខួប​លើក​ទី​ ៧០​ ឆ្នាំ​ នៃ​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ ដែល​អាណានិគម​បារាំង​បាន​កាត់ទឹក​ដី​កម្ពុជាក្រោម​ ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​រហូតដល់​បច្ចុប្បន្ន​ ។ ពិធី​នេះ​ នឹង​ធ្វើឡើង​ នៅ​ថ្ងៃទី​ ៤ មិថុនា​ ខាងមុខ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

ពិធី​នេះ​ នឹង​ចាប់ផ្តើម​ ពី​ម៉ោង​ ៧ កន្លះ​ រហូតដល់​ម៉ោង​ ៥ ល្ងាច​ និង​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន​ ១៩៤៩​ អង្គ​ គឺ​ត្រូវ​ នឹង​ចំនួន​ឆ្នាំ​ ដែល​បារាំង​បាន​ធ្វើ​ច្បាប់​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ ឲ្យ​វៀតណាម​ នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។ កា​រប្រារ​ព្វ​ពិធី​នេះ​ ក៏​ នឹង​មាន​ព្រះរាជតំណាង​ ព្រះមហាក្សត្រ​កម្ពុជា​ ព្រះបាទ​ នរោត្តម​ សីហ​មុនី​ យាង​ចូលរួម​ដែរ​ ។

សេចក្តី​អំពាវនាវ​របស់​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​បញ្ជាក់​ពី​គោលបំណង​នៃ​កា​រប្រារ​ព្វ​ពិធី​ខួប​ថ្ងៃ​បាត់បង់​តឹក​ដី​កម្ពុជាក្រោម​ នេះ​ គឺ​ដើម្បី​ជា​ការ​ចងចាំ​នូវ​ទី​វា​ប្រវត្តិ​សាស្រ្ត​ និង​សម្តែង​នូវ​កតញ្ញូតាធម៌​ និង​គារវកិច្ច​ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈ​ ព្រះ​វិញ្ញាណក្ខន្ធ​វីរ​ព្រះមហាក្សត្រ​ វិញ្ញាណក្ខន្ធ​វីរបុរស​ វីរនារី​ វីរ​យុទ្ធជន​ វីរ​យុទ្ធនា​រី​ខ្មែរ​ស្នេហាជាតិ​ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ សាសនា​ និង​មាតុភូមិ​ខ្មែរ​ ជាពិសេស​ មាតុភូមិ​កម្ពុជាក្រោម​ ។

អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ អំពាវនាវ​ដល់​ជន​រួម​ឈាម​ខ្មែរ​ទាំ​នៅ​គ្រប់ទិស​ទីង​អស់​ អញ្ជើញ​ចូលរួម​ពិធី​នេះ​ ឲ្យបាន​ច្រើន​កុះករ​ ដើម្បី​ញ៉ាំ​ពិធីបុណ្យ​ប្រវត្តិ​សាស្រ្ត​នេះ​ ឲ្យ​មាន​សភាព​ឱឡារិក​អធិកអធម​ និង​ប្រកបដោយ​ជោគជ័យ​ ព្រមទាំង​ចាប់​យក​មគ្គផល​កុសល​បុ​ណ្យ​រៀង​ៗ ខ្លួន​ កុំបី​អាក់ខាន​ឡើយ​ ។

Leave A Reply

Your email address will not be published.