សហព័ន្ធខ្មែរកម្ពុជាក្រោមបង្ហាញ អំពីអត្តសញ្ញាណខ្មែរក្រោម នៅទីក្រុង Long Beach
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមពិធីបុណ្យចូលឆ្នាំ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រឹសសករាជ ២០១៧ ដែលរៀបចំឡើងដោយក្រុមប្រឹក្សា Cambodia Town នាទីក្រុង Long Beach ។ គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានចូលរួមពិធីនេះ រួមមាន លោក ប្រាក់ សេរីវុធ អនុប្រធានទី ១ លោក សឺន ហ៊ួរ អគ្គលេខាធិការ ព្រះតេព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន ។ ក្រៅពីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ សាខា តំបន់ និងសមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ក្នុងនោះ រួមមាន ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង អ្នកនាំពាក្យ អ្នកស្រី កៀង សាខន អ្នករៀបរៀង និងនិពន្ធបទចម្រៀងប្រចាំផលិតកម្មខ្មែរក្រោម លោក សឺង សម្រេច ជាទីប្រឹក្សា និង លោក ថាច់ តង ប្រធានតំបន់ប្រចាំភូមិភាគខាង លិច នៃសហរដ្ឋអាមេរិក ជាដើម ។
នៅក្នុងពិធីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមបានរៀបចំជាតង់មួយសម្រាប់បង្ហាញដល់សាធារណជនឲ្យបានស្គាល់ពីអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស សព្វថ្ងៃ ដើម្បីទារមទារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដោយសន្តិវិធីនិងអហិង្សានៅលើឆាកអន្តរជាតិ ។
លោក ប្រាក់ សេរីវុធ អនុប្រធានទី ១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងប្រាក់វិទ្យុសំឡេងកម្ពុជាក្រោម អំពីគោលបំណងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងការចូលរួមក្នុងពិធីបុណ្យចូលឆ្នាំយ៉ាងនេះថា ៖
ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម យ៉ាងនេះថា៖
Long Beach ជាទីក្រុងមួយដែលមានពលរដ្ឋខ្មែរអាមេរិកដែលបានភៀសខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មករស់នៅយ៉ាងច្រើនកុះករ ។ ប្រជាពលរដ្ឋខ្មែរអាមេរិកនៅទីនេះ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំ ជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរដល់បុណ្យប្រពៃណីជាតិរបស់ខ្លួន និងដើម្បីបង្ហាញឲ្យបរទេសបានស្គាល់អំពីវប្បធម៌របស់ជនជាតិខ្មែរ ៕
Comments are closed.