បទ​យកការណ៍​ ​៖​ ​ខ្មែរក្រោម​ ​នៅ​កម្ពុជា​ ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ក្រោយ​ផ្អាក​សកម្មភាព​ការងារ​ជាច្រើន​ឆ្នាំ​

0 207

ដោយ គឹម សាវតា

បញ្ហា​ដែល​កើតមាន​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​គឺ​មាន​ច្រើន​ផ្នែក​ដូ ​ច​ជា​ការរំលោភ​សិទ្ធិមនុស្ស​ ​បញ្ហា​ជីវភាព​ ​ការរើសអើង​ជាដើម​ ​។​ ​ក្នុង​នោះ​ស្រ្តី​ខ្មែរក្រោម​ ​គឺជា​ជនរងគ្រោះ​នៃ​បញ្ហា​ ​ដែល​មិនសូវ​មាន​អ្នកមើល​ឃើញ​ ​និង​ជួយ​ដោះស្រាយ​ឡើយ​ ​។​

បេក្ខជន​ដែល​ឈរឈ្មោះ​ និងទិដ្ឋភាពអង្គបោះឆ្នោតជ្រើសរើស​ថ្នាក់​ដឹកនាំ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​។ រូបៈ ជា សុភារិន្ទ
បេក្ខជន​ដែល​ឈរឈ្មោះ​ និងទិដ្ឋភាពអង្គបោះឆ្នោតជ្រើសរើស​ថ្នាក់​ដឹកនាំ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​។ រូបៈ ជា សុភារិន្ទ

​នៅ​ថ្ងៃ​ទី​ ​០​៦​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២ ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​ធ្វើ​កិច្ចការ​គាំពារ​ស្ត្រី​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ឲ្យបាន​ប្រសើរ​ឡើង​ ​។​

​បន្ទាប់ពី​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​រដ្ឋការ​បារាំង​ដាក់ឲ្យ​ស្ថិត​ ​នៅ​ក្រោម​ការ​គ្រប់គ្រង​បន្ត​ដោយ​វៀតណាម​ ​កាលពី​ឆ្នាំ​ ​១​៩​៤​៩​ ​មក​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​រង​ការគាបសង្កត់​ ​និង​ធ្វើទុក្ខបុកម្នេញ​ជាបន្តបន្ទាប់​ ​ជាពិសេស​គឺ​ស្ត្រី​ ​។​ ​ដើម្បី​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​នោះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​ស្រ្តី​មួយ​ចំនួន​ ​បាន​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​រស់​ ​នៅ​ប្រទេស​ទី​ ​២​ ​ឬ​ ​ទី​ ​៣​ ​ដែល​ក្នុង​នោះ​ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​មួយ​ចំនួន​ធំ​ ​បាន​មក​រស់នៅ​កម្ពុជា​ ​។​ ​ពេល​មកដល់​កម្ពុជា​ ​ស្ត្រី​ខ្មែរក្រោម​ទាំងនោះ​ ​បាន​ជួប​នូវ​បញ្ហា​ជាច្រើន​ ​ក្នុង​ការរស់នៅ​ ​ដែល​ទាមទារ​ឲ្យ​មាន​កា​ជួយជ្រោមជ្រែង​ ​។​ ​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​កម្ពុជា​ ​បង​កើតឡើង​ដើម្បី​ជួយ​ដល់​ស្រ្តី​ខ្មែរក្រោម​ ​តែ​ការ​បង្កើត​ដំបូង​ដោយ​មិន​មាន​អ្នកចូលរួម​ ​និង​មិន​មាន​រចនា​ស​ម្ព័ន្ធ​គ្រប់គ្រាន់​ ​ធ្វើឲ្យ​កិច្ចការ​គាំពារ​ស្ត្រី​ខ្មែរក្រោម​នេះ​ ​ហាក់​នៅ​មាន​ក​ម្រិ​ត​ ​។​ ​នៅ​ថ្ងៃ​ទៅ​ ​០​៦​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​ត្រូវ​បាន​ធ្វើឡើង​ ​ដោយមាន​ការចូលរួម​ធ្វើជា​សាក្សី​ដឹង​លឺ​ ​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដទៃទៀត​។​

​ការបោះឆ្នោត​ជ្រើសរើស​បាន​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ម៉ោង​ ​២​រសៀល​នៅ​បុរី​ព្រៃនគរ​ ​ក្នុង​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ដោយមាន​ថា្នក់​ដឹកនាំ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ជាច្រើន​ជា​គណៈអធិបតី​ ។​

