​អង្គការសង្គម​ស៊ីវិល​ខ្មែរក្រោម​ ​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​ធ្វើ​ទារុណកម្ម​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​

0 1,369

ដោយ លី ឈូន

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ការពារ​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម​ ​ថា​ ​វៀតណាម​ ​គឺជា​ប្រទេស​ហត្ថលេខី​បំបាត់​អំពើ​ទារុណកម្ម​លើ​មនុស្សជាតិ​ ​ដូច្នេះ​ ​ការ​ប្រើ​អំពើ​ហិង្សា​ ​ធ្វើ​ទារុណកម្ម​ ​របស់​សមត្ថកិច្ច​វៀតណាម​ ​មក​លើ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ ​គឺជា​ការ​បំពាន​ទាំង​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ទាំងស្រុង​ ​។​ ​ករណី​នេះ​ កើតឡើង​ ​ចំពោះ​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ ទ្រឿ​ង​ វ៉ាំ​ង​ ប៊ិ​ញ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​នៅ​ភូមិ​បឹង​ស្នៀត​ ​ឃុំ​ដៃ​ន​ង​ ​ស្រុក​អណ្ដូង​ទឹក​ ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម​ ​ដាក់ឈ្មោះ​ថ្មី​ ​ថា​ ​សុក​ត្រាំ​ង​ (​So​c ​T​rang​) ត្រូវ​កង​សន្តិសុខ​ប៉ុស្តិ៍​យាម​រក្សា​គ​ម្លា​ត​សង្គម​ ​ក្នុង​សង្កាត់​មួយ​នា​ខេត្ត​ដូន​ណៃ ​ព្រួតគ្នា​វាយដំច្រំធាក់​ បណ្ដាលឲ្យ​បាក់ដៃ​ម្ខាង​ ​និង​ស្នាមរបួស​ជាំ​ពេញ​ខ្លួន​ ​។​ ​ហេតុការណ៍​ ​ដែល​ឈាន​ទៅដល់​ការ​វាយ​ដុំ​នេះ​ ដោយ​ពួក​សន្តិសុខ​វៀតណាម​ ​យកលេស​ថា​ ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ឈ្លោះ​គ្នា​ ​ក្នុង​បំរាមគោចរ​ ​ដែល​គិត​ពី​ម៉ោង​ ​៦​ ​ល្ងាច​ ​ដល់ម៉ោង​ ​៦​ព្រឹក​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​ឃ្លាំមើល​ករណី​នេះ​ ​ដើម្បី​ធ្វើ​អន្តរា​គ​ន៍​ឲ្យ​ទាន់ពេល​វេលា​ ​តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​បាន​ព្រមព្រៀងគ្នា​សង​ជា​សំណង​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ​។

ពលរដ្ឋខ្មែរក្រោម ដែលជាកម្មករធ្វើការ នៅខេត្តដូនណៃ​ត្រូវ​ឆ្មាំ​យាម​ប៉ុស្តិ៍​រក្សា​គម្លាត​សង្គម​ វាយធ្វើទារុណកម្ម​ ។ រូបៈ ផ្តល់ឲ្យ
ពលរដ្ឋខ្មែរក្រោម ដែលជាកម្មករធ្វើការ នៅខេត្តដូនណៃ​ត្រូវ​ឆ្មាំ​យាម​ប៉ុស្តិ៍​រក្សា​គម្លាត​សង្គម​ វាយធ្វើទារុណកម្ម​ ។ រូបៈ ផ្តល់ឲ្យ

