ពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា គ្រោងធ្វើបាតុកម្មទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ
ពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា គ្រោងធ្វើបាតុកម្ម ជំទាស់នឹងសាលក្រមរបស់តុលាការបក្សកុម្មុយ និស្តវៀតណាម នៅទីក្រុងភ្នំពេញនៅពេល ខាងមុខនេះ ស្របពេលដែលតុលាការបក្សកុម្មុយនិស្តវៀត ណាមនឹងជំនុំជំរះក្ដី ព្រះសង្ឃពីរអង្គ និង ពលរដ្ឋខ្មែរក្រោម ២ រូប នៅថ្ងៃទី ២៧ ខែកញ្ញា នេះ ។ អ្នកនាង ថាច់ សុជាតា ធ្វើសេចក្ដីរាយការណ៍ពិស្ដារ៖

ពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា គ្រោងធ្វើបាតុកម្មទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ
ពលរដ្ឋខ្មែរក្រោមនៅប្រទេសកម្ពុជា គ្រោងធ្វើបាតុកម្មជំទាស់នឹងសាលក្រមរបស់តុលាការបក្សកុម្មុយ និស្តវៀតណាម នៅទីក្រុងភ្នំពេញនៅពេល ខាងមុខនេះ ស្របពេលដែលតុលាការបក្សកុម្មុយនិស្តវៀត ណាមនឹងជំនុំជម្រះក្ដី ព្រះសង្ឃពីរអង្គ និង ពលរដ្ឋខ្មែរក្រោម ២ រូប នៅថ្ងៃទី ២៧ ខែកញ្ញា ស្អែកនេះ ។
យោងតាមសេចក្ដីកំណត់ហេតុមួយច្បាប់ ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ដែលការិយាល័យវិទ្យុ សំឡេងកម្ពុជាក្រោម ទទួលបាន នៅថ្ងៃទី ២៦ ខែកញ្ញា នេះ បានបញ្ជាក់ថា អង្គការសមាគមខ្មែរកម្ពុជា ក្រោមដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា គ្រោងនឹងធ្វើ “បាតុកម្មដង្ហែរទៅកាន់ស្ថានទូតវៀតណាម នៅភ្នំពេញ” នៅថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ ស្របពេលដែលតុលាការខេត្តឃ្លាំង នៃរដ្ឋាភិបាលបក្ស កុម្មុយនិស្តប្រកាសសាលក្រមជំនុំជម្រះក្ដី ព្រះសង្ឃ ពីរអង្គ និងពលរដ្ឋខ្មែរក្រោម ២ រូប នៃវត្តសេរីតាសេក នាព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ស្អែក នេះ ។
កិច្ចប្រជុំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកឡើងថា ពួកគេ នឹង “ធ្វើបាតុកម្មតាមគោល ការណ៍ អហិង្សា និងត្រូវទទួលស្គាល់ដោយផ្លូវច្បាប់ត្រូវត្រឹម” ។
អង្គប្រជុំបានសម្រេចថា នឹងធ្វើញាតិមួយដាក់ទៅស្ថានទូតវៀតណាម ទូតសហរដ្ឋអាមេរិក ទូតអាល្លឺម៉ង ទូតអូស្ត្រាលី អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការសិទ្ធិមនុស្សជាតិ នានា ។ ញាតិនោះនឹងត្រូវចុះហត្ថលេខាដោយ ព្រះតេជគុណ សៀង សុវណ្ណរា លោក សឺន យឿង និង លោក ថាច់ ធី ដែលតំណាងឱ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ។
សូមបញ្ជាក់ថា ព្រះសង្ឃពីរអង្គ នៃវត្តសេរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រមទាំងពលរដ្ឋខ្មែរក្រោមពីររូបដទៃទៀត គឺ លោក ថាច់ ភូមរិទ្ធ និង លោក ត្រា វណ្ណថា នឹងត្រូវបានរដ្ឋាភិបាលវៀតណាមនាំចេញជំនុំជម្រះក្ដី នៅក្នុងតុលាការខេត្តឃ្លាំង នៅថ្ងៃទី ២៧ ខែកញ្ញា ស្អែកនេះ ។
កាលពីខែឧសភា កន្លងទៅនេះ សមគមសង្ឃខេត្តឃ្លាំង ក្រោមការដឹកនាំរបស់ ព្រះតេជព្រះគុណ យឿង ញើង ព្រះចៅអធិការវត្តព្រែកអណ្ដើក បានចេញលិខិតមួយច្បាប់ ចុះថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ ដើម្បីចាប់ផ្សឹក ព្រះសង្ឃ ៣ អង្គ គឺ ព្រះតេជព្រគុណ លី ចិន្ដា វត្តព្រៃជាប់ , ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះចៅអធិការ និងគ្រូសូត្រវត្តសិរីតាសេក ពីបទចោទប្រកាន់ថា ព្រះសង្ឃ ទាំង ៣ អង្គនេះ បានទូរស័ព្ទឆ្លើយឆ្លងជាមួយព័ត៌មាននៅក្រៅប្រទេស ក្នុងនោះ មានសំឡេងកម្ពុជាក្រោម និងវិទ្យុអាស៊ីសេរីជាដើម ហើយផ្ញើអត្ថបទ និងរូបថត តាមអ្វីមួយដែលរដ្ឋាភិបាលវៀតណាមហៅថា ដើម្បី លាបព័ណ៌បង្ខូចកេរ្តិ៍ឈ្មោះបក្សកុម្មុយនិស្តវៀតណាម ។
មុនពេលត្រូវបានរដ្ឋាភិបាលវៀតណាមចាប់ផ្សឹក និងដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន បានមាន ថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ទង្វើរបស់មន្ត្រីសង្ឃខេត្តឃ្លាំង ដែលបានចេញវិធានការណ៍ ចំពោះព្រះអង្គ គឺជាការបំពាននឹងព្រះវិន័យ ធ្វើទៅតាមការបញ្ជារបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ព្រោះព្រះអង្គមិនមានទោសកំហុសអ្វីឡើយ ។
កាលពីថ្ងៃទី ២០ ខែកញ្ញា សប្ដាហ៍កន្លងទៅនេះ ពីសហរដ្ឋអាមេរិក សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញ សេចក្ដីប្រកាសព័ត៌មានមួយ ប្រតិកម្មទៅនឹង ការកាត់ក្ដីករណី ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅវត្ត សេរីតាសេកនេះដែរ ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម បានជម្រុញឲ្យម្ចាស់ជំនួយដាក់សម្ពាធដល់វៀត ណាមឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម ជាបន្ទាន់ ព្រោះព្រះសង្ឃទាំងនោះ មិនមានកំហុសអ្វីឡើយ ។
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដដែលនេះ បានបញ្ជាក់ទៀតថា “ព្រះតេជព្រះ គុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន លោក ថាច់ ភូមិឫទ្ធិ និង លោក ត្រា វណ្ណថា ត្រូវបានរដ្ឋា ភិបាលវៀតណាមចាប់ខ្លួនកាលពី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣” ខណៈដែលអ្នកទាំងនេះ ព្យាយាម ឆ្លងដែនដើម្បីភៀសខ្លួនទៅប្រទេសកម្ពុជា ៕