​លោក​ ​ប៊ុត​ ​ប៊ុន​ មុន្នី ​ប្រធានគណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​បាន​ឡើង​ប្រកាស​ពី​សមាសភាព​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​បី​រូប​ ​និង​បាន​លើកឡើង​ពី​មូលហេតុ​ ​និង​ដើមកំណើត​នៃ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​។​

​លោក​ប៊ុន​ មុន្នី​៖​ ​«​តាំងពី​ការ​ចាប់ផ្ដើម​នៃ​អង្គការ​ ​សមាគម​ស្ត្រី​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោកស្រី​ ​ព្រំ​ ​យ៉ាង​ ​និង​សហការី​របស់​គាត់​មួយ​ចំនួន​ ​អង្គការ​នេះ​បាន​សហការ​ជាមួយ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​នានា​ ​រួមគ្នា​ធ្វើសកម្មភាព​តិច​ ​ឬ​ច្រើន​ ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ខ្មែរ​កម្ពុជាក្រោម​ ​ជារៀងដរាប​មក​ ​។​ ​ភាព​ថមថយ​ ​និង​ភាព​ស្រពិចស្រពិល​នៃ​ការ​​​ដឹកនាំ​សម្រាប់​តួនាទី​ ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ​ស្ទើរតែ​ដល់​ចំ​នុ​ច​ប្រកាស​អាសន្ន​ ​ដោយ​មើលឃើញ​ពី​ចំ​នុ​ច​អវិជ្ជមាន​បែប​ហ្នឹងហើយ​ ​ទើប​ថ្នាក់​ដឹកនាំ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ឯកភាព​គ្នា​សារ​ជាថ្មី​ម្ដងទៀត​ ​សម្រេច​ជ្រើសរើស​ថ្នាក់​ដឹកនាំ​អង្គការ​ស្ត្រី​នេះ​ ​ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​មានគុណ​ភាព​សម្រាប់​ចូលរួម​កសាង​សង្គម​ខ្មែរ​កម្ពុជាក្រោម​របស់យើង​»​ ​។​

​បេក្ខជន​ដែល​ឈរឈ្មោះ​ ​ក្នុង​ការបោះឆ្នោត​ជា​ថ្នាក់​ដឹកនាំ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​មាន​ចំនួន​ ​៣​ ​រូប​គឺ​លេខរៀង​ទី​ ​១​ ​គឺ​អ្នកស្រី​ ​ថា​ច់ ​សូ​រី​ណា​ ​មាន​ស្រុកកំណើត​ ​នៅ​ខេត្ត​ឃ្លាំង​ដែនដី​កម្ពុជាក្រោម​ ​លេខរៀង​ទី​ ​២​ ​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​ជា​ឈាមជ័រ​ខ្មែរក្រោម​តែ​មាន​មានកំណើត​ ​នៅ​ខេត្ត​ពោធិ៍សាត់​ ​ប្រទេស​កម្ពុជា​ ​និង​មាន​ឪពុក​ជា​អ្នក​ខេត្ត​ឃ្លាំង​ ​ដែនដី​កម្ពុជាក្រោម​ ​និង​លេខរៀង​ទី​ ​៣​ ​គឺ​អ្នកស្រី​ ​គៀង​ ​ធី​ប៉ា​ ​មាន​ស្រុកកំណើត​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ដែនដី​កម្ពុជាក្រោម​ ​។​

​នៅមុខ​គណៈអធិបតី​ ​តំណាង​អង្គការ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​និង​អង្គ​បោះឆ្នោត​ចំនួន​ ​៨​ ​រូប​ដែល​ជាសកម្ម​ជន​ស្ត្រី​ខ្មែរក្រោម​ ​នោះ​ ​បេក្ខជន​ទាំង​ ​៣​ ​រូប​បាន​លើកឡើង​ពី​ការ​ប្រឈម​ ​និង​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការងារ​បម្រើ​ដល់​ស្រ្តី​ខ្មែរក្រោម​រៀង​ៗ​ ​ខ្លួន​ ​។​

