ខ្មែរក្រោម​ប្រារព្ធ​ខួប ៩ ឆ្នាំ​នៃ​ការ​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន​

274

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាង ៣០ អង្គ/រូប នៅ​ព្រឹក​ថ្ងៃទី ២៧ កុម្ភៈ ២០១៦ នេះ បាន​ប្រារព្វ​ខួប ៩ ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយអង្គ ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទីកន្លែង​បញ្ចុះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ​ដែលអាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកមកកប់ភ្លាមៗ ​ក្បែរ​របង​វត្ត​ទ្រនំ​ជ្រឹង ។ រូបថតៈ ស៊ឺន ចែងចើន
ទីកន្លែង​បញ្ចុះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ​ដែលអាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកមកកប់ភ្លាមៗ ​ក្បែរ​របង​វត្ត​ទ្រនំ​ជ្រឹង ។ រូបថតៈ ស៊ឺន ចែងចើន

លោក យន្ត ថា​រ៉ូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាងរាស្ត្រមកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាអ្នកផ្តួចផ្តើម រៀបចំ​ធ្វើបុណ្យ​គម្រប់​ខួប​នេះ បាន​រំឭកឡើង អំពីការ​សុគតដ៏អា​ថ៍កំ​បាំង​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ។ លោកថា ករណី​សុគត​របស់​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន​នេះ មិនមែនជា​រឿង​ធ្វើអត្តឃាត ដោយ​ខ្លួន​ព្រះអង្គឯង​ឡើយ តែ​វា​ជា​រឿង​ឃាតកម្ម ហើយលោកស្នើឲ្យ​​អាជ្ញាធរ ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឡើងវិញ និង​សែ្វ​ង​រកមុខ​ឃាតករយកមក​កាត់ទោស​តាមផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ព្រះ​សព​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ។​

កាលពី​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០០៧ ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម អ៊ាង សុខ​ធឿន បាន​និមន្ត​ចូលរួម​បាតុកម្ម​ជាមួយ​ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលវៀតណាម គោរព​សិទ្ធិពលរដ្ឋ​ខ្មែរ​​ក្រោមម្ចាស់ស្រុក ដែលកំពុងរស់នៅ​លើ​ទឹកដី​កំណើត​របស់ខ្លួន ។

ក្រោយពី​ព្រះអង្គ​និមន្ត​ទៅកាន់​វត្ត​ទ្រនំ​ជ្រឹង ឃុំ​បឹង​ធំ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​វិញ នៅ​ថ្ងៃ​បន្ទាប់​មាន​ព័ត៌មាន​ ដែលផ្តល់មកពី​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ថា ព្រះអង្គ​បានធ្វើ​អត្តឃាត ដោយ​អា​រក នៅ​យប់​ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ​២០០៧ នោះ ។ ព្រះ​សព​របស់​ព្រះអង្គ​ត្រូវ​អាជ្ញាធរ និង​គណៈកម្មការ​វត្ត​យកទៅ​បញ្ចុះ​ក្រោយ​របង​វត្ត​ទ្រនំ​ជ្រឹង ដោយ​ហាម​ប៉ះពាល់​សព និង​មិន​ព្រម​ឲ្យ​ធ្វើ​កោសល្យវិច័យ​ឡើយ ៕

រូបថតៈ ស៊ឺន ចែងចើន

_DSC0292 _DSC0297 _DSC0299 _DSC0301 _DSC0307 _DSC0314 _DSC0322 _DSC0327 _DSC0330 _DSC0340 _DSC0347 _DSC0349 _DSC0350 _DSC0354 _DSC0362 _DSC0377 _DSC0392 _DSC0405 _DSC0418

Comments are closed.