ស្ត្រី​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ម្នាក់​ត្រូវ​ជា​ប្រពន្ធ​បុរស​ឈ្មោះ ត្រឿង វ៉ាំង បិញ ជា​បុរស ​ដែល​ត្រូវ​ឆ្មាំ​យាម​ប៉ុស្តិ៍​រក្សា​គម្លាត​សង្គម​ វាយ​ឲ្យ​ទ្រោម​​ខ្លួន​​ថ្ងៃ​មុន​នោះ​ លោក​ស្រី​ប្រាប់​ពលរដ្ឋ​អ្នក​ជិត​ខាង​ដែល​ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​របស់​លោក​ស្រី​ដែល​ទើប​តែ​ចេញ​ពី​មន្ទីរ​ពេទ្យ​ថា ពី​ថ្ងៃ​មិញ​នគរ​បាល​មូលដ្ឋាន​មក​ធ្វើ​កំណត់​ហេតុ​ ករណី​គេ​វាយ​ប្ដី​លោក​ស្រី រួច​បង្ខំ​ឲ្យ​លោក​ស្រី​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​នោះ​ ដោយ​លោក​ស្រី​មិន​ដឹង​ថា​ខ្លឹម​សារ​កំណត់​ហេតុ​និយាយ​ពី​អ្វី​ខ្លះ​ទេ ។ លោក​ស្រី​បន្ត​ថា​បន្ទាប់​មក​មួយ​ថ្ងៃ​ធ្វើ​កាសែត​ជា​ភាសា​វៀតណាម​មួយ​ដែល​កាន់​ជើង​រដ្ឋាភិបាល​វៀតណាម​ចុះ​ផ្សាយ​ ថា​លោក​ស្រី​ជា​អ្នក​ទៅ​ប្ដឹង​ឆ្មាំ​ប៉ុស្តិ៍​រក្សា​គម្លាត​ឲ្យ​មក​ចាប់​ប្ដី​លោក​ស្រី​យក​ទៅ​វាយ​ តាម​ពិត​មិន​ដូច​អ្វី​ដែល​កាសែត​នោះ​ចុះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺ​ពួក​ឆ្មាំ​ប៉ុស្តិ៍​រក្សា​គម្លាត ​បាន​មក​ចាប់​ប្ដី​របស់​លោក​ស្រី​ដល់​ផ្ទះ​យក​ទៅ​វាយ​ដំ​ច្រំ​ធាក់​តាម​អំពើ​ចិត្ត​ ៖ «(ប្រពន្ធ​ជន​រង​គ្រោះ​) ក្រដាស​ដែល​វាយ​ក​ចម្លើយ​ហ្អា) (អ្នកភូមិ)​​​​​​​​​​​​​ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្លើយ​ថា​យ៉ាង​ម៉េច​ខ្លះ ។ (ប្រពន្ធ​ជន​រង​គ្រោះ​)៖ ហើយ​ថា​រឿង​ហេតុ​អ្វី​បាន​ជា​កើត​រឿង​រ៉ាវ​ហ្នឹង​។ (អ្នកភូមិ)៖ ហើយ​មីង​មាន​ចេះ​អក្សរ​ឬ​ទេ​ ហើយ​មីង​មាន​បាន​ស្ដាប់​គេ​អាន​ក្រដាស​ហ្នឹង​ ឬ ទេ​ ។ (ប្រពន្ធ​ជន​រង​គ្រោះ​)៖មិន​មាន​ទេ​។ (អ្នកភូមិ)៖ ដូច្នោះ​មីង​បាន​ស៊ីញេ​ចូល​អីចឹង​ ។ (ប្រពន្ធ​ជន​រង​គ្រោះ​)៖ចាស ។ ​(អ្នកភូមិ)៖អីចឹង​បាន​សេចក្ដី​ថា​មីង​ទទួល​កំហុស​ហើយ​ ពួក​អា​ហ្នឹង​វា​បោក​ហើយ​ ពួក​វា​បោក​ខ្មែរ​យើង​ច្រើន​ដង​ហើយ​។ (ប្រពន្ធ​ជន​រង​គ្រោះ​)៖ ចា៎ មីង​មាន​ដឹង​អី​ឯណា​ គេ​ឲ្យ​សរសេរ​ មីង​ចេះ​តែ​សរសេរ​ទៅ សរសេរ​តែ​ឈ្មោះ​ហ្នឹង​ មាន​សរសេរ​អី​ទៀត​ឯណា» ។ ស្រដៀង​គ្នា​នេះ​ដែរ​លោក​យឿង​ខាយ​ជា​​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ភូមិ​ផង​របង​ជា​មួយ​ជន​រងគ្រោះ​ ​ដែល​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​និង​សារព័ត៌មាន​ព្រៃនគរ​ថា លោក​ទ្រឿង ​វ៉ាំង​បិញ​ពិត​មែន​តែ​គាត់​ពិសា​ស្រា​តែ​អត្តចរិត​​របស់​គាត់​ស្លូត​បូត​ទេ​  ល្ងាច​នោះ​គាត់​ស្ដី​បន្ទោស​ និង​ទះ​កូន​ប្រុស​គាត់​មួយ​ដៃ ព្រោះ​តែ​កូន​គាត់​លេង​ទូរស័ព្ទ​នៅ​មុខ​ផ្ទះ​ក្នុង​ម៉ោង​បម្រាម​គោចរ៖ «រឿង​ពូ​ទ្រឿង វ៉ាំង បិញ ហ្នឹង កូន​បាន​ទំនាក់​ទំនង​ទៅ​ខាង​ខេត្ត​ហើយ ៗ​ ខេត្ត​គេ​នឹង​ដោះ​ស្រាយ​ស្រាវ​ជ្រាវ​ឲ្យ ​ទៅ​ខាង​នគរបាល​ខេត្ត​ក៏​មាន​ ទៅ​ខាង​អភិបាល​ខេត្ត​ក៏​មាន​ គេ​កំពុង​ដោះ​ស្រាយ​ឲ្យ​ហើយ​ ម្យ៉ាង​ទៀត​ខាង​មេធាវី​គេ​នឹង​ជួយ​ការពារ​ក្ដី​រឿង​នេះ​ ដោយ​មិន​គិត​កម្រៃ​ឡើយ​ ហើយ​ខាង​កាសែត​ ព័ត៌មាន​មួយ​ចំនួន​គេ​បាន​ចុះ​ផ្សាយ​ហើយ​»