​អ្នកស្រី​ ​ថា​ច់ ​សូ​រី​ណា​ ​ដែល​ជា​បេក្ខជន​ឈរឈ្មោះ​មួយ​រូប​ថ្លែង​ថា​៖​ ​«​គំនិត​របស់​នាងខ្ញុំ​ទី​ ​១​ ​ការ​ផ្សព្វផ្សាយ​ ​សិទ្ធិ​ស្រ្តី​ដែល​គាត់​យល់​ដឹង​ ​អំពី​សិទ្ធិ​របស់​ខ្លួនឯង​ ​ចំណែក​ទី​ ​២​ ​គឺ​ការ​ប្រ​មែ​ប្រ​មូស​ស្រ្តី ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​ដើម្បី​បើក​ជា​ថ្នាក់​អក្ខរកម្ម​ ​ទី​ ​៣​ ​របស់​ខ្ញុំ​ ​គឺ​ការស្វែងរក​អង្គការ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ធ្វើការ​ពាក់ព័ន្ធ​រឿង​ស្ត្រី​ហ្នឹង​ ​ទី​ ​៤​ ​គឹ​ផ្ដោ​ត​សំខាន់​លើ​ចក្ខុវិស័យ​របស់​អង្គការ​ស្តី្រ​ខ្មែរក្រោម​ ​ធ្វើ​យ៉ាងណា​ ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​អង្គការ​ស្រ្តី ​ដើរ​ឲ្យបាន​យូរអង្វែង​»​ ​។​

​ចំណែក​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​លើកឡើង​ថា​៖​ ​«​នាងខ្ញុំ​ជា​បេក្ខភាព​ ​ដែល​ឈរឈ្មោះ​ម្នាក់​ ​គឺ​នាងខ្ញុំ​មាន​គោលបំណង​តែ​ ​២​ ​មុខ​ទេ​ ​គឺ​ចង់ឲ្យ​ស្ត្រី​ខ្មែរក្រោម​ ​ស្គាល់​សង្គម​ខាងក្រៅ​ឲ្យបាន​ច្រើន​ ​និង​ឲ្យ​សង្គម​ខាងក្រៅ​ស្គាល់​ស្ត្រី​ខ្មែរក្រោម​ថា​ ​អ្នកណា​ជា​ស្រ្តី​ខ្មែរក្រោម​ ​ដោយសារតែ​ស្រ្តី​ខ្មែរក្រោម​មួយ​ចំនួន​ ​អ្នកខ្លះ​អត់​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ផង​ ​មិន​ដឹង​ថា​ខ្លួនឯង​គួរ​ធ្វើ​អី​ ​គួរ​ចូលរួម​សង្គម​យ៉ាង​របៀប​ម៉េច​ ​អ៊ីចឹង​គោលបំណង​របស់​ខ្ញុំ​ ​ចង់ឲ្យ​ពួកគាត់​ក្លាហាន​ហ៊ាន​ចូលរួម​ជាមួយ​សង្គម​ ​ស្គាល់​សង្គម​ឲ្យបាន​ច្រើន​ ​និង​ចែករំលែក​អ្វី​ដែល​គាត់​ស្គាល់​ដល់​ស្ត្រី​ដទៃទៀត​ ​ព្រោះអី​ស្រ្តី​យើង​ភាគ​តិចណាស់​ ​ដែល​បាន​ដឹង​លឺ​រឿង​សង្គម​ ​ហើយ​ស្រ្តី​ខ្មែរក្រោម​យើង​ក៏​ខ្វះខាត​ធនធានមនុស្ស​ជាច្រើន​ដែរ​»​ ​។​

​រីឯ​អ្នកស្រី​ ​គៀង​ ​ធី​ប៉ា​ ​ដែល​ជា​បេក្ខជន​ទី​ ​៣​ ​ថ្លែង​ថា​ ​៖​ ​«​បើ​សិន​ខ្ញុំ​ក្លាយ​ជា​ប្រធាន​ ​ខ្ញុំ​មាន​ភាព​ក្លាហាន​ ​មុះមុត​ ​អត់ធ្មត់​ ​ព្យាយាម​ ​និង​ភាព​ស្មោះត្រង់​ ​ដើម្បី​ដឹកនាំ​អង្គការ​ស្រ្តី​នេះ​ ​ឲ្យបាន​យូរអង្វែង​ ​ដោយមាន​ទំនួល​ខុសត្រូវ​រាល់​បញ្ហា​ ​ដែល​កើតឡើង​ ​ដោយ​ព្រហ្មវិហារ​ធម៌​ ​។​ ​ចំ​នុ​ច​ ​ទី​ ​២​ ​អភិវឌ្ឍន៍​ខ្លួនឯង​ ​ឲ្យបាន​រីក​ចម្រើន​ជាង​នេះ​ ​ទៅទៀត​ ​ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ ​ស្វែងយល់​ពី​សិទ្ធិ​របស់​ខ្លួន​ ​ទី​ ​៤​ ​ពង្រឹង​ស្មារតី​ស្រ្តី​ខ្មែរក្រោម​ ​ឲ្យ​ចូលរួម​សង្គម​ឲ្យបាន​ច្រើន​ ​និង​គ្រប់​វិ​ស័​យ​ ​ហើយ​យើង​អាច​មាន​ ​បង្កើត​មុខរបរ​ជីវភាព​មួយ​ជំរុញ​ពួកគាត់​ ​ដែល​នៅ​ក្រីក្រ​ ​ហ្នឹង​ឲ្យ​មាន​ជីវភាព​បាន​ប្រសើរ​ឡើង​»​ ​។​

