សិទ្ធិ​ស្ត្រី​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​នៅ​កម្ពុជា​ ​រង​ការរើសអើង​ ​បើ​ប្រៀប​ទៅ​ ​នឹង​ជាតិសាសន៍​នៃ​បណ្តា​ប្រទេស​ផ្សេង​

0 479

ដោយ ​គឹម​ ​សាវ​តា​

​ខណៈ​ដែល​នៅ​ទូ​ទាំងសកល​លោក​ ​ស្ត្រី​ត្រូវ​បាន​គេ​គោរព​សិទ្ធិ​ ​និង​ឲ្យ​តម្លៃ​ក្នុង​កិច្ចការ​ផ្សេងៗ​ ​។​ ​ចំណែក​ ​សិទ្ធិ​ស្ត្រី​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​នៅ​កម្ពុជា​ ​ហាក់​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​ជាពិសេស​គឺ​ការរើសអើង​ ​និង​ហើយ​នៅ​យល់​ច្រឡំ​ថា​ ស្រ្តី​ខ្មែរក្រោម​ ​គឺជា​ជនជាតិ​យួន​ ​។​ ​ករណី​នេះ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ជំរុញ​ឲ្យ​ស្ថាប័ន​នានា​ ​លើកស្ទួយ​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ឲ្យ​មាន​ភាព​ស្មើ​រ​គ្នា​ជាមួយ​ស្ត្រី​សាសន៍​ដទៃ​ ​។​

ស្រ្តីខ្មែរក្រោម ពាក់អាវយឺតអបអរទិវានារីអន្តរជាតិ ខួបលើកទី ១១០
ស្រ្តីខ្មែរក្រោម ពាក់អាវយឺតអបអរទិវានារីអន្តរជាតិ ខួបលើកទី ១១០

ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ធ្វើការ​ទៅលើ​វិ​ស័​យ​ការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​អះអាង​ថា​ ​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ ​មានការ​រិ​ត​ត្បិត​ច្រើន​ ​បើ​ប្រៀបធៀប​ជាមួយ​ស្ត្រី​សាសន៍​ដទៃ​ ​។​

​ស្ត្រី​ខ្មែរក្រោម​ម្នាក់​ ​ដែល​បំរើការ​ងារ​នៅ​ក្នុង​ក្រុង​ព្រៃនគរ​ ​ដែនដី​កម្ពុជាក្រោម​ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​នៅពេលដែល​គាត់​ចង់​ធ្វើអ្វី​មួយ​ ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​ ​ក៏​អាជ្ញាធរ​វៀតណាម​តាម​ឃ្លាំមើល​ ​និង​ ​ធ្វើការ​តាមដាន​រាល់​សកម្មភាព​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ ​។​ ​ជាពិសេស​ ​ការ​រតិ​ត​ត្បិត​ទៅលើ​ ​ការ​ថែ​ក្សា​អត្តសញ្ញាណ​ជាតិ​ ​។​ ​ស្ត្រី​ខ្មែរក្រោម​ ​ដដែល​រូប​នេះ​ ​បន្ត​ថា​ ​នាង​បាន​ធ្វើ​កិច្ចការ​តស៊ូ​មតិ​ជាច្រើន​ ​ដើម្បីឲ្យ​អាជ្ញាធរ​ ​និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ទទួលស្គាល់​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ ​ឲ្យ​ដូច​ស្រ្តី​ដទៃទៀត​ដែរ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​ បែ​ជា​ហាមឃាត់​ទៅវិញ​ ​។​ ​«​ដូច​ថា​ ​ខ្លួន​ជា​ខ្មែរក្រោម ​មិន​ឲ្យ​ហៅថា​ ​ជា​ខ្មែរក្រោម​ ​ឲ្យ​ហៅថា​ជា​អី​ទៅ​ ​ខ្ញុំ​ជាខ្មែរ​ខ្ញុំ​ទទួលស្គាល់​ខ្លួនឯង​ជាខ្មែរ​ ​ជនជាតិ​យួន​អត់​ទទួលស្គាល់​ ​ទោះ​ឈ្មោះ​ខ្ញុំ​ជា​យួន​ជា​អី​ខ្ញុំ​អត់​ខ្វល់​ដែរ​ ​ដូច​ថា​ ខ្ញុំ​នៅ​ខ្មែរ​កម្ពុជាក្រោម​ ​ភូមិ​ស្រុកកំណើត​ខ្ញុំ​គឺ​ជាខ្មែរ​ ​។​ ​ខ្ញុំ​ចង់ឲ្យ​ជនជាតិ​យួន​ហ្នឹង​ផ្ដល់​សិទ្ធិ​ឲ្យ​ខ្មែរក្រោម​ពេញលេញ»​​ ។​

