យុវជនខ្មែរប្ដេជ្ញាទាមទារយកទឹកដីកម្ពុជាក្រោម មកវិញ

0 168

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ និស្សិត និង​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៤ មិថុនា បាន​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ខួប​លើក​ទី ៦៥ ឆ្នាំ នៃ​ថ្ងៃ​អាណានិគម​បារាំង បាន​កាត់​ដែនដី​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​រហូតដល់​សព្វថ្ងៃនេះ ។ ពិធី​នេះ ធ្វើឡើង​ក្នុង​បរិវេន​វត្ត​សាមគ្គី​រង្សី ស្ថិតក្នុង​ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស យាង​ចូលរួម​ជា​កិត្តិយស ក្នុង​ពិធី​រំលឹក​ខួប​ទី ៦៥ នៃ​ការបាត់បង់​កម្ពុជា​ក្រោម ។​

TST 2

គោលបំណង​នៃ​ការរៀបចំ​ទិវា​កាន់ទុក្ខ ៤ មិថុនា​នេះ គឺ​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់ និង​សម្តែង​នូវ​កតញ្ញូតាធម៌ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វិ​រ​សាម​ណៈ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វិ​រ​ព្រះមហាក្សត្រ វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី វីរ​យុទ្ធជន វិ​រ​យុទ្ធ​នារី ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​តស៊ូ​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ មាតុ​ភូម ជាពិសេស​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ។​

​ក្រុមយុវជន​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​ ពិធី​នេះ បាន​លើកឡើងថា ពួកគេ​ចង់បាន​ដែនដី​កម្ពុជា​ក្រោម មកជា​របស់​ខ្មែរ​វិញ ហើយ​ពួកគេ ប្ដេជ្ញាចិត្ត​ថា នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ទាមទារ​យក​ដែនដី​កម្ពុជា​ក្រោម ដែល​ពួកគេ​ចាត់ទុកថា ជា​ដែនដី​របស់​ខ្មែរ ដែល​ត្រូវបាន បាត់បង់​ទៅ​វៀតណាម មកវិញ ។​

លោក ថាច់ រដ្ឋា នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម បានធ្វើ​កិច្ចសន្ទនាមួយ ​ជាមួយ​លោក ហៅ ឈូ​ន​លី ដែល​បាន​ចូល​ទៅយក ព័ត៌មាន​នៅ កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​មួយ​នេះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖​ ​ យុវជនខ្មែរប្ដេជ្ញាទាមទារយកទឹកដីកម្ពុជាក្រោម មកវិញ

Leave A Reply

Your email address will not be published.