ការ​លើក​ឡើង​មក​នេះ​ បន្ទាប់​ពី​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ​ ទ្រឿង វ៉ាំង​បិញ​​អាយុ​ ៤៧  ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​បឹង​ភ្នៀត​ខាង​ត្បូង​ ឃុំ​ដៃ​នង ស្រុក​អណ្ដូង​ទឹក​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ស្រុក​ត្រឹង​ ដេ​រ ​ខេត្ត​ឃ្លាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ខេត្ត​សុក ចាំង​ ត្រូវ​ពួក​ឆ្មាំ​ប៉ុស្តិ៍​រក្សា​គម្លាត​នៅ​ភូមិ​លេខ​១ ឃុំ ចាង​បូម​  ស្រុក​សុង​ចៅ​ខេត្ត​ខេត្ត​វាល​ប្រឹស​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ដុង​ណាយ​ ( Dong nai) ព្រួត​គ្នា​វាយ​ បណ្ដាល​ឲ្យ​លោក វ៉ាំង​បិញ​រង​របួស​ជា​ទម្ងន់។​

រឿង​​​ហេតុ​​នេះ​បាន​កើត​ឡើង​នា​​ថ្ងៃ​ទី​ ២៩ ខែ​សីហា​កន្លង ​នៅ​ម៉ោង​ប្រមាណ​ជា​ ៦ ល្ងាច​មូលហេតុ​គឺ​ដោយ​លោក​ឃើញ​កូន​ប្រុស​របស់​លោក​ម្នាក់​អាយុ​៩​ឆ្នាំ​កំពុង​តែ​កាន់​ទូរស័ព្ទ​លេង​នៅ​មុខ​ផ្ទះ​ក្នុង​ម៉ោង​បម្រាម​គោចរ​ដែល​អាជ្ញាធរ​គិត​ពី​ម៉ោង ៦ ល្ងាច​ទៅ​ដល់​ម៉ោង​៦ ព្រឹក​នោះ  ​លោក​ក៏​បាន​ស្ដី​បន្ទោស​និង​ទះ​កូន​នោះ​អស់​មួយ​ដៃ​ រួច​ហើយ​ទាំង​កូន​និង​ប្រពន្ធ​របស់​លោក បិញ ក៏​យំ​ឆោឡោ​​ឡើង ឃើញ​ដូច្នោះ​ពួក​ឆ្មាំ​ប៉ុស្តិ៍​​រក្សា​គម្លាត​ កូវិដ ១៩  ក៏​បាន​ចាប់​លោក​យក​ទៅ​ប៉ុស្តិ៍ ប្រើ​ដំបង​ព្រួត​គ្នា​វាយ​លោក​រហូត​ដល់​ទ្រម​ខ្លួន​ ដិត​​ដាម​ដោយ​ស្នាម​ជាំ​ខ្មៅ​ មាន​ជាំ​ភ្លៅ​ ជាំ​ខ្នង​ ​កំប៉េះ​​គូទ​ និង​ឆ្អឹង​ជំនី។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​នេះ​ កាសែត​ជា​ភាសា​វៀតណាម​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៣១​ សីហា​កន្លង​ទៅ​នេះ​ថា​ អនុ​ប្រធាន​មន្ទីរ​នគរ​បាល​ខេត្ត​វាល​ប្រើ​ទទួល​ស្គាល់​ថា​មាន​អំពើ​វាយ​ដំ​ច្រំ​ធាក់​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​មែន​ តែ​មិន​មែន​ជា​សមត្ថកិច្ច​នគរបាល​ទេ​ ពួក​អ្នក​បង្កហេតុ​ហ្នឹង​គឺ​ជា​ពួក​សន្តិ​សុខ​ស្ម័គ្រ​ចិត្ត​នៅ​ប៉ុស្តិ៍​រក្សា​គម្លាត​នៃ​មូលដ្ឋាន​នោះ​ឯង​​ ។  លោក​អនុ​ប្រធាន​មន្ទីរ​នគរបាល​រូប​នេះ​ ទទួល​កំហុស​ថា​ការ​វាយ​ដំ​ពលរដ្ឋ​យ៉ាង​នេះ​គឺ​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់​នៃ​ប្រទេសជាតិ​ទាំងស្រុង ។  តែ​ទោះ​ជា​យ៉ាង​ណា​ក៏​អាជ្ញាធរ​វៀតណាម​មិន​បាន​ចាត់​ការ​រឿង​នេះ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ឡើយ សមត្ថកិច្ច​បង្គាប់​ដោយ​ឲ្យ​ពួក​អ្នក​បង្ក​ហេតុ​សុំទោស​បុរស​ជន​រងគ្រោះ​ ហើយ​និង​ផ្ដល់​ជា​សំណង​នូវ​ការ​ព្យាបាល​ អង្ករ​​ហើយ​និង​​ថវិកា​ខ្លះ​តែ​ប៉ុណ្ណោះ ។ រីឯ​ភាគី​ជន​រងគ្រោះ​គឺ​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ក៏​ព្រម​ទទួល​យក​សំណង​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ​ដែរ ដោយ​ខ្លាច​អំណាច​សមត្ថកិច្ច​វៀតណាម​។