​ក្រោយ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​បេក្ខជន​ទាំង​ ​៣​ ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​បាន​ពន្យល់​ដល់​អង្គ​បោះឆ្នោត​ទាំង​ ​៨​ ​រូប​ពី​និតិ​វិធី​ក្នុង​ការបោះឆ្នោត​ ​ដែល​ក្នុង​នោះ​បេក្ខជន​ទាំង​ ​៣​ ​ក៏​ជា​អង្គ​បោះឆ្នោត​ផង​ដែរ​ ​។​

​ក្រោយ​ពី​អង្គ​បោះឆ្នោត​បាន​យល់​ពី​របៀប​បោះ​ហើយ​នោះ​ ​ការបោះឆ្នោត​ក៏​ចាប់ផ្តើម​ ​។​ ​មិនបាន​ប៉ុន្មាន​លទ្ធផល​ក៏​ត្រូវ​បាន​បង្ហាញ​ ​និង​ប្រកាស​ ​ហើយ​អ្នកស្រី​ ​ថា​ច់ ​សូ​រី​ណា​ ​ទទួល​បាន​ ​៣​ ​សំ​លេង​ ​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​ទទួល​បាន​ ​៣​ ​សំ​លេង​ ​និង​ ​អ្នកស្រី​ ​គៀង​ ​ធី​ប៉ា​ ​ទទួល​បាន​ ​២​ ​សំ​លេង​ ​។​ ​បើ​តាម​នីតិវិធី​ ​លទ្ធផល​នេះ​ ​គឺ​អ្នកស្រី​ ​គៀង​ ​ធី​ប៉ា​ ​ទទួល​បាន​តំណែង​ជា​អគ្គលេខាធិការ​ ​ដោយស្វ័យប្រវត្តិ​ ​។​ ​ចំណែក​សំឡេង​បេក្ខជន​ ​២​ ​រូប​ផ្សេងទៀត​បាន​ស្មើគ្នា​ ​គឺ​ត្រូវ​បោះឆ្នោត​ម្ដងទៀត​ ​ដើម្បី​ជ្រើស​តំណែង​ជា​ប្រធាន​ ​និង​អនុប្រធាន​ ​។​

ទីបំផុត​ការបោះឆ្នោត​លើក​ទី​ ​២​ ​ក៏បាន​ចេញ​លទ្ធផល​ ​ដែល​ក្នុង​នោះ​ ​គឺ​អ្នកស្រី​តាំង​ ​កែវ​ពិសី​ ​បាន​ក្លាយ​ជា​ប្រធាន​សមាគម​ ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​ ​៥​ ​និង​អ្នកស្រី​ ​ថា​ច់ ​សូ​រី​ណា​ ​បាន​ចំនួន​ ​៣​ ​សំ​លេង​ ​ក្លាយ​ជា​អនុប្រធានសមាគម​ ​។​

​ក្រោយ​ពី​ប្រកាស​លទ្ធផល​ ​និង​ប្រកាស​សុពលភាព​ថ្នាក់​ដឹកនាំ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​ហើយ​នោះ​ ​នាយិកា​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ទើប​ជាប់ឆ្នោត​ ​គឺ​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​ ​បាន​ថ្លែង​អំណរគុណ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់​ ​និង​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​ដែល​បាន​ផ្តល់ឲ្យ​អ្នកស្រី​ក្លាយ​ជា​នាយិកា​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​។​ ​អ្នកស្រី​ក៏បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាងណា​ ​ឲ្យ​អង្គការ​មួយ​នេះ​ ​ដំណើរការ​ទៅ​មាន​ប្រសិទ្ធ​ភាពជា​ង​មុន​ ​។​

