សាច់ញាតិ​ខ្មែរក្រោមមួយ​គ្រួសារ​​ ​កំពុង​ព្រួយបារម្ភ​ ​ចំពោះ​ការ​បាត់​ដំណឹង​សម​ជិ​ក​របស់​ខ្លួន​ ​ក្រោយ​អាជ្ញាធរ​វៀតណាម​ ​នាំ​យកទៅ​សួរ​ចម្លើយ​

0 242

ដោយ​ ស៊ឺ​ន​ ​ចែង​ចើ​ន​

​ក្រុម​គ្រួសារ​យុវជន​ខ្មែរក្រោម​ម្នាក់​ ​ដែល​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន​ ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​ខ្លាំង​ ​ដោយសារ​ពួកគាត់​ ​មិនទាន់​ទទួល​ដំណឹង​ណាមួយ​ ពី​អាជ្ញាធរ​វៀតណាម​​​ ថា​ ​យុវជន​ ​យ័​ញ​ ​សេត​ ​កំពុង​ជាប់ឃុំ​ ​នៅ​ទីណា​នៅឡើយ​ទេ​ ​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​ឃាត់ខ្លួន​បញ្ជូន​ម​ទៅ​សួរ​ចម្លើយ​ ​កាលពី​វេលា​ម៉ោង​ ​៩​ ​ព្រឹក​ថ្ងៃ​ ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​។​ ​ក្រុម​គ្រួសារ​យុ​វ​ជនរងគ្រោះ​ខាងលើ​ ​ចាត់​ទុក​ករណី​នាំ​យក​សមាជិក​គ្រួសារ​របស់​ពួកគាត់​ ​ឃុំ​ខ្លួន​ដោយ​មិន​ជូនដំណឹង​ ​ឬ​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​ពួកគេ​បែប​នេះ​ ​គឺជា​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​។​

យុវជន យ័ញ សេត (រូបពាក់អាវយឺត) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
យុវជន យ័ញ សេត (រូបពាក់អាវយឺត) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

​ព្រះតេជព្រះគុណ​ ​យ័​ញ​ ​ផល្លា​ ​ត្រូវជា​បងប្រុស​បង្កើត​របស់​យុវជន​ ​យ័​ញ​ ​សេត​ ​អះអាង​ថា​ ​ប្អូនប្រុស​របស់​ព្រះអង្គ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រយៈពេល​មួយយប់មួយថ្ងៃ​ហើយ​ ​ប៉ុន្តែ​ ​សមត្ថកិច្ច​វៀតណាម​ ​បាន​លាក់បាំង​មិន​ឱ្យ​ក្រុម​គ្រួសារ​ដឹង​ថា​ ​ប្អូនប្រុស​របស់​ព្រះអង្គ​ ​កំពុង​នៅ​ទីណា​ឡើយ​ ​។​

​ព្រះតេជព្រះគុណ​ ​យ័​ញ​ ​ផល្លា​ ​មាន​ថេរ​ដីកា​ឲ្យដឹង​នៅមុន​ការផ្សាយ​នេះ​បន្តិច​ ​ថា​ ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ព្រះអង្គ​ទៅ​សួរនាំ​ដល់​ការិយាល័យ​នគរបាល​វៀតណាម​ ​ខេត្ត​ឃ្លាំង​ ​តែម​ន្រ្តី​គ​របាល​ប្រចាំការ​ ​នៅ​ខាងក្រៅ​ការិយាល័យ​នគរបាល​ ​បាន​ប្រាប់​ថា​ ​បាន​ដោះលែង​ប្អូន​របស់​ព្រះអង្គ​ ​ឲ្យ​មាន​សេរីភាពរួច​ហើយ​ ​តាំងពី​ថ្ងៃ​ ​១​៨​ ​ខែកុម្ភៈ​ ​ម្សិលមិញ​ម្ល៉េះ​ ​។​ ​នៅ​ពេល​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ព្រះអង្គ​សួរដេញដោល​ ​ថា​ ​បើ​ដោះលែង​ហើយ​ ​ហេតុអ្វី​មិន​ឃើញ​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ត្រឡប់មក​ផ្ទះ​ ​ស្រាប់តែ​ម​ន្រ្តី​នគរបាល​ទាំងនោះ​ ​ឆ្លើយតប​ដោយ​បញ្ជាក់​ថា​ ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដោះលែង​នោះ​ទៅវិញ​ ​។​ ​ព្រះតេជព្រះគុណ​ ​យ័​ញ​ ​ផល្លា​ ​សំដែង​ក្តី​ព្រួយបារម្ភ​ ​អំពី​សុវត្ថិភាព​ប្អូនប្រុស​របស់​ព្រះអង្គជាខ្លាំង​ ​ដោយសារ​ នៅ​មិនទាន់​ដឹង​ថា​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ទីណា​ឡើយ​ ​ហើយ​ព្រះអង្គ​ស្នើ​ឲ្យ​សមត្ថកិច្ច​វៀតណាម​ ​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព​ឡើងវិញ​ ​។​

​សូម​បញ្ជាក់​ថា​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​នេះ​ ​បាន​ចុះ​មក​ឃាត់ខ្លួន​ភ្លាម​ៗ​ ​ដល់​ក្នុង​ផ្ទះ​ ​ដោយ​ពុំ​មានការ​បង្ហាញ​លិខិត​ស្នាម​អ្វី​ឡើយ​ ​។​ ​ការ​ឃាត់ខ្លួន​សកម្មជន​ខ្មែរក្រោម​ជាបន្តបន្ទាប់​នេះ​ ​កើតឡើង​ ​ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​សំដែង​មតិ​ ​និង​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​

​យុវជន​ ​យ័​ញ​ ​សេត​ ​តែង​បង្ហាញ​សកម្មភាព​ផ្សេងៗ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​បទ​ចម្រៀង​ ​ដើម្បី​ចូលរួម​ថែរក្សា​ ​អភិ​រក្ស​ ​និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរក្រោម​ ​ទៅដល់​សាធារណជន​ ​ឲ្យបាន​ដឹង​ពី​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​លើទឹក​ដី​កំណើត​កម្ពុជាក្រោម​ ​៕

Leave A Reply

Your email address will not be published.