អនុ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក​ម៉ៅ​មុនី​លើក​ឡើង​ថា  ក្នុង​ដំណាក់​កាល​ដែល​ជម្ងឺ​ កូវិដ ១៩  កំពុង​រាតត្បាត​នេះ​ សូម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​​អាជ្ញាធរ​វៀតណាម​កុំ​ឲ្យ​ថ្លោះ​ធ្លោយ​ ពី​ព្រោះ​រដ្ឋ​អំណាច​វៀតណាម​មិន​មាន​ចេតនា​ល្អ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើយ​៖ «រដ្ឋាភិបាល​យួន​បាន​ស៊ីញេ​លើ​ច្បាប់​អន្តរ​ជាតិ​ស្ដី​ពី​ការ​មិន​ប្រើ​ហិង្សា​​ចំពោះ​មនុស្សជាតិ ​ រដ្ឋាភិបាល​យួន​មិន​អាច​ណា​ប្រើ​អំ​ពើ​ហិង្សា​ លើ​ប្រជាជន​បាន​ទេ រដ្ឋាភិបាល​យួន​មិន​បាន​គ្រប់​ច្បាប់​អន្តរ​ជាតិ​ដែល​ខ្លួន​ជា​ហត្ថលេខី​នោះ​ទេ  ចេះ​តែ​រំលោភ​ បំពាន គំរាម​ កំហែង​គេ​ទេ​ ទោះ​ជា​មនុស្ស​នោះ​ព្រឹត្តិ​ខុស​អ្វី​ក៏​ដោយ​ ក៏​មិន​មាន​សិទ្ធិ​វាយ​គេ​ដែរ ដូច្នេះ​រដ្ឋាភិបាល​យួន​ត្រូវ​សង​ជំងឺចិត្ត​ផង ត្រូវ​មើល​បង់​ថ្លៃ​ព្យាបាល​ និង​បង់​ថ្លៃ​ខាតបង់​ការ​ងារ​ ដែល​គេ​រង​ការ​ខាន​ធ្វើ​ការ​ងារ​ប៉ុន្មាន​ថ្ងៃ​នេះ​ផង​ ។ ហើយ​មើល​ចុះ​ក្នុង​រដូវ​កូវិដ​ទៀត​វាយ​គេ​ដល់​ថ្នាក់​ហ្នឹង​ អាច​និយាយ​បាន​ថា​យើង​កំពុង​តាម​ដាន​រឿង​ហ្នឹង​»

ករណី​ពលរដ្ឋ​វៀតណាម​អាជ្ញាធរ​វៀតណាម​រំលោភ​សិទ្ធិ​និង​ធ្វើ​បាប​មក​លើ​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​មាន​មក​ជា​ហូរ​ហែ​នៅ​តាម​សួន​ឧស្សាហកម្ម​ធំ​ ៗ ​រោង​ចក្រ​​រោង​សិប្ប​កម្ម​នានា​ ទូ​ទៅ​ទំាង​​ប្រទេស​វៀតណាម​ ហើយ​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ឃើញ​អាជ្ញាធរ​វៀតណាម​ចាត់​ការ​ករណី​រំលោភ​បំពាន​ទាំង​នេះ​ឱ្យ​បាន​សម​រម្យ​ទៅ​តាម​នីតិ​វិធី​ច្បាប់​នោះ​ឡើយ​។

ចំណែក​នៅ​ខេត្ត​វាល​ប្រឹស​នេះ ​កាល​ឆ្នាំ ២០១៧  មាន​ករណី​នៅ​សួន​ឧស្សាហកម្ម​ធំ​ ៗ ពីរ​ដែល​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​និង​កម្មករ​ចំណាក​ស្រុក​វៀតណាម​ទាស់​សំដី​វាយ​តប់​គ្នា​ តែ​សមត្ថកិច្ច​វៀតណាម​ទម្លាក់​កំហុស​តែ​ចំពោះ​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ បន្ទាប់​ពី​មាន​រឿង​ហ្នឹង​កើត​ឡើង​សួន​ឧស្សាហកម្ម​ ធំ ៗ ពីរ​នៅ​ខេត្ត​វាល​ប្រឹស​នេះ​ មិន​ទទួល​យក​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ថ្មី​និង​អ្នក​ចាស់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ឡើយ​​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

 រីឯ​នៅ​ខេត្ត​ទួល​តា​មោក​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ខេត្ត​ប៊ិញ​យឿង​វិញ កាល​ពី​ថ្ងៃ​ទី ១០​ មេសា​ឆ្នាំ​ ២០២០ កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​ ៤ នាក់​ត្រូវ​បាន​កម្មករ​វៀតណាម​ព្រួត​គ្នា​វាយ​រហូត​ឲ្យ​រង​របួស​ធ្ងន់​ ២ នាក់​និង​ពីរ​នាក់​ទៀត​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ពីរ​នាក់​ដែល​ស្លាប់​នោះ​ត្រូវ​ជា​មា​និង​ក្មួយ​នឹង​គ្នា ម្នាក់​ឈ្មោះ​ថាច់ ចំរើន​អាយុ ២៥ ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ ​32​ ឆ្នាំ​ អ្នក​ទាំង​ពីរ​ នេះ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង​ ៕

Leave A Reply

Your email address will not be published.