ខ្មែរក្រោម​នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​

0 69

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ព្រមាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ចុងឆ្នាំ ២០១៣ នេះ ដើម្បី​ទាមទារ​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​វៀតណាម​ជួយ​អន្តរាគមន៍ ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការរស់នៅ​ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។

ពិធីរំឮកខួប ៣៧ ឆ្នាំទិវាតស៊ូរបស់ពលរដ្ឋខ្មែរក្រោម (១៦ វិច្ឆិកា ១៩៧៦ - ១៦ វិច្ឆិកា ២០១៣) នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។ រូបថតៈ ស៊ឺន ចែងចើន/PNN
ពិធីរំឮកខួប ៣៧ ឆ្នាំទិវាតស៊ូរបស់ពលរដ្ឋខ្មែរក្រោម (១៦ វិច្ឆិកា ១៩៧៦ – ១៦ វិច្ឆិកា ២០១៣) នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។ រូបថតៈ ស៊ឺន ចែងចើន/PNN

​ក្នុង​ពិធី​រំឭក​ខួប ៣៧ ឆ្នាំ នៃ​ការ​ងើប​បះបោរ​របស់​ខ្មែរក្រោម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ នេះ ដែល​ប្រារព្ធ​ឡើង​នៅ​រាជធានី​ភ្នំពេញ លោក សឺ​ន យឿន ប្រធាន​លេខាធិការដ្ឋាន និង​នាយក​ប្រតិបត្តិ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ថ្លែងថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​គាបសង្កត់ បំបិទ​សិទ្ធិសេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ។

លោក​បន្តថា នៅ​ដើមខែ​វិច្ឆិកា​នេះ សមាគម​លោក​បាន​ផ្ញើលិខិត​ទៅ​រដ្ឋាភិបាល​វៀ​ត​ណា​ម និង រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​អន្តរាគមន៍ បញ្ឈប់​ការគាបសង្កត់​លើ​ខ្មែរ​នៅ​កម្ពុជា​ក្រោម តែ​រហូតដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា នេះ រដ្ឋាភិបាល​ទាំងពីរ​មិនទាន់​ឆ្លើយតប​នៅឡើយ ។ លោក សឺ​ន យឿន បញ្ជាក់ថា បើ​រយៈពេល​កន្លះ​ខែ​ខាងមុខ​ទៀត រដ្ឋាភិបាល​ទាំងពីរ នៅតែ​មិន​ឆ្លើយតប​នោះ លោក នឹង​រៀបចំ​ការធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ។​

​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ពលរដ្ឋ​ខ្មែរក្រោម បាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋអំណាច​វៀតណាម ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​រស់នៅ និង​ស្វែងរក​សិទ្ធិ​ម្ចាស់​ការជូន​ប្រជាជាតិ​របស់ខ្លួន នៅ​ដែនដី​កម្ពុជា ក្រោម តែ​ការបះបោរ​នោះ​មិនបាន​សម្រេច​ទេ ។ លទ្ធផល​ក្រោយ​ការ​ងើប​បះបោរ​នោះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន​អង្គ​រូប ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​យួន​ប្រហារជីវិត​, ចាប់​ដាក់គុក អស់ មួយ ជីវិត និង​ធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​នៅក្នុង​គុក​ជាដើម ។​

Leave A Reply

Your email address will not be published.