​ដោយឡែក​សម្រាប់​ស្រ្តី​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​កម្ពុជា​វិញ​ ​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​មានប្រសាសន៍ថា​ ​ស្ត្រី​ខ្មែរក្រោម​ភាគច្រើន​ ​គឺ​មិន​ចេះ​អក្សរខ្មែរ​ ​ហើយ​ភាសា​ ​ដែល​ពួកគាត់​និយាយ​ ​គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចោទ​ជា​យួន​ ​ម្យ៉ាងទៀត​ស្រ្តី​ខ្មែរក្រោម​ ​មិនសូវ​បាន​ចូលរួម​កិច្ចការ​ផ្សេងៗ​ ​នៅ​កម្ពុជា​ឡើយ​ ​។​ ​លោក​បន្ត​ថា​ ​ដើម្បី​គាំទ្រ​ ​និង​លើកស្ទួយ​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ ​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​បាន​រៀបចំផែនការ​ជាច្រើន​ ​ដូចជា​ ​នៅ​ឆ្នាំ​ ​២​០​២​១​ ​ដែល​លោក​ទើប​ទទួល​តំណែង​ជា​ប្រធាន​ ​គឺ​បាន​រៀបចំ​ឲ្យ​ពង្រឹង​ឡើងវិញ​នូវ​ការងារ​ ​ជាពិសេស​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បីឲ្យ​មាន​រចនា​ស​ម្ព័ន្ធ​ត្រឹមត្រូវ​ ​ក្នុង​គោលបំណង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​ ​ដែល​ស្ត្រី​ខ្មែរក្រោម​រស់នៅ​កម្ពុជា​ ​កំពុង​ជួប​ប្រ​ទេះ ​ហើយ​ដោះស្រាយ​ឲ្យបាន​ទាន់ពេល​វេលា​ ​។​

​លោក​ ​សម្បត្តិ​ស៊ីណា​ «​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នឹង​ធ្វើ​យ៉ាងណា​ពង្រឹង​ ​និង​រៀបចំ​រចនា​ស​ម្ព័ន្ធ ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ឲ្យ​វា​មាន​ភាព​រលូន​ដើម្បី​ ​ឲ្យ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ហ្នឹង​ ​ចុះ​ជួយ​សម្រួល​កិច្ចការ​បង​ ​ប្អូន​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​មួយ​ចំនួន​ ​ដែល​កំពុងតែ​រស់នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​តើ​មាន​បញ្ហា​អ្វី​ហើយ​អាចឲ្យ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​អាច​ជួយ​ប្រាស្រ័យ​ទាក់ទង​ ​អាច​ជួយ​ដោះស្រាយបញ្ហា​​»​ ​។​

​ក្នុង​ទិវា​សិទ្ធិ​នារី​ខួប​លើក​ទី​ ​១​១​០​ ​នេះ​ ​លេខាធិការដ្ឋាន​អង្គការ​ ​ស​មា​គ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ចេញ​លិខិត​អប​អរសាទរ​ ​ហើយ​ក្នុង​នោះ​ក៏បាន​លើក​ពី​ការរស់នៅ​យ៉ាង​លំបាក​របស់​ស្ត្រី​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ផង​ដែរ​ ​ដោយសារតែ​អាជ្ញាធរ​វៀតណាម​មិន​អនុ​ញ្ញាតិ​ឲ្យ​ស្រ្តី​ខ្មែរក្រោម​ប្រា​រ​ព្វ​ទិវា​សិទ្ធិ​នារី​ ​ដើម្បី​លើក​ពី​បញ្ហា​សិទ្ធិ​សេរីភាព​របស់​ខ្លួន​នោះ​ទេ​ ស្រ្តី​ខ្មែរក្រោម​មិនបាន​រៀនសូត្រ​ខ្ពស់​ខ្ពស់​ជាដើម​ ​។​ ​លេខាធិការដ្ឋាន​អង្គការ​ ​ស​មា​គ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ ​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​លើក​តម្កើង​សិទ្ធិ​ស្រ្តី​ខ្មែរក្រោម​ ​ដូចជា​ការ​ផ្តល់​ព័ត៌មាន​អំពី​សិទ្ធិ​ស្ត្រី​ ​ការចូលរួម​សម្រេច​ចិត្ត​ក្នុង​កិច្ចការ​សង្គម​ជាដើម​ ​៕​

Leave A Reply

Your email address will not be published.