​ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​ចាប់ខ្លួន​

0 1,595

ដោយ ស៊ឺន ចែងចើន

អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​នៅ​ព្រឹក​ថ្ងៃ​ ​២​៩​ ​​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ ​ដែល​ចេញមុខ​តវ៉ា​ការពារ​ទឹកដី​បន្សល់ទុក​ពី​ដូនតា​ ​ជាមួយ​រដ្ឋអំណាច​យួន​ ។​ ​ការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដោយ​សមត្ថកិច្ច​វៀតណាម​ ​អះអាង​ថា​ ​បាន​បង្ក​ការ​រំខាន​ ​និង​រារាំង​ដល់​អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​ច្បាប់របស់ពួកគេ​ ​។​

លោក​ ​ថា​ច់ ញ៉ឹ​ក​ ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​ចាប់ខ្លួន​
លោក​ ​ថា​ច់ ញ៉ឹ​ក​ ពលរដ្ឋ​ខ្មែរក្រោម​ ​តវ៉ា​ការពារ​ដី​កេរ​ដូនតា​របស់​ខ្លួន​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​ចាប់ខ្លួន​

​សកម្មជន​ការពារ​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ដែល​បាន​តាមដាន​ករណី​នេះ​ ​បាន​មានប្រសាសន៍​ប្រាប់​ សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ថា​ ​លោក ថា​ច់ ញ៉ឹ​ក​ ​ជា​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​រស់នៅ​ភូមិ​ផ្នោ​លើ​ ​ឃុំ​ដំបូក​បី​ ​ស្រុក​ផ្នោ​ដាច់​ ​នៃ​ ​ខេត្ត​ព្រះត្រពាំង​ ​ដែល​ចេញមុខ​តវ៉ា​រឿង​ដីធ្លី​ ​ត្រូវ​បាន​អាជ្ញាធរវៀតណាម ​ចាប់​ឃាត់ខ្លួន​ ​ក្រោម​ហេតុផល​ថា​ ​បាន​ធ្វើសកម្មភាព​បង្ក​ការ​រំខាន​ដល់​អាជ្ញាធរ​ ​ពេល​កំពុង​បំ​ពេញការ​ងារ​ ​។​ ​លោក​ ​តោ​ ​ហ្វា​ង​ចឿ​ង​ ​ឲ្យដឹង​ទៀត​ថា​ ​មុន​ការ​ចាប់​ឃាត់ខ្លួន​នោះ​ ​អាជ្ញាធរយួន បានប្រើអំពើ​ហិង្សា​មកលើសមាជិក​ក្រុម​គ្រួសារ​របស់​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​ជាច្រើន​នាក់​ ក្នុងខណៈពេល ដែលពួកគេ​នាំគ្នា​សម្រុក​ចូល​ទៅ​ការពារ​ដី​របស់​ខ្លួន​ ​ដែលក្រុម​អាជ្ញាធរ​វៀតណាម​ ​ព្យាយាម​បោះបង្គោល​កំណត់​ព្រំ​ដី​ ​ដើម្បី​រឹបអូស​យក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ​។​​

​គួរ​ជម្រាប​ជូន​ថា​ ​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​២​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ ​បញ្ជា​ឱ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ ​និង​គាស់​កកាយ​ ​រំលោភបំពាន​សិទ្ធិ​លំនៅឋាន​របស់​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​ដែល​ជា​ម្ចាស់ដី​ម្តង​រួចមក​ហើយ​ ​។​ ​នៅ​ក្នុងពេលជាមួយគ្នា​នោះ​ ​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​ប្រកាស​សុខចិត្ត​ស្លាប់​ ​នៅមុខ​កង់​រថក្រោះ​ឈូស​ឆាយដី​ ​ដោយ​មិន​ចុះ​ចាកចេញ​ពី​ដី​របស់​ខ្លួន​ជាដាច់ខាត​ ​ទើប​អាជ្ញាធរ​វៀតណាម​ ​ដក​ថយចេញ​ពី​ដី​ ​ដែល​កំពុង​ប្រឈម​មុខ​ដាក់គ្នា​ ​។​

​លោក​ ​ថា​ច់ ញ៉ឹ​ក​ ​បាន​អះអាង​ទៀត​ថា​ ​រដ្ឋាភិបាល​ ​នៃ​ ​បក្ស​កុម្មុយនិស្ត​យួន​ ​ទើប​តែម​ក​បង្កើត​ ​និង​ចូល​កាន់កាប់​ទឹកដី​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មេសា​ ​ឆ្នាំ​ ​១​៩​៧​៥​ ​ទេ​ ​តែ​ទឹកដី​កេរ​ដូនតា​របស់​គាត់​ ​មាន​រាប់ពាន់​ឆ្នាំ​មក​ហើយ​ ​មិនគួរ​ណា​រដ្ឋា​ភិបាល​វៀតណាម​ ​មក​រំលោភបំពាន​ប្លន់​យក​ដី​របស់​គាត់​ដូច្នោះ​ឡើយ​ ​។

Leave A Reply

Your email address will not be published.