​អ្នកស្រី​ ​តាំង​ ​កែវ​ពិសី​​៖​ ​«​ខ្ញុំ​ក៏​សុំ​តាំងចិត្ត​ថា​ ​នឹង​ដឹកនាំ​អង្គការ​ស្ត្រី​ហ្នឹង​ឲ្យ​មាន​ភាព​ជោគជ័យ​ ​និង​រីក​ចម្រើន​ជាង​មុន​ ​ហើយ​ប្តេជ្ញា​លះបង់​ពេលវេលា​ ​កម្លាំង​កាយ​ ​កម្លាំងចិត្ត​ ​គឺ​ដើម្បី​បម្រើ​នូវ​សង្គមជាតិ​ស្ត្រី​ខ្មែរក្រោម​យើង​»​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ដែល​ចូលរួម​ជា​សាក្សី​ដឹង​លឺ​ ​ក្នុង​ការបោះឆ្នោត​ដែរ​នោះ​ ​មានប្រសាសន៍ថា​ ​ការបោះឆ្នោត​នេះ​ ​គឺជា​ការ​បង្ហាញ​មួយ​ថា​ ​ស្ត្រី​ខ្មែរក្រោម​ ​គឺជា​ធនធាន​មួយ​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ដល់​សង្គម​ ​ហើយ​បទពិសោធន៍​នៃ​ការ​បម្រើ​តួនាទី​ជា​ថ្នាក់​ដឹកនាំ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ពេលនេះ​ ​ក៏​អាច​ជា​បទពិសោធន៍​មួយ​ ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ទាំងអស់​ឲ្យ​មានឱកាស​ធ្វើជា​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ផ្សេងៗ​ ​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​លោក​បន្ត​ថា​ ​ដើម្បីឲ្យ​ការងារ​មាន​ប្រសិទ្ធ​ភាព​ ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​សមាជិក​ ​៨​ ​រូប​ត្រូវ​ពិភាក្សាគ្នា​លើក​ផែនការ​ច្បាស់លាស់​ ​និង​អនុវត្ត​តាម​ផែនការ​នោះ​ ​។​

​លោក​ ​តាំង​ ​សា​រៈ៖​ ​«​ក្នុងចំណោម​គណៈកម្មការ​នាយក​ទាំង​ ​៨​ ​នាក់​ហ្នឹង​គួរ​ពិភាក្សាគ្នា​ ​ហើយ​ធ្វើ​ផែនការ​ដែល​បាន​លើកឡើង​ ​ផែនការ​ដែល​ត្រូវធ្វើ​»​ ​។​

​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ឲ្យដឹង​ថា​អង្គការ​មួយ​នេះ​ ​បាន​ចុះ​ប​ញ្ចី​នៅ​ក្រសួងមហាផ្ទៃ​តាំងពី​ឆ្នាំ​ ​២​០​០​៤​ ​តែ​នៅពេលដែល​ផ្លាស់ប្តូរ​សមាសភាព​ថ្នាក់​ដឹកនាំ​ ​គឺ​ត្រូវតែ​ជូនដំណឹង​ទៅ​ក្រសួង​សាជាថ្មី​ ​។​

​លោក​ ​សឺ​ន​ ​ជុំ​ជួន​​៖​ ​«​ការផ្លាស់ប្តូរ​ ​ឬ​ការរៀបចំ​រចនា​ស​ម្ព័ន្ធ​ថ្មី​ហ្នឹង​ ​គឺ​ត្រូវ​ដាក់ពាក្យ​សារ​ជាថ្មី​ក្នុងនាម​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ដើម្បីឲ្យ​ក្រសួង​ទទួលស្គាល់​គណៈកម្មការ​ថ្មី​»​ ​។​

​លោក​ ​សឺ​ន​ ​ជុំ​ជួន​ ឱ្យ​ដឹង​ថា​រហូត​មកដល់ពេលនេះ​ ​គឺ​មិនទាន់​មាន​ស្ថិតិ​ ​ថា​ ​តើ​មាន​ស្ត្រី​ខ្មែរក្រោម​ ​ប៉ុន្មាន​នាក់​ ​ដែល​កំពុង​រស់នៅ​កម្ពុជា​នៅឡើយ​ទេ​ ​ប៉ុន្តែ​ ​ស្ត្រី​ខ្មែរក្រោម​ ​នៅ​កម្ពុជាក្រោម​ ​ប្រមាណ​ ​៩​៥​ ​ភាគរយ​ ​គឺ​មិនសូវ​បាន​សិក្សា​រៀនសូត្រ​អក្សរខ្មែរ​ ​ដែល​ជា​អក្សរ​ជាតិ​សាស្ត្រ​របស់​ខ្លួន​នោះ​ឡើយ​ ​៕

Leave A Reply

Your email address will not be published.