យុវជន​ខ្មែរក្រោម្នាក់​ ​ត្រូវ​បាន​អាជ្ញាធរ​យួន​ដោះលែង​វិញ​ ​ក្រោយ​ពីកោះហៅ​ទៅ​សាកសួរ​អស់​ជាង​ ​៤​ ​ម៉ោង​

0 400

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ ​យ័​ញ​ ​សេត​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ ​តាម​លិខិត​កោះហៅ​របស់​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​ ​ការ​ចេញ​លិខិត​ហៅ​ទៅ​សាកសួរ​ ​គឺ​បាន​ធ្វើឡើង​ ​បន្ទាប់ពី​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​តែង​បង្ហាញ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ផលិត​វីដេអូ​បទ​ចម្រៀង​ ​ដើម្បី​ចូលរួម​ថែរក្សា​ ​អភិ​រក្ស​ ​និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរក្រោម​ ​ទៅដល់​សាធារណជន​ ​ឲ្យបាន​ស្គាល់​ពី​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​។​

យុវជន យ័ញ សេត (រូបពាក់អាវយឺត) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
យុវជន យ័ញ សេត (រូបពាក់អាវយឺត) និងសកម្មភាពថតបទចម្រៀងបង្ហាញពីវប្បធម៌ខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

​យុវជន​ ​យ័​ញ​ ​សេត​​ ​ថ្លែងប្រាប់​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និងសារព័ត៌មាន ព្រៃនគរ យ៉ាង​ខ្លី​ថា​ ​លោក​ត្រូវ​នគរបាល​ស្រុក​ជ្រោយ​ញ​ ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​ក្រោយ​ពី​ចំណាយ​ពេល​សាកសួរ​អស់​ជាច្រើន​ម៉ោង​រួចមក​ ​។​ ​លោក​បន្ត​ថា​ ​ការ​កោះហៅ​ទៅ​សួរ​ចម្លើយ​លើក​នេះ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ប្រើ​ធម៌​ត្រជាក់​ ​ចំពោះ​រូបលោក​ ​ដោយ​ប្រើ​ពាក្យទន់​ភ្លន់​ ​និង​ភាសា​រាបសា​ ​ហាក់បីដូចជា​មានបំណង​លួងលោម​លោក​ ​ដើម្បី​ទិញ​ទឹកចិត្ត​ ​ដែល​ធ្វើ​ឲ្យលោក​កត់សម្គាល់ឃើញ​ ថា មាន​ភាពខុសប្លែក​ពី​ការ​កោះហៅ​មក​សាក​សួរ​ ​កាលពី​លើក​មុន​ៗ​ ​ដែល​ពួកគេ​ប្រើ​ពាក្យ​គំរាមកំហែង​ ​ស​ម្លុ​ត​ ​បំភិតបំភ័យ​ ​បន្លាច​ ​ក្នុង​ន័យ​មិន​ឲ្យ​លោក​សកម្មភាព​ក្នុង​សង្គម​កម្ពុជាក្រោម​ ​។​

​សូម​បញ្ជាក់​ថា​ ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​កោះហៅ​យុវជន​ ​យ័​ញ​ ​សេត​​ ​ទៅ​ស​ម្លុ​ត​រឿង​លោក​ចូលរួម​ធ្វើសកម្មភាព​លើកស្ទួយ​អត្តសញ្ញាណ​សិល្បៈ ​វប្បធម៌​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ​យុវជន​ ​យ័​ញ​ ​សេត​​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បាន​ចុះ​មក​ឃាត់ខ្លួន​ភ្លាម​ៗ​ ​ដល់​ក្នុង​ផ្ទះ​ ​ដោយ​ពុំ​មានការ​បង្ហាញ​លិខិត​ស្នាម​អ្វី​ឡើយ​ ​។​ ​បន្ទប់​ពី​ចាប់​យកទៅ​ឃុំឃាំង​ខ្លួន​សួរ​ចម្លើយ​អស់​មួយ​យប់​ពីរ​ថ្ងៃ​រួចមក​ ​ទើប​របប​អាណានិគម​យួន​ ​នៅ​ថ្ងៃ​ទី​ ​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​ដោះលែង​ ​លោក​ យ័​ញ​ ​សេត​​ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ​។​ ​ទោះបីជា​បែប​នេះ​ក្ដី​ ​ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​មាន​សេរីភាព​វិញ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​បង្ខំឲ្យ​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​ផ្ដិតមេដៃ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើសកម្មភាព​ទាំងឡាយ​ណា​ ​ដែល​ទាក់ទង​នឹង​ការ​តស៊ូ​មតិ​ ​និង​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម ​បន្ត​ទៀត​ ​។​

​អាជ្ញាធរ​វៀតណាម​ ​បង្កើន​ការ​ប​ង្រ្កា​បម​ក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​បន្ទាប់ពី​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​ទើបបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ​១​១​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ពួក​អាជ្ញាធរ​យួន​ ​បាន​កំណត់​គោលដៅ​ ​ចាប់ខ្លួន​ ​ស​ម្លុ​ត​បំភ័យ​ ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ ​និង​យុវជន​ខ្មែរក្រោម​រូប​ណា​ ​ដែល​ហ៊ាន​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​និង​បង្ហោះ​ព័ត៌មាន​ពិត​ពី​ប្រវត្តិ​ទឹកដី​កម្ពុជាក្រោម​ ​នៅ​តាម​បណ្តាញ​សង្គម​ ​៕​

Leave A Reply

Your email